បើតាមវិបសាយ WHO ថា កិច្ចពិភាក្សាសម្រេចផ្លូវការរៀបចំដោយសន្និបាតអង្គការនេះ នាទីក្រុង ហ្សឺណែវប្រទេសស្វីស ដោយមានការចូលរួមពីបណ្តាអ្នកជំនាញសុខភាព មន្ត្រីប្រតិភូនៃបណ្តាប្រទេសសមាជិក WHO ព្រមទាំងតំណាងធំៗនៃបណ្តាក្រុមហ៊ុនឧស្សាហកម្មហ្គេមមកចូលរួមផង។
មកទល់ពេលនេះ កិច្ចពិភាក្សាកំពុងស្ថិតនៅដំណាក់កាលពិភាក្សាសម្រេច តែយ៉ាងណាគួររំឭកដែរថា កាលពីឆ្នាំ២០១៨កន្លងទៅ WHO បានចាត់ទុកថាការលេងហ្គេមគឺជាវិបត្តិរួចទៅហើយ នាឱកាសសន្និសីទអន្តរជាតិលើកទី១១ សើរើពិនិត្យចំណាត់ថ្នាក់ជំងឺធ្វើឡើងជាប្រចាំឆ្នាំ ប៉ុន្តែនាអំឡុងពេលនោះដោយមានការសំណូមពររបស់លោក Stanely Pierre-Louis ដែលជាតំណាងឲ្យសមាគមឧស្សាហកម្មហ្គេម ឲ្យមានការពិភាក្សាពិនិត្យសម្រេចពីអ្នកជំនាញសុខភាព ជាបន្តបន្ទាប់ ទើបការពិភាក្សាបានបន្តធ្វើនាឆ្នាំ២០១៩នេះ។