ជាទូទៅ ក្មេងអាចមានលាមកពណ៌ខុសៗគ្នា ដែលភាគច្រើនមានលក្ខណៈធម្មតា ហើយវាកើតឡើងដោយសារតែអាហារដែលពួកគេញ៉ាំ។ ប៉ុន្តែ នៅក្នុងករណីដែលក្មេងមានលាមកពណ៌ស អាចជាសញ្ញាគ្រោះថ្នាក់ដែលប៉ាម៉ាក់គប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់។ សម្រាប់កុមារ ពួកគេកម្រមានលាមកពណ៌សនេះណាស់ ប៉ុន្តែវាអាចជាកត្តានៃការកើតមានជំងឺធ្ងន់ធ្ងរ ដូច្នេះហើយ ប៉ាម៉ាក់គប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
លក្ខណៈពិសេសនៃលាមកពណ៌ស
លាមកពណ៌ស ជាមួយនឹងស្នាមអុជពណ៌លឿង ឬពណ៌ប្រផេះស្រាល អាចកើតមាននៅពេលដែលកូនមានអាការៈរាករូស ឬជាលាមកធម្មតា។ ប៉ាម៉ាក់គួរតែរក្សាខោទឹកនោមដែលមានលាមកបែបនេះ ហើយយកវាទៅឲ្យគ្រូពេទ្យធ្វើការពិនិត្យឲ្យបានល្អិតល្អន់។
មូលហេតុចម្បងធ្វើឲ្យក្មេងមានលាមកពណ៌ស
ទឹកប្រមាត់ត្រូវបានផលិតដោយថ្លើម និងរក្សាទុកនៅក្នុងថង់ទឹកប្រមាត់។ នៅអំឡុងពេលនៃដំណើរការរំលាយអាហារ វាត្រូវបានបញ្ចេញទៅក្នុងពោះវៀនតូច។ អង្គធាតុរាវនេះមានពណ៌ស្រអាប់ និងធ្វើឲ្យលាមកធម្មតាក្លាយទៅជាពណ៌ប្រផេះ។ ប៉ុន្តែ ប្រសិនបើលាមកមានពណ៌ស មានន័យថា ទឹកប្រមាត់មិនអាចទៅកាន់លាមកបាន ពីព្រោះតែថ្លើមមិនបានផលិតទឹកប្រមាត់ ឬវាត្រូវបានរាំងស្ទះមិនឲ្យទៅកាន់ពោះវៀនតូចបាន។
មូលហេតុផ្សេងទៀត
បញ្ហាធ្ងន់ធ្ងរទាក់ទងនឹងលាមកពណ៌ស
[embed-health-tool-vaccination-tool]