ម៉ាក់ប៉ាដែលនិយមឲ្យកូនលេងក្នុងឡានគួរតែបោះចោលទម្លាក់អាក្រក់ទាំងនោះ ព្រោះអាចបណ្ដាលឲ្យកូនមានគ្រោះថ្នាក់គ្រប់ពេលវេលាបាន។
លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានឲ្យដឹងថា កន្លងមកមានព័ត៌មានជាច្រើនទាក់ទិននឹងករណីក្មេងស្លាប់ក្នុងឡាន។ ដូចនេះហើយលោកបានណែនាំឲ្យម៉ាក់ប៉ាទាំងអស់កុំព្យាយាមយកកូនទៅដាក់ក្នុងឡាន ទាំងដែលយើងមិនបាននៅជាមួយ ព្រោះវាហប់ ក្ដៅ នេះប្រសិនបើក្នុងករណីឡានមិនបានបញ្ចេះ ហើយទោះជាឡានបញ្ចេះក៏ដោយ បើឡានមិនបើកទៅមុខគ្មានខ្យល់អុកស៊ីសែនចេញចូលឡើយ។
ឡានដែលមិនបើកទៅមុខ គ្មានខ្យល់ពីក្រៅចូលឡើយ ហើយក្មេងដែលនៅក្នុងនោះយូរ អាចបណ្ដាលឲ្យសន្លប់ ឬថប់ដង្ហើមស្លាប់ពីព្រោះមានអុកស៊ីសែនចេញចូល ហើយបើគិតដល់បញ្ហាសុវត្ថិភាពដទៃទៀតខ្លាចមានអ្នកចាប់ក្មេងទៅ ឬរថយន្តដទៃមកប៉ះពារជាដើម។
ចំណែកជាងជួសជុលម៉ាស៊ីនត្រជាក់រថយន្តមួយរូបឈ្មោះ ចិត្រ បញ្ញា បានលើកឡើងស្រដៀងវេជ្ជបណ្ឌិតខាងលើដែរថា ឡានដែលចតនៅមួយកន្លែង ហើយបញ្ឆេះចោលវាបញ្ចេញកាបូនម៉ូណូស៊ីត អាចនាំឲ្យពុល។ លោកបានបន្ថែមថា ឧស្ម័នកាបូនម៉ូណូស៊ីត អាចបណ្ដាលឲ្យមនុស្សមានអាការៈ ថប់ដង្ហើម ហើយបើធ្ងន់ធ្ងរអាចដាច់ខ្យល់ស្លាប់បាន ជាពិសេសក្មេងៗតែម្ដង។
បុរសវ័យ ២៦ ឆ្នាំរូបនេះបានបន្ថែមទៀតថា បើម៉ាក់ប៉ាចង់បញ្ចេះឡានឲ្យកូនគេងក្នុងឡាន គួរទម្លាក់កញ្ចក់ចុះ ដើម្បីឲ្យខ្យល់ពីក្រៅចេញចូលបានច្រើន។ លោកបានបញ្ជាក់ពីបញ្ហាបញ្ចេះ ម៉ាស៊ីនឡាន ហើយនៅតែមួយកន្លែង នាំឲ្យគ្រោះថ្នាក់ ព្រោះមានម៉ាស៊ីនតិចប៉ុណ្ណោះដែលដំណើរការ ចំណែកខ្យល់ម៉ាស៊ីនត្រជាក់វិញក៏មិនបានទៅណាឆ្ងាយដែរ គឺវាវិលទៅមកមួយតួឡានប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖ ក្មេងក្តៅខ្លួន មិនមែនមកពីឆ្លងរោគ១មុខទេ អាចពីមូលហេតុ២ផ្សេងទៀត
[embed-health-tool-vaccination-tool]