ក្មេងកាលណាក្តៅខ្លួនលើសពី ៣៨ អង្សារសេឡើងទៅ ចាត់ទុកថា ក្តៅខ្លួនហើយ។ ចំពោះមូលហេតុចម្បងដែលធ្វើឲ្យក្មេងៗឧស្សាហ៍ក្តៅខ្លួន មកពីគេមានប្រព័ន្ធការពារខ្សោយ ងាយនឹងមានការបង្ករោគដោយពពួកបាក់តេរី វីរុស ឬការរលាកអ្វីមួយ។
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ក្រៅកត្តាសំខាន់ខាងលើនោះ នៅមានមូលហេតុ ២ ទៀត ដែលបណ្តាលឲ្យក្មេងក្តៅខ្លួន នោះគឺការចាក់វ៉ាក់សាំង និងការចាប់ផ្តើមដុះពន្លកធ្មេញ។
លោកវេជ្ជបណ្ឌិតថា ក្មេងភាគច្រើនចាក់វ៉ាក់សាំងហើយតែងតែមានក្តៅខ្លួន ដែលបណ្តាលមកពីផលរំខានក្រោយចាក់វ៉ាក់សាំង តម្រូវឲ្យលេបថ្នាំបញ្ចុះកម្តៅ។ ដូចគ្នានេះដែរ នៅពេលទារកចាប់ផ្តើមដុះពន្លកធ្មេញ ក៏ចេញអាការៈក្តៅខ្លួនដែរ ម៉ាក់ប៉ាត្រូវចងចាំទុក និងចេះសម្គាល់ ហើយមិនបាច់បារម្ភនេះទេ គ្រាន់តែឲ្យកូនញ៉ាំថ្នាំបញ្ចុះក្តៅទៅ នោះអាការៈនឹងត្រលប់មកធម្មតាវិញហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]