បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ការបិទបន្ទះត្រជាក់គ្រាន់តែជួយមួយផ្នែកតូចប៉ុណ្ណោះ មិនអាចកញ្ចុះកម្តៅកូនបានទាំងស្រុងនោះទេ។ បើកូនក្តៅខ្លួនខ្លាំងលោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យបន្ទាន់ ពិសេសកូនតូចៗអាយុក្រោម ៣ ឆ្នាំ ព្រោះកាលណាក្មេងក្តៅខ្លួនខ្លាំងងាយនឹងប្រកាច់ ធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិត។
ចំពោះវិធីបញ្ចុះកម្តៅកូនឲ្យលឿន មុននាំកូនមកជួបគ្រូពេទ្យ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំឲ្យធ្វើតាមវិធីមួយចំនួនខាងក្រោមនេះ។
– យកកន្សែងជ្រលក់ទឹកមកជូតខ្លួនកូនឲ្យញឹកញាប់ ពិសេសរំុកន្សែងជ្រលក់ទឹកបរិវេណក និងឃ្លៀក
– កុំឲ្យកូនដណ្តប់ភួយ ឬកន្សែង ទោះរងាក៏ដោយ
– ត្រូវដោះខោអាវកូនចេញ បើស្លៀកពាក់ក្រាស់ៗ
– ឲ្យកូនលេបថ្នាំបញ្ចុះកម្តៅទៅតាមកម្រិតដូស្ត និងគីឡូរបស់កូន
-សុលថ្នាំបញ្ចុះកម្តៅទៅតាមកម្រិតដូស្ត
– ឲ្យកូនបៅដោះ ឬម៉ឹមទឹកដោះគោ និងផឹកទឹកឲ្យច្រើន។