ជំងឺញាក់គ្រាប់ភ្នែក (Nystagmus) ជាជំងឺដែលភ្នែកធ្វើចលនាដដែលៗ មិនអាចគ្រប់គ្រងបាន និងកន្ត្រាក់ចុះឡើង។ ពិតណាស់ ជាធម្មតា ទារកធ្វើចលនាភ្នែកដើម្បីតាមមើលប្រដាប់ប្រដាក្មេងលេង ឬមនុស្សជុំវិញ។ ប៉ុន្តែ សម្រាប់ទារកដែលមានជំងឺញាក់គ្រាប់ភ្នែក មានចលនាភ្នែកញឹកញាប់ និងដដែលៗ។ ជំងឺនេះ ជាទូទៅកើតឡើងនៅចន្លោះពេលដែលកូនអាយុ៦សប្ដាហ៍ និង៦ខែ ហើយវាក៏អាចមានទំនាក់ទំនងជាមួយនឹងការធ្លាក់ចុះនៃគំហើញ របស់អាអូនផងដែរ។
រោគសញ្ញានៃជំងឺញាក់គ្រាប់ភ្នែកកើតលើទារកមានអ្វីខ្លះ?
រោគសញ្ញាចម្បងនៃជំងឺញាក់គ្រាប់ភ្នែក គឺចលនាភ្នែកញាក់ៗដោយមិនដឹងខ្លួន ហើយកម្លាំង និងភាពញឹកញាប់នៃចលនាភ្នែកទាំងនេះ មានការប្រែប្រួលអាស្រ័យលើទារកម្នាក់ៗ។ ជំងឺញាក់គ្រាប់ភ្នែកអាចកើតឡើងលើភ្នែកម្ខាង ឬទាំងសងខាង។
រោគសញ្ញាផ្សេងទៀតនៃជំងឺញាក់គ្រាប់ភ្នែក រួមមាន៖
ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យខាងភ្នែកកុមារ ប្រសិនបើអាអូនមានជំងឺញាក់គ្រាប់ភ្នែក។ រោគសញ្ញាមួយចំនួនទៀត ដូចជាព្រិលភ្នែក ពិបាកក្នុងការមើលនៅពេលយប់ វិលមុខ និងវិបត្តិលំនឹង អាចកើតឡើងនៅពេលដែលកូនដល់វ័យចូលរៀន។
![ភ្នែកកូន](https://cdn.hellokrupet.com/wp-content/uploads/2021/10/ភ្នែកកូន២.jpg)
មូលហេតុបង្ក និងកត្តាហានិភ័យនៃជំងឺញាក់គ្រាប់ភ្នែក
បញ្ហាសរសៃប្រសាទពីកំណើត ជាមូលហេតុទូទៅបំផុតនៃជំងឺញាក់គ្រាប់ភ្នែកដែលកើតចំពោះកុមារ។ មូលហេតុផ្សេងទៀត រួមមាន៖
ជំងឺភ្នែកឡើងបាយពីកំណើត ផឿក ជំងឺនៃប្រព័ន្ធសរសៃប្រសាទកណ្ដាល បញ្ហាជាមួយនឹងការអភិវឌ្ឍនៃការគ្រប់គ្រងចលនាភ្នែក រលាកត្រចៀកផ្នែកខាងក្នុង ការប្រើប្រាស់ប្រភេទថ្នាំមួយចំនួន បន្ថែមពីនេះ វិបត្តិលំនឹងក្នុងត្រចៀក ក៏អាចធ្វើឲ្យទារកកើតជំងឺញាក់គ្រាប់ភ្នែកនេះដែរ។ ចំណែកឯជំងឺមួយចំនួនដូចជា ជំងឺប្រព័ន្ធភាពស៊ាំ គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងការប៉ះទង្គិច ក៏អាចបង្កជាជំងឺញាក់គ្រាប់ភ្នែកនៅពេលក្រោយដូចគ្នា។