៤- កត្តាអ័រម៉ូន-អាហារូបត្ថម្ភ
ចំពោះកូនដែលកើតមកខ្វះ Growth អ័រម៉ូន ឬខ្វះអាហារូបត្ថម្ភ ពិសេសពពួកដែលជួយដល់ប្រព័ន្ធការពាររាងកាយ និងខួរក្បាលទៀតនោះ កូននឹងងាកឈឺៗ ខ្សោយបញ្ញាស្មារតី និងមានការលូតលាស់មិនប្រក្រតី កម្ពស់ទាប ជាដើម។
អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ាអនុវត្តតាមនេះ កូនតូចមានប្រព័ន្ធការពារខ្លាំង មិនងាយឈឺ
៥- សេដ្ឋកិច្ច ជំងឺរ៉ាំរ៉ៃ
ចំពោះក្មេងដែលកើតក្នុងគ្រួសារក្រីក្រ ខ្វះមុខខ្វះក្រោយ ម្ដាយឪពុកគ្មានលទ្ធភាពទិញចំណីអាហារល្អបំប៉នកូន ឬពុំដឹងសូវដឹងពីរបៀបនៃការចិញ្ចឹមកូន ហើយពេលខ្លះកូនថែមទាំងមានជំងឺញឹកញាប់ទៀត ចៀសមិនរួចពីកង្វះអាហារូបត្ថម្ភនោះទេ ហើយបញ្ញាក៏ខ្សោយជាងគេ។
៦- ទំនៀមទម្លាប់រស់នៅ
ដើម្បីលូតលាស់បានល្អ ក្មេងត្រូវការជាចាំបាច់នូវអាហារចម្រុះមុខ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ មិនអាចខ្វះមុខណាមួយបាននោះទេ។ អ៊ីចឹងកាលណាកូនរស់នៅក្នុងគ្រួសារដែលមានទម្លាប់មិនញ៉ាំសាច់ ក៏ជួបបញ្ហាលូតលាស់ដែរ ធ្វើឲ្យប្រព័ន្ធការពារខ្សោយ ងាយឆ្លងជំងឺ ខួរក្បាលមិនសូវចងចាំ។