– លាងបន្លែ ផ្លែឈើទាំងអស់ ដែលមិនអាចបកសម្បកបាន។
– រក្សាអាហារឆៅ ពិសេស សាច់សត្វស្លាប និងគ្រឿងសមុទ្រ) ឲ្យឆ្ងាយពីអាហារដទៃទៀត រហូតទាល់តែចម្អិនរួច។
– ប្រើអាហារដែលឆាប់ខូច ឬអាហារណាមួយមានកាលបរិច្ឆេទផុតសុពលភាព ឲ្យបានលឿនតាមដែលអាចធ្វើបាន។
– ចម្អិនគ្រប់អាហារទាំងអស់មានប្រភពពីសាច់សត្វឲ្យបានឆ្អិនល្អ។
– ក្លាសេអាហារសល់ឲ្យបានរហ័ស យកល្អទុកនៅក្នុងប្រអប់មានគម្រប អាចបិទជិតបានណែន។
– ទុកអាហារឲ្យរលាយទឹកកកនៅក្នុងទូទឹកកក នៅក្នុងម៉ាស៊ីនមីក្រូវ៉េវ ឬនៅក្នុងទឹកត្រជាក់។ អាហារមិនគួរទុកឲ្យរលាយទឹកកក នៅសីតុណ្ហភាពបរិយាកាសបន្ទប់ធម្មតាឡើយ។
– ប្រសិនបើអាហារហួសកាលបរិច្ឆេទ ហើយមានរសជាតិប្លែកខុសធម្មតា ឬមានក្លិនចម្លែក ត្រូវបោះចោលភ្លាម។
– បើមានផ្ទៃពោះ សូមចៀសវាងគ្រប់សាច់ ឬគ្រឿងសមុទ្រឆៅ ឬចម្អិនមិនឆ្អិនល្អ គ្រឿងសមុទ្រឆ្អើរ ស៊ុតឆៅ និងផលិតផលអាចនឹងមានផ្ទុកស៊ុតឆៅ ហ្វ្រូម៉ាទន់ ទឹកដោះគោ និងទឹកផ្លែឈើមិនបានរំងាប់មេរោគ សាច់ប៉ាត់តេ របស់ញាំឆៅបានរៀបចំទុកជាស្រេច សាច់ស្នូលនំសាំងវ៉ិច និងហតដក ជាដើម។
– កុំផឹកទឹកចេញពីក្បាលរ៉ូប៊ីណេ ឬអណ្តូង ដែលមិនបានសម្លាប់មេរោគ។
បើនរណាម្នាក់ក្នុងគ្រួសារ កើតចេញអាការៈពុលអាហារ សូមប្រាប់មន្ទីរសុខាភិបាលក្នុងមូលដ្ឋានយើង ព្រោះមន្ត្រីទាំងនោះ ប្រហែលនឹងអាចកំណត់មូលហេតុ និងបញ្ឈប់ការផ្ទុះចេញជាជំងឺ អាចជះឥទ្ធិពលដល់អ្នកដទៃផ្សេងទៀតបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ ៕