backup og meta

ការពារភ្នែកកូនពីពន្លឺអេក្រង់ដោយសាររៀនអនឡាញ តាមតិចនិកទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 07, 2021

    ការពារភ្នែកកូនពីពន្លឺអេក្រង់ដោយសាររៀនអនឡាញ តាមតិចនិកទាំងនេះ

    ការពារភ្នែក​កូន ជាកត្តាសំខាន់ ព្រោះ​ពេល​រៀន​អនឡាញ កូន​ត្រូវ​សម្លឹង​មើល​កញ្ចក់​អេក្រង់​រាប់​ម៉ោង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច​យើង​មនុស្ស​ធំ​ដែរ​ក្នុង​សម័យ​កូវីដ-១៩ នេះ។ យើង​ដឹង​ហើយ ការ​ដែល​សម្លឹង​អេក្រង់​យូរ នោះ​ពន្លឺ​ខៀវ​ពី​កញ្ចក់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ភ្នែក​បាន។ ដើម្បី​ធានា​ថា អា​អូន​រៀន​អនឡាញ​បាន​មិន​ប៉ះពាល់​ដល់​ភ្នែក ម៉ាក់​ប៉ា​អាច​ប្រើ​តិចនិក​ថែទាំខាង​ក្រោម​នេះ ការពារ​ភ្នែក​អា​អូន​ពីពន្លឺ​អេក្រង់។

    តិចនិក​ការពារ​ភ្នែក​កូន​អំឡុង​ពេល​រៀន​អនឡាញ

    ១. ឲ្យ​អា​អូន​រៀន​អនឡាញ​នៅ​ក្នុង​បន្ទប់​មាន​ពន្លឺ​ភ្លឺ និង​រក្សា​កម្រិត​ពន្លឺ​អេក្រង់​ទូរស័ព្ទ ឬ​កុំព្យូទ័រ ត្រឹម​ពាក់​កណ្ដាល កុំ​ឲ្យ​ភ្លឺ​ពេក ឬ​ងងឹត​ពិបាក​មើល​ពេក។ ការ​មើល​អេក្រង់​នៅ​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺ​ទាប​នាំ​ឱ្យ​មាន​ការ​ឈឺ ឬ​ស្ពឹក​ភ្នែក ព្រោះ​ភ្នែក​ត្រូវ​ប្រឹង​មើល​អេក្រង់។

    ២. បង្រៀន​កូន​ឲ្យ​ឧស្សាហ៍​ព្រិច​ភ្នែក​ពេល​កំពុង​រៀន​អនឡាញ ព្រោះ​ជាទូទៅ ពេល​រវល់​ស្ដាប់​គ្រូ​ពេក អាច​សម្លឹង​អេក្រង់​យូរ កម្រ​ព្រិច​ភ្នែក អាច​ធ្វើ​ឲ្យ​ភ្នែក​កូន​ស្ងួត

    ៣. អនុវត្ត​តាម​ក្បួន​២០-២០-២០។ រាង​រាល់​២០​នាទី​ម្ដង ឲ្យ​កូន​ងាក​ចេញ​ពី​អេក្រង់ សម្លឹង​មើល​វត្ថុ​អ្វី​ចម្ងាយ៥-៦​ម៉ែត្រ​ពី​ខ្លួន រយៈ​ពេល​២០​វិនាទី

    ៤. ឃើញ​កូន​រៀន​យូរ​ម៉ោង ម៉ាក់​ប៉ា​ត្រូវ​ដាក់​ពេលវេលា​ឲ្យ​កូន​សម្រាក​ភ្នែក ពី​កញ្ចក់​ទូរស័ព្ទ ឬ​កុំព្យូទ័រ៣-៥នាទី សឹម​បន្ត​រៀន​ទៀត

    ៥. ការពារភ្នែកកូនដោយជំរុញ​ឲ្យ​អា​អូន​លេង​នៅ​របស់​របរ​ផ្សេងៗ​ក្រៅ​ផ្ទះ (ដូចជា​លេង​បាល់ ឬ​កីឡា​ផ្សេង) ពេល​ទំនេរ​ពី​រៀន​អនឡាញ ចៀសវាង​ឲ្យ​កូន​មើល​ទូរស័ព្ទ​លេង​ក្រោយ​រៀន​ចប់។

    ៦. ផ្ដល់​អាហារ​មាន​តុល្យភាព​ឲ្យ​អាអូន​ញ៉ាំ​បាន​គ្រប់​គ្រាន់ ក្នុង​អាហារ​មួយ​ពេល​ៗ​គួរ​មាន​សាច់ បន្លែ ផ្លែឈើ គ្រប់​សារធាតុ​ចិញ្ចឹម ពិសេស​អាហារ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ភ្នែក​ច្រើន។

    ៧. នាំ​អាអូន​ទៅ​ពិនិត្យ​ភ្នែក​យ៉ាង​តិច ​១​ឆ្នាំ​ម្ដង និង​តាមដាន​សញ្ញា​ដូចជា ឈឺ​ក្បាល ឧស្សាហ៍​ភ្នែក ព្រិច​ភ្នែក​ញឹក​ញាប់​ពេក ឬ​អស់​កម្លាំង ព្រោះ​វា​អាច​ជា​សញ្ញា​បញ្ហា​ភ្នែក។

    បន្ថែម​ពី​លើ​នេះ ម៉ាក់​ប៉ា​ក៏​ត្រូវ​ណែនាំ​ឲ្យ​អា​អូន​ដាក់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ដែល​ត្រូវរៀន​ឲ្យ​ឆ្ងាយ​ពី​ភ្នែក និង​អង្គុយ​រៀន​ត្រង់​ខ្លួន ដើម្បីការពារភ្នែកកូនពីពន្លឺខៀវ។ ម៉្យាង​វិញ​ទៀត កញ្ចក់​អេក្រង់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ត្រូវ​សម្អាត​ជា​ប្រចាំ​ផង​ដែរ។

    ការពារភ្នែកកូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម