វិធីសាស្ត្រក្នុងការបំបៅអាអូនទើបនឹងកើតមាន ២យ៉ាង គឺដោយការបៅដោះម្ដាយផ្ទាល់ និងបំបៅអាអូនដោយកំប៉ុងទឹកដោះគោ។ ចំពោះអាអូនដែលបៅទឹកដោះគោ ឬទឹកដោះពពែត្រូវបំបៅដោយប្រើកំប៉ុងទឹកដោះគោ តែម៉ាក់ៗមានដឹងទេថា ការប្រើកំប៉ុងទឹកដោះគោក៏មានផ្ដល់ជាគុណសម្បត្តិ និងគុណវិបត្តិដល់ម៉ាក់ប៉ា និងកូនដែរ។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ការបំបៅដោយដបទឹកដោះគោ ជាវិធីមួយប្រើជំនួសការបំបៅដោះម្ដាយផ្ទាល់។ ម៉ាក់ៗមួយចំនួន ដែលរវល់នឹងការងារ ក៏ប្រើដបទឹកដោះគោ ដើម្បីដាក់ទឹកដោះខ្លួនសម្រាប់ឲ្យកូនញ៉ាំដែរ។ និយាយរួម ដបទឹកដោះគោអាចជួយសម្រាលបន្ទុកម៉ាក់ៗមមាញឹកនឹងការងារ ពិបាកបំបៅដោះកូនបានច្រើន។
ទោះយ៉ាងនេះក្ដី ការឲ្យអាអូនប្រើដបទឹកដោះគោ មិនមែនមានតែគុណប្រយោជន៍នោះទេ វាក៏មានផលអាក្រក់ខ្លះៗចំពោះអាអូន និងម៉ាក់ៗដូចជា៖
អ្នកណាក៏អាចបំបៅកូនបាន ម៉ាក់ៗមិនមានភាពអៀនខ្មាសនៅទីសាធារណៈ ងាយតាមដានការបៅរបស់កូន មិនបារម្ភពីបញ្ហាទឹកដោះតិចដូចទឹកដោះម្ដាយ ការរៀបចំទឹកដោះគោឲ្យកូនបៅត្រូវការកម្លាំង និងពេលវេលា ត្រូវចំណាយលុយច្រើនលើសម្ភារៈដបទឹកដោះគោ ការបំបៅដោយដបអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំកូន ប៉ះពាល់ដល់ការបង្កើតចំណងរវាងម្ដាយ-កូន ការប្រើសម្ភារៈដបទឹកដោះគោ អាចមានភាពស៊ាំញ៉ាំ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនេះ បានណែនាំបន្តថា ការបំបៅដោះកូនដោយប្រើកំប៉ុងទឹកដោះគោមានទាំងផលល្អ និងផលអាក្រក់ដូចដែលបានរៀបរាប់ខាងលើ ហេតុនេះហើយ ម៉ាក់ប៉ាត្រូវថ្លឹងថ្លែងទាំងគុណសម្បត្តិ និងគុណវិបត្តិរាល់មធ្យោបាយបំបៅកូន មុននឹងសម្រេចជ្រើសរើសបំបៅកូន។ អ្វីដែលសំខាន់នោះ គឺត្រូវប្រាកដថា អាអូនបៅបានគ្រប់គ្រាន់ មិនតិចពេក មិនច្រើនពេក និងទទួលបានសារជាតិចិញ្ចឹមបានល្អ។
![ដបទឹកដោះគោ](https://cdn.hellokrupet.com/wp-content/uploads/2021/01/ដបទឹកដោះគោ.jpg)