ក្រោយទារកកើត បើសង្កេតឃើញកូនមានស្នាមក្រហមស្រដៀងខ្នៅ ឬដៅ ត្រូវយកចិត្តទុកដាក់ថែទាំ និងនាំកូនទៅជួបគ្រូពេទ្យ ព្រោះនោះមិនមែនជារឿងធម្មតាទេ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ស្នាមក្រហមនោះជាប្រភេទជំងឺមិនធម្មតា។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្រោយទារកកើត បើសង្កេតឃើញកូនមានស្នាមក្រហមស្រដៀងខ្នៅ ឬដៅ ត្រូវយកចិត្តទុកដាក់ថែទាំ និងនាំកូនទៅជួបគ្រូពេទ្យ ព្រោះនោះមិនមែនជារឿងធម្មតាទេ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ស្នាមក្រហមនោះជាប្រភេទជំងឺមិនធម្មតា។
លោកបានបន្តថា ស្នាមក្រហមនោះមានឈ្មោះថា Hemangioma វាមានគ្រោះថ្នាក់ ព្រោះជាបណ្ដុំសរសៃឈាមនៅលើស្បែក។ ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខលើកឡើងថា ដុំនេះវានឹងរីកធំទៅៗតាមវ័យរបស់កូន ពោលពេលកូនកើតមកមានតូចប៉ុណ្ណោះ ហើយកូនធំវាក៏ធំដែរ។
លោកក៏បានបន្ថែមទៀតថា ដុំ Hemangioma នេះជាប្រភេទមហារីកកម្រិតស្រាល ដែលមិនវិវត្ត ហើយវាមិនបង្កឲ្យមានបញ្ហាដល់កុមារទេ គ្រាន់តែអាចរីកធំទៅៗ ហើយបែកហូរឈាម ឬអាចទៅជាដំបៅ ឈឺចុកចាប់ និងបើកើតលើមុខធ្វើឲ្យបាត់បង់សម្រស់ផ្ទៃមុខមាត់។
ក្រៅពីកើតលើមុខ វាអាចកើតនៅលើដៃជើង លើថ្លើម លើក្បាល លើបំពង់អាហារ លើប្រព័ន្ធដង្ហើម ជាដើម។ ចំណែកវិធីព្យាបាលវិញ គឺពេទ្យអាចឲ្យថ្នាំលាប និងវះកាត់កន្លែងនោះ ដោយអាស្រ័យលើស្ថានភាពជំងឺ និងអាយុរបស់កូនផងដែរជាមួយគ្រូពេទ្យជំនាញ។
អត្ថបទពាក់ព័ន្ធ៖ កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕