តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

មូលហេតុ​ទាំង​នេះ​ហើយ ធ្វើឲ្យ​​ក្មេងចេះតែ​ញ័រ​ដៃ​ ​គួរ​បារម្ភ​?

    មូលហេតុ​ទាំង​នេះ​ហើយ ធ្វើឲ្យ​​ក្មេងចេះតែ​ញ័រ​ដៃ​ ​គួរ​បារម្ភ​?

    ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ភ័យ​ខ្លាច​ នៅ​ពេល​ដែល​សង្កេត​ឃើញ​ដៃ​របស់​កូន​ញ័រ​មិន​បាត់​សោះ​។​ យ៉ាង​ណា​មិញ​ សញ្ញា​នេះ​កម្រ​​នឹង​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ណាស់​។​ ជា​ធម្មតា​ ការ​ញ័រ​ដៃ​​បណ្ដាល​មក​ពី​ដំណើរ​ញ័រនិង​ចលនា​​កន្ទ្រាក់​សាច់ដុំ​ដោយ​ឯកឯង​​។​ ប្រសិនបើ​កូន​​មាន​អាការៈ​ញ័រ​ដៃ​​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​​ ឬ​ស្រាប់​តែ​កើត​មាន​អាការៈ​បែប​នេះ​ម្ដង​ទៀត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ ដើម្បី​ស្វែងរក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​អាច​កើត​មាន​។ ជា​ទូទៅ​ អាការៈ​ញ័រ​ដៃ​នេះ​ កើត​ឡើង​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោម​។

    . ថប់​បារម្ភ

    កុមារ​ជា​ច្រើន​ ជាពិសេស​​ក្មេង​តួច​​​ៗ​​ពិបាក​ក្នុង​ការ​បង្ហាញ​អារម្មណ៍​ដោយ​ការ​និយាយ​ស្ដី​ណាស់​​។​ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​អាច​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ដោយ​កាយវិការ​ជំនួស​វិញ។​ ក្មេង​ភាគ​ច្រើន​ប្រឈម​នឹង​ការ​ថប់​បារម្ភ​កម្រិត​មធ្យម​​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​វាយតប់​ជាមួយ​នឹង​មិត្តភ័ក្ដិ ឬ​មាន​​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រួសារ​។​ នៅ​ក្នុង​ករណី​ដែល​កូន​មាន​អាការៈ​ថប់បារម្ភ​ រាងកាយ​របស់​ពួក​គេ​អាច​តានតឹង​ ហើយ​ចាប់ផ្ដើម​ញ័រ​​ដៃ​។​ ប៉ា​ម៉ាក់​គប្បី​លើក​ទឹក​ចិត្ត​ឲ្យ​កូន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ ហើយ​ប្រសិនបើ​អាការៈ​ថប់បារម្ភ​នេះ​នៅ​តែ​បន្ត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​​។​

    . ឃ្លាន

    កង្វះ​អាហារូបត្ថម្ភ​ ការ​​មិន​ញ៉ាំ​អាហារ​ និង​ការ​ឃ្លាន​ ក៏​អាច​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​បាន​ដែរ​។​ នៅ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ កុមារ​អាច​មាន​អាការៈ​ញ័រ​ដៃ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ និង​សុខភាព​ល្អ។​ នៅ​ក្នុង​ករណី​ដែល​កូន​នៅ​តែ​មាន​អាការៈ​ញ័រ​ដៃ​ ទោះបី​ជា​ពួក​គេ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​​ហើយ​ក៏​ដោយ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ធ្វើ​តេស្ត​ទឹក​នោម​ផ្អែម​។

    . កាហ្វេអ៊ីន

    ជា​ញឹកញយ​ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​កម្រិត​ខ្ពស់​អាច​បណ្ដាល​ឲ្យ​មនុស្ស​ពេញ​វ័យ​ចាប់ផ្ដើម​ញ័រ​​ដៃ​​​​។​ ចំណែក​ឯ​ក្មេង​វិញ​ ​គឺ​កាន់​តែ​ងាយ​​នឹង​ទទួល​ឥទ្ធិពល​ពី​ជាតិ​កាហ្វេ​អ៊ីន​ទ្វេ​ដង​​ ហើយ​សូម្បី​តែ​ការ​ញ៉ាំ​​ទឹកសូដា​មួយ​កំប៉ុង​ ក៏​អាច​ធ្វើ​ឲ្យ​ក្មេង​ញ័រ​ដៃ​បាន​ដែរ​។​ ពិត​ណាស់​ ក្មេង​ៗ​មិន​គួរ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​​ឡើយ​​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ពួក​គេ​មាន​ការ​លូតលាស់​យឺត​។​ ចូរ​ឲ្យ​កូន​ញ៉ាំ​ទឹក​ ឬ​ទឹក​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ស្ករ​ ជំនួស​ឲ្យ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​។​

    ញ័រដៃ២

    . បញ្ហា​សាច់​ដុំ​

    ដោយ​សារ​តែ​ការ​ញ័រ​ បណ្ដាល​មក​ពី​ចលនា​សាច់ដុំ​កន្ត្រាក់​ដោយ​ឯកឯង​ ដូច្នេះ​ហើយ​ បញ្ហា​សាច់ដុំ​មួយ​ចំនួន​ក៏​អាច​​នាំ​​ឲ្យ​ក្មេង​ញ័រ​ដៃ​ផង​ដែរ​។​ នៅ​ពេល​ដែល​សាច់​ដុំ​​របស់​កុមារ​ទន់​ខ្សោយ​ និង​អស់​កម្លាំង​ ពួក​គេ​នឹង​ចាប់ផ្ដើម​កើត​មាន​អាការៈ​ញ័រ​ដៃ​នេះ​។​ ចូរ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ពត់​​ដៃ​ជើង​ មុន​ពេល​​ធ្វើ​លំហាត់​ប្រាណ​ ដើម្បី​កុំ​ឲ្យ​សាច់​ដុំ​ធ្វើ​ការ​ហួស​កម្លាំង​ ក៏​ដូចជា​សម្រាក​ឲ្យ​បាន​ញឹកញាប់​។

    . កង្វះ​ជាតិ​ទឹក

    ​​​បញ្ហា​កង្វះ​ជាតិ​ទឹក​ ក៏​អាច​បណ្ដាល​ឲ្យ​ចលនា​សាច់​ដុំ​មាន​ការ​កន្ត្រាក់​ដោយ​ឯក​ឯង​​ដូច​គ្នា​ដែរ​។​ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ណែ​នាំ​ឲ្យ​កូន​កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​​ពួក​គេ​ខ្វះ​ជាតិ​ទឹក​។​ ជាមួយ​គ្នា​នេះ​ដែរ​ ចូរ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។​

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livestrong.com/article/517001-what-are-the-causes-of-a-childs-hands-shaking/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 02/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត