៤- ការបរាជ័យក្នុងការផ្ចង់អារម្មណ៍
ក្មេងៗភាគច្រើនធ្វើអ្វីមួយដោយខ្លាំងក្លាហើយយកចិត្តទុកដាក់បានតែមួយឆាវប៉ុណ្ណោះ។ យ៉ាងណាមិញប្រសិនបើកូនពិបាកសូម្បីការងារដ៏តូចមួយក៏មិនអាចយកចិត្តទុកដាក់បាន នោះកូនអាចនឹងមានជំងឺវិបត្តិអាកប្បកិរិយា ។ ការណ៍នេះកើតមានពេលដែលគំនិតរបស់ក្មេងពេញដោយការគិតថាខ្លាចខុស អាម៉ាស់ និងការស្លាប់។ ដំណាក់កាលនេះជាការគ្រោះថ្នាក់បំផុតសម្រាប់ក្មេងព្រោះថាពួកគេអាចនឹងរកវិធីធ្វើអត្តឃាតជាមធ្យោបាយចុងក្រោយរបស់គេ។ ប៉ាម៉ាក់អាចកត់សំគាល់សញ្ញាទាំងនេះដោយពិនិត្យមើលអាកប្បកិរិយាប្រចាំថ្ងៃរបស់កូន ឬលទ្ធផលនៃការសិក្សារបស់កូន។
៥- ការខ្លាច និងការថប់បារម្ភ
ក្មេងៗតែងតែងាយនឹងទទួលការឈឺចាប់។ ក្មេងៗអាចងាយនឹងខ្លាចសូម្បីតែរឿងនិយាយលេង រឿងកំប្លែង ឬភ័យជាមួយនឹងរឿងនិទានមុនចូលគេងដែលប៉ាម៉ាក់បាននិយាយឱ្យស្តាប់។ ទន្ទឹមនឹងនេះពេលដែលកូនបង្ហាញពីអាការៈនេះដដែលៗ និង ព្រួយបារម្ភខ្លាំង ហើយខ្លាច ឬតក់ស្លុត យើងត្រូវតែព្រួយបារម្ភហើយ។ តាមរយៈអាការៈនេះក្មេងអាចនឹងថប់បារម្ភអំពីកិច្ចការដែលត្រូវធ្វើនៅសាលា ឬការមើលងាយជេរប្រមាថនៅឯសាលារៀន ដែលការប្រតិកម្មទាំងនេះអាចឲ្យយើងសន្និដ្ឋានបានអំពីអ្វីដែលធ្វើឱ្យកូនឆាប់ឆេវឆាវបែបនេះ។
បច្ចុប្បន្ននេះ ជាមួយកំណើននៃបច្ចេកវិទ្យា ថ្នាំញៀន អាវុធ និងការបំផ្លាញខ្លូនឯង ឬសម្លាប់ខ្លូន ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ អាចនឹងបង្ករឱ្យក្មេងៗដែលមិនបានគិតវែងឆ្ងាយជ្រើសយកវិធីទាំងនេះដោយគិតថាវាអាចរំដោះពួកគេចេញពីបញ្ហាការឈឺចាប់ទាំងឡាយនោះបាន។ ដូចនេះយើងជាឪពុកម្តាយគួរណាស់ធ្វើគ្រប់យ៉ាងឱ្យបានមុនពេលដែលកូនរបស់យើងធ្វើអ្វីដែលអាចឲ្យយើងមានវិប្បដិសារីអស់មួយជីវិត។