ក្មេង​តូចៗ​រពឹសណាស់ ងាយ​ប៉ះទង្គិច​ក្បាល អ៊ីចឹង​ប៉ាម៉ាក់​ត្រូវ​ដឹង​ធ្វើ​ម៉េច​ហើយ!

    ក្មេង​តូចៗ​រពឹសណាស់ ងាយ​ប៉ះទង្គិច​ក្បាល អ៊ីចឹង​ប៉ាម៉ាក់​ត្រូវ​ដឹង​ធ្វើ​ម៉េច​ហើយ!

    ក្មេង​ចេះ​រត់ ចេះដើរ អាយុ​​ចន្លោះ​ពី៣ ឆ្នាំ រពឹស​ណាស់​ចាប់​​មិន​ឈ្នះ​ទេ។ ដួល បុក​ក្បាល ​ប៉ះទង្គិច អាច​ជា​រឿង​ចៀស​មិន​ផុតមែន ពិសេស​ក្មេង​ប្រុស ច្រើន​ជួប​រឿង​​បោក​ក្បាល ​ច្រើន​ជាង​ក្មេង​ស្រី​ដល់​ទៅ​ ៣ ដង។ យ៉ាង​ណា​ ត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន​បន្តិច ម៉ាក់ប៉ា ​គួរវិធី​ការពារ ដោះស្រាយ​បញ្ហា​នេះ។

    បន្ថែមការយកចិត្តទុកដាក់

    ដឹង​ថា​កូន​រពឹស និយាយ​អត់​ស្ដាប់ ឬ​ចចេស ត្រូវ​បន្ថែម​ការ​យក​ចិត្ត​ទុកដាក់​វិញ ថា​តើ​បើ​គេ​នៅ​រឹងទទឹង ចង់​លេង​ចឹង គួរ​ធ្វើ​ម៉េច។ កុំ​ភ្លេច​ខ្លួន ឧស្សាហ៍​ក្រឡេក​មើល​កូន ប្រយ័ត្ន​ប៉ះពារ របស់​នៅ​ជិត​កន្លែង​លេង ដូចជា ​ជ្រុង​តុ ឬ​គ្រែ​ជា​ដើម។ ក្មេង​ពេញ​រពឹស ម៉ាក់​ប៉ា រាង​ហត់​នឿយ​ ហើយ​មួម៉ៅ ព្រោះ​និយាយ​អត់​ស្ដាប់ បើ​​ចង់​ចាប់​ ក៏​ចាប់​មិន​ឈ្នះ​ដែរ។ មួយ​ទៀត​ ឧស្សាហ៍​និយាយ​រម្លឹក​កូន​​ឲ្យប្រុង​​ប្រយ័ត្ន។ កាន់​តែ​គ្រោះ​ថ្នាក់​ទៀត បើ​កូន​ទៅ លេង​ឌុយ​ភ្លើង ឬ​លូក​ដៃ ចូល​កង្ហារ​ជា​ដើម។ ប្រយ័ត្ន​ឲ្យ​មែន​ទែន រឿង​មុខ​តំណ ខ្សែ​ភ្លើង​​ក្នុង​ផ្ទះ ក្មេង​អាច​ឈោង​ដល់ ឬ​ប៉ះ​បាន។

    បន្ថែមការការពារ

    កន្លែង​​កូនយើង​ឧស្សាហ៍លេង ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​ មាន​សុវត្ថិភាព។ បើ​ខ្លាច​ជ្រុង​តុ ទូ គ្រែ គួរ​​ចង​ក្រណាត់​ការពារ។ បើ​ដាក់​កូន​ឲ្យ​លេង​លើ​គ្រែ គួរ​តែ​គ្រែ​ទទេ ឬ​មាន​តែ​ពូក ឬ​កន្ទេល មិន​ត្រូវ​ឲ្យ​មាន​ខ្នើយភួយលើ​​គ្រែ​នោះ​ឡើយ ព្រោះ​វា​ទន់​ស្រួល​ក៏​ពិត​មែន ប៉ុន្តែ​​ក៏​អាច​បង្ក​ហានិភ័យ​ដល់​កូន ​ដូច​ជា​រុំ​ខ្លួន ដក​ដង្ហើម​មិន​កើត។ ​បើប៉ាម៉ាក់​​បារម្ភ​ពី​ផាសុកភាព​កូនៗ ​អាច​ប្រើ​របាំង​ការពារ​​ស្តើង ហើយ​រឹងម៉ាំមួយ​ទៀត​ប្រយ័ត្ន​រឿង​បុក​ជញ្ជាំង ឬ​ធ្លាក់​លើ​គ្រែ គួរ​រក​អី​ការពារជញ្ជាំង ឬ​រក​អី​ទ្រាប់​ក្បែរ​គ្រែ ក្រែង​ធ្លាក់​ត្រូវ​ក្បាល។ បច្ចុប្បន្ន​ ក៏​គេ​មាន​មួក​សម្រាប់​ក្មេង ការពារ​បោក ឬ​ទង្គិច​ក្បាល។

    ប្រយ័ត្ន​ក្បាល​ក្មេង Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • បើកូនខូច និយាយអត់ស្ដាប់ នេះជាវិធីអប់រំបែបធម៌ត្រជាក់
    • កូន​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់​មិន​ដឹង​ធ្វើ​ម៉េច អាន​អត្ថបទ​នេះ​សិន

    កុំបារម្ភពេក

    ឪពុក​ម្តាយ​ជា​ធម្មតា ​តែង​បារម្ភ​ខ្លាច​កូន​បែក​ក្បាល ឬ​គ្រោះថ្នាក់​ពេល​​ពួក​គេ​ទង្គិច​ក្បាល។ យ៉ាង​ណា​ក៏​ដោយ​ គួរ​បន្ធូរ​អារម្មណ៍ ​ហើយ​ជឿ​ជាក់​ថា​ពួក​គេគ្មាន​អ្វី​ធ្ងន់ធ្ងរ​ទេ។ ក្មេងៗ​ទាំង​នោះ ​ដឹង​ពី​កម្រិត​ គេ​មិន​ចង់​ឈឺ ឬ​ចង់​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​សាច់​ទេ យ៉ាង​ច្រើន​ជាំ​ក្បាល​តិច​តួច​អី​នឹង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ហា មិន​​ធ្វើ​រោគវិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Head banging (12 to 24 mo.). https://www.babycenter.com/0_head-banging-12-to-24-mo_11554.bc. Accessed May 18, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 19/06/2019
    ត្រួតពិនិត្យដោយ គឹម កាណែល