លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ សញ្ញាបត្រពីប្រទេសបារាំង និងកូរ៉េ បានឲ្យដឹងថា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាប់ពីអាយុ ៣-៥ ឆ្នាំ។ មានន័យថា ចាប់ពីពេលកើតភ្លាម រហូតដល់ ៦ ខែ ខួរក្បាលទារកចាប់ផ្តើមលូតលាស់បន្តិចម្តងៗ តាមរយៈការចិញ្ចឹមបីបាច់បានល្អ ដោយការបំបៅទឹកដោះម្តាយតែមួយមុខគត់ រួមទាំងការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ។
បន្ទាប់ពីរយៈពេល ៦ ខែ រហូតដល់ ១ ឆ្នាំ ឬ ២ ឆ្នាំ ខួរក្បាលក្មេងកាត់តែវិវត្ត និងលូតលាស់ខ្លាំងឡើង បើសិនជាម៉ាក់ប៉ាបន្តការយកចិត្តទុកដាក់ចិញ្ចឹមកូនដោយប្រុងប្រយ័ត្ន បន្តការបំបៅដោះកូន ឬឲ្យម៉ឹមទឹកដោះ ហើយត្រូវបន្ថែមរបបអាហារចម្រុះមុខដល់កូន (របបខាប់គ្រប់គ្រឿង) និងការបន្តចាក់វ៉ាក់សាំងការពារ។