តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់ឲ្យកូនមានសុខភាពល្អតាំងពីតូច គួរបន្ថែមរបបអាហារទាំងនេះ

    ចង់ឲ្យកូនមានសុខភាពល្អតាំងពីតូច គួរបន្ថែមរបបអាហារទាំងនេះ

    ប្រព័ន្ធការពាររាងកាយកូនប្រឈមនឹងពពួកវីរុស និងបាក់តេរីជាច្រើនដែលមាននៅជុំវិញខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែការប្រឈមនេះក៏ធ្វើឲ្យប្រព័ន្ធការពាររាងកាយអាអូនស៊ាំនឹងពពួកវីរុស និងបាក់តេរីដែលអាចបង្កជាជំងឺតូចតាចមួយចំនួនដែរ។ ដើម្បីចៀសវាងកូនឈឺ យើងអាចពង្រឹងប្រព័ន្ធភាពស៊ាំបានជាមួយរបបអាហារសម្បូរទៅដោយសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ និងល្អចំពោះសុខភាព។ ខាងក្រោមនេះ ជារបបអាហារល្អៗជួយដល់ប្រព័ន្ធការពារ និងប្រព័ន្ធរំលាយអាហារម៉ាក់ប៉ាគួរបន្ថែមឲ្យអាអូន។

    អត្ថន័យពណ៌ និងរូបរាងលាមកទារក

    ១. បន្ថែមខ្លាញ់ត្រី

    អាស៊ីដខ្លាញ់ Omega 3មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព យើងអាចរកបាននៅក្នុងត្រីមានខ្លាញ់ដូចជា សាល់ម៉ុន ត្រីធូណា ប្រេងធម្មជាតិ គ្រាប់ធញ្ញជាតិ និងបន្លែបៃតង។ អាស៊ីដខ្លាញ់Omega 3 អាចប្រឆាំងនឹងការឆ្លងមេរោគនៅលើកូនក្មេងបាន។ ហេតុនេះហើយ ព្យាយាមបន្ថែមសាច់ត្រីចូលទៅក្នុងអាហារកូនយ៉ាងតិច២ដងក្នុង​មួយ​សប្ដាហ៍ តែត្រូវប្រយ័ត្នការស្លាក់ ក្នុងករណីដែលម៉ាក់ប៉ាឲ្យអាអូនញ៉ាំគ្រាប់ធញ្ញជាតិ។

    ២. ញ៉ាំបន្លែ ផ្លែឈើ

    គ្រប់បន្លែ និងផ្លែឈើទាំងអស់ផ្ដល់ឲ្យវីតាមីន និងជាតិរ៉ែខុសគ្នា ដូច្នេះទើបជាការ​សំខាន់ដែលអាអូនត្រូវញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ។ រាល់សារធាតុចិញ្ចឹមទាំងអស់នេះមានគុណសម្បត្តិបង្កើនប្រព័ន្ធភាពស៊ាំ ដែលជួយឲ្យរាងកាយផលិតគ្រាប់ឈាមសបន្ថែមទៀត ដើម្បីប្រឆាំងរាល់ការឆ្លងមេរោគ។ ម៉ាក់ប៉ាគួរព្យាយាមឲ្យកូន​ញ៉ាំបន្លែផ្លែឈើចម្រុះជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រយោជន៍ល្អពីវីតាមីន និងជាតិរ៉ែសំខាន់ៗដល់រាងកាយ។

    ៣. បង្កើនបាក់តេរីល្អក្នុងពោះវៀន

    Probiotics បង្កើតបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនរបស់កូនយើង និងបង្កើតតុល្យភាពរវាងបាក់តេរីល្អ និង​អាក្រក់ក្នុងពោះវៀន ជាហេតុបណ្ដាលឲ្យប្រព័ន្ធការពាររាងកាយអាអូនរឹងមាំ។ យ៉ាអ៊ួរធម្មជាតិមានផ្ទុកProbioticsច្រើន អ៊ីចឹងហើយ យើងអាចផ្ដល់ឲ្យកូនមួយស្លាប់ព្រាបាយពេញៗជាប្រចាំដោយបន្ថែមផ្លែឈើស្រស់ពីលើទៀតនោះ បានទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អដល់កូន។

    ៤. បន្ថែមវីតាមីនB6

    វីតាមីនB6 ទ្រទ្រង់ប្រព័ន្ធការពាររាងកាយអាអូនដោយបង្កើតអង្គបដិប្រាណ និងជួយគ្រាប់ឈាមក្រហមដឹកជញ្ជូនអុកសែនទៅជួយដំណើរការនៃការព្យាបាលរបស់រាងកាយ។ យើងអាចរកបាន​នៅក្នុងនំប៉័ង Pasta ឬផ្លែចេក ដើម្បី​ថែម​ចូល​របប​អាហារ​កូន​ប្រចាំ​ថ្ងៃ​បាន។

    ៥.រក្សាទម្លាប់គេងល្អ

    ដើម្បីទទួលបានប្រព័ន្ធការពាររាងកាយរឹងមាំ គ្រាន់តែឲ្យកូនញ៉ាំអាហារគ្រប់មុខនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ អាអូនត្រូវចូលគេងឲ្យបានទៀងទាត់ និងគេងឲ្យបានគ្រប់គ្រាន់។ កាលណាអាអូនគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប្រព័ន្ធការពារដំណើរការមិនបានល្អ បណ្ដាលឲ្យជំងឺផ្សេងៗជ្រៀតចូលខ្លួនកូន។

    របបអាហារកូន

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Tips for Healthy Children and Families https://familydoctor.org/tips-for-healthy-children-and-families/

    How to Keep Your Child Healthy https://www.wikihow.com/Keep-Your-Child-Healthy

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 29/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: