ពាក្យចចាមអារ៉ាមស្ដាប់តពីចាស់ៗ ពីមាត់មួយទៅមាត់មួយ ខ្លះពិត ខ្លះត្រូវការបកស្រាយ ហើយខ្លះទៀតអត់ពិតតែម្ដង។ រឿងអីខ្លះដែលយើងដឹងពីចាស់ៗ ហើយភ្លេចរកភស្ដុតាង ដែលព្យាយាមប្រដៅ ឬណែនាំក្មេងៗ?
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ពាក្យចចាមអារ៉ាមស្ដាប់តពីចាស់ៗ ពីមាត់មួយទៅមាត់មួយ ខ្លះពិត ខ្លះត្រូវការបកស្រាយ ហើយខ្លះទៀតអត់ពិតតែម្ដង។ រឿងអីខ្លះដែលយើងដឹងពីចាស់ៗ ហើយភ្លេចរកភស្ដុតាង ដែលព្យាយាមប្រដៅ ឬណែនាំក្មេងៗ?
១- ខូចភ្នែក បើមើលទូរទស្សន៍ជិតពេក
ខំជឿតាំងពីក្មេង តាមពិត រឿងនេះខុសទាំងស្រុង។ មើលទូរទស្សន៍ ឬអង្គុយជិត មិនធ្វើឲ្យខូចភ្នែកទេ។ សម្លឹងអេក្រង់កុំព្យូទ័រ ឬទូរទស្សន៍ជិតពេក មិនធ្វើឲ្យភ្នែកខូច ប៉ុន្តែអាចបង្កឲ្យមានអាការៈឈឺក្បាល បើមើលយូរពេក។ ទោះជាប្រើអេក្រង់រាបស្មើ ឬពាក់វ៉ែនតាជំនួយ ក៏គេចអត់ផុតពីឈឺក្បាលដែរ។
២- ខូចភ្នែក បើមើលសៀវភៅកន្លែងងងឹត
ទីខ្វះពន្លឺ ឬងងឹត ធ្វើឲ្យភ្នែកយើងខំសម្លឹងគ្រប់អក្សរ គ្រាន់តែពិបាកអាន ឬមើលមិនច្បាស់ប៉ុណ្ណោះ។ គ្នាយើងខ្លះប្រហែលធ្លាប់ឮចាស់ៗប្រាប់ថា ពីមុនរៀន ប្រើតែភ្លើងធូប ភ្លើងទៀន ឬចង្កៀងប្រេងកាត ព្រោះមិនមានអំពូលដូចឥឡូវទេ។ នៅកន្លែងខ្វះពន្លឺ មិនអាចធ្វើឲ្យភ្នែកខូច ប៉ុន្តែភ្នែកអាចហត់នឿយច្រើនជាងពេលមានពន្លឺគ្រប់គ្រាន់។
៣- ពាក់វ៉ែនតាធ្វើឲ្យភ្នែកអត់វ៉ែនតាអត់បាន
វ៉ែនតាអាចជួយកែខៃការមើលព្រិលឲ្យឃើញកាន់តែច្បាស់ ប៉ុន្តែមិនមានន័យថា ភ្នែកអាស្រ័យលើវ៉ែនតាទេ។ វាមិនបានផ្លាស់ប្តូរអ្វីមួយរបស់ភ្នែកទេ ហើយយើងកំពុងទម្លាប់ស៊ាំនឹងមើលអ្វីៗកាន់តែច្បាស់ឡើងៗ។ ពាក់វ៉ែនតាដែលមានវេជ្ជបញ្ជាខុស មិនខូចភ្នែកទេ គ្រាន់តែឃើញមិនច្បាស់ល្អដូចការឲ្យយោបល់ និងពេទ្យកំណត់ដឺក្រេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Myths About Your Eyes and Vision. http://www.webmd.com/eye-health/fact-fiction-myths-about-eyes#1. Accessed May 12, 2017.
Five Vision Myths. https://www.aao.org/eye-health/tips-prevention/five-vision-myths. Accessed May 12, 2017.