backup og meta

មានអាហារ ៣ ក្រុមនេះ ក្នុងរបបអាហារ កូនលូតលាស់បានល្អ មិនសូវឈឺនោះទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 07, 2021

    មានអាហារ ៣ ក្រុមនេះ ក្នុងរបបអាហារ កូនលូតលាស់បានល្អ មិនសូវឈឺនោះទេ

    ក្មេងៗ​ភាគ​ច្រើន​មិន​ចូល​ញ៉ាំ​បន្លែ-ផ្លែឈើ​នោះ​ទេ ពេល​ញ៉ាំ​ម្តងៗ​កាល​ណា​ឃើញ​មាន​ជាប់​បន្លែ​អី​តិច​តួច ដឹង​តែ​រើស​ចេញ​ហើយ។ ការ​ទម្លាប់​ញ៉ាំ​តែ​សាច់ មិន​សូវ​ញ៉ាំ​បន្លែ-ផ្លែឈើ អាច​នឹង​ប៉ះពាល់​ដល់​លូត​លាស់ ក្មេងៗងាយ​នឹង​មាន​ជំងឺ។

    នៅ​ក្នុង​ឯកសារ “ការ​ចិញ្ចឹម និង​គាំពារ​ទារក និង​កុមារ​ដើម្បី​សុខភាព​រាងកាយ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ” ចងក្រង​ដោយ កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា របប​អាហារ​កូន ត្រូវ​តែ​មាន​អាហារ ៣ ក្រុម​នេះ។

    ១. ក្រុម​អាហារ​ថាមពល

    អាហារ​ប្រភេទ​នេះ​ផ្ដល់​ទាំង​ថាមពល និង​កម្ដៅ​ចំពោះ​រាងកាយ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូអ៊ីដ្រាត ​ក្នុង​នោះ​មាន​ដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និង​ពពួក​បន្លែ​មាន​ជាតិ​ម្សៅ ដូចជា ពោត ត្រាវ ដំឡូង​ជ្វា ជាដើម។

    ២. ក្រុម​អាហារ​ស្ថាបនា​រាងកាយ

    ចំណែក​ក្រុម​អាហារ​ស្ថាបនា ឬ​សាងសង់​រាង​កាយ​នេះ​វិញ​មាន​ជាតិ​ប្រូតេអ៊ីន ហើយ​ផ្ដល់​ឲ្យ​នូវ​ការ​ជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើឲ្យ​លូតលាស់​បាន​ល្អ។ ក្នុង​នោះ​មាន​ដូចជា​សាច់​គោ ទឹកដោះគោ សាច់​ជ្រូក ត្រី មាន់ និង​ស៊ុត។ ចំណែក​បន្លែ​មាន​សណ្ដែកដី តៅហ៊ូ និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​ដទៃ​ទៀត។

    ៣. ក្រុម​អាហារ​ការពារ​រាងកាយ

    ក្រុម​អាហារ​ប្រភេទ​នេះ ​អាច​ការពារ​ក្មេង​ពី​ជំងឺ​ផ្សេង​ៗ​ ព្រោះ​សម្បូរ​ជាតិ​ខនិជ និង​វីតាមីន ហើយ​មាន​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ។ នៅ​ក្នុង​របប​អាហារ​កូន​យើង​គួរ​តែ​មាន​ស្លឹកបាស ស្ពៃ​ចង្កឹះ ផ្ទៃ ត្រកួន ឬ​ល្ពៅ​ជាដើម ហើយ​ផ្លែឈើ​គួរតែ​មាន​ចេក ក្រូច ល្ហុង និង​ល្មុត។ ចំពោះ​ផ្លែឈើ​បើ​កូន​នៅ​តូច យើង​ត្រូវ​ចម្អិន និង​កោស​ពាត​ឲ្យ​ម៉ដ្ត និង​ទន់​ល្អ។

    របបអាហារ

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម