តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រោគសញ្ញា និងវិធីដោះស្រាយ ពេលកូនរពឹសញ៉ុករបស់របរចូលច្រមុះ ឬត្រចៀក

    រោគសញ្ញា និងវិធីដោះស្រាយ ពេលកូនរពឹសញ៉ុករបស់របរចូលច្រមុះ ឬត្រចៀក

    កូន​តូចៗអាចញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក ម៉ាក់​ប៉ា​ត្រូវ​តាមដាន​ឲ្យ​ជាប់ ពិសេស​វ័យ​អា​អូន​ចេះ​វារ ឬ​ដើរ​ខ្លួន​ឯង ព្រោះ​វា​ជា​វ័យ​ដែល​ក្មេង​តូច​ៗ​ឆ្ងល់​ច្រើន។ ជា​ទូទៅ ក្មេង​ខ្លះ ពេល​មាន​របស់​ជាប់​ក្នុង​ច្រមុះ ឬ​ត្រចៀក មិន​ហ៊ាន​ប្រាប់​ម៉ាក់​ប៉ា​ទេ ហើយ​ខ្លះ​ស្រែក​យំ​ឲ្យ​ម៉ាក់​ប៉ាជួយ តែ​មិន​ដឹង​ជា​ជួយ​តាម​វិធី​ណា​ល្អ ចៀសវាង​រុក​របស់​កាន់​តែ​ជ្រៅ​ចូល​ច្រមុះ ឬ​ត្រចៀក​កូន។

    សញ្ញា​បង្ហាញ​ថាកូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក

    ​អា​អូន​អាច​មាន​វត្ថុ​ជាប់​ក្នុង​ត្រចៀក ប្រសិន​បើ​មាន​ណា​មួយ​ដូច​ខាង​ក្រោម៖

    • ត្អូញ​ថា ឈឺ​ត្រចៀក
    • ទឹក​ហៀរចេញ​ពី​ត្រចៀក
    • ស្ដាប់​មិន​សូវ​ឮ
    • យក​ដៃ​កេះ ឬ​ទាញ​ត្រចៀក​ញឹក

    អា​អូន​អាច​មាន​វត្ថុ​ជាប់​ក្នុងច្រមុះ ប្រសិន​បើ​មាន​សញ្ញាណា​មួយ​ដូច​ខាង​ក្រោម៖

    • ធុំ​ក្លិន​ស្អុយ ឬ​សម្បោរ​ពណ៌​លឿង ឬ​លាយ​ឈាម​ចេញ​ពី​ច្រមុះ
    • ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​តាម​មាត់

    ចុះ​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​យ៉ាងណា​ បើកូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក?

    ១. កុំ​ព្យាយាម​រុក​យក​វត្ថុ​នោះ​ចេញ​ពី​ច្រមុះ ឬ​ត្រចៀក​កូន​ដោយ​ខ្លួន​ឯង ព្រោះ​វា​អាច​រុញ​វត្ថុ​នោះ​ចូល​កាន់​តែ​ជ្រៅ រឹត​តែ​ពិបាក​យក​ចេញ
    ២. កុំ​ចាក់​ទឹក​ចូល​ច្រមុះ ឬ​ត្រចៀក​កូន

    ការ​ដែល​ព្យាយាម​យក​វត្ថុ​ចេញ​ពី​ច្រមុះ ឬ​ត្រចៀក​ក្មេង​ដោយ​មិន​មាន​ឧបករណ៍​ត្រឹម​ត្រូវ ឬ​ជំនាញ​ទេ​នោះ អាច​បង្ក​ការ​ឈឺ​ចាប់​ដល់​កូន​កាន់​តែ​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​របស់​នោះ​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​រន្ធ​ច្រមុះ ឬ​ត្រចៀក រឹត​តែ​ពិបាក​យក​ចេញ​ពី​ខាង​ក្រៅ។

    យក​ល្អ ពេល​ដែល​ម៉ាក់​ប៉ា​ដឹង​ថា​កូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬ​ត្រចៀក គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជំនាញ​ផ្នែក​ក្មេង ឬ​ជួប​គ្រូពេទ្យ​ឯកទេស​ត្រចៀក ច្រមុះ និង​បំពង់​ក ព្រោះ​គ្រូពេទ្យ​មាន​ជំនាញ និង​ឧបករណ៍​ចាំ​បាច់ សម្រាប់​ទាញ​យក​វត្ថុ​ដែល​ជាប់​ក្នុង​ច្រមុះ ឬ​ត្រចៀក​កូន​ចេញ​មក​ក្រៅ។

    ស្រប​គ្នា​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង​ទុក​ដាក់​របស់​របរ​តូច​ៗ​ដែល​កូន​អាច​យក​មក​លេង ឲ្យ​ឆ្ងាយ​ពី​ដៃ​កូន ពិសេស​នោះ​គឺ​គ្រាប់​អង្កាំ​តូចៗ ឬ​ថ្ម​ពិល​តូច​ៗ​មាន​ក្នុង​តុក្កតា​ក្មេង​លេង​ជាដើម។​

    កូន​ញ៉ុក​របស់​ចូល​ច្រមុះ ឬត្រចៀក

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    When Your Child Has an Object in the Ear or Nose https://www.saintlukeskc.org/health-library/when-your-child-has-object-ear-or-nose

    What to Do When Kids Put Things up Their Nose https://www.verywellhealth.com/foreign-object-nasal-obstruction-1192213

    Is Something Stuck in Your Child’s Nose? Try a ‘Mother’s Kiss’  https://health.clevelandclinic.org/something-stuck-toddlers-nose-dont-panic/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 20/07/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: