ប៉ុន្តែសម្រាប់បច្ចុប្បន្នវិញ ម៉ាក់ៗលែងសូវនិយមយកកូនទៅចោះត្រចៀកតាំងពីតូចទៅវិញដូចមុនទៀតហើយ កូនខ្លះចូលដល់វ័យជាង ១០ ឆ្នាំហើយទើបចោះ ព្រោះបច្ចេកទេសទំនើបជាងមុនដោយមិនបាច់ប្រើឧបករណ៍ដូចម្ជុលពីមុន ដូចនេះហើយទើបយើងច្រើននាំកូនធំៗទៅចោះវិញល្អជាង។ លក្ខណៈពិសេសរបស់ម៉ាស៊ីនមួយនោះ គឺយើងអាចយកប៉ិចមួយដើមមកដៅកន្លែងត្រូវចោះសិន ហើយក្រោយចោះគ្មានការឈឺចុកចាប់ ហើម និងគ្មានឈាម។
បើចង់ដឹងថា រវាងយកកូនតូច ឬកូនធំទៅចោះក្រវិល អ្នកគ្រូពេទ្យបានបញ្ជាក់ថា ចោះត្រចៀកកូននៅវ័យណាក៏បានដែរ ព្រោះវ័យទាំង២មានគុណសម្បត្តិ និងគុណវិបត្តិ ដូចគ្នា។ ចោះត្រចៀកកូននៅក្មេង កូនតូចងាយនឹងឆ្លងមេរោគបង្កឲ្យក្ដៅខ្លួន ជាងកូនធំ ឯផលល្អវិញនោះ គឺកូនតូចមិនទាន់ចេះចាប់បោច ឬទាញត្រចៀកនាំឲ្យដំបៅក្លាយ។