ហើមពោះជាអាការៈមួយដែលក្មេងៗទើបកើតជួបញឹកញាប់ដែរ តែម៉ាក់ប៉ាច្បាស់ជាពិបាករកមូលហេតុពិតប្រាកដនាំឲ្យអាអូនឧស្សាហ៍ហើមពោះ។ តាមក្បូនពេទ្យ ក្រៅពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន អាចមកពីមូលហេតុមួយចំនួនខាងក្រោមនេះ។
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ហើមពោះជាអាការៈមួយដែលក្មេងៗទើបកើតជួបញឹកញាប់ដែរ តែម៉ាក់ប៉ាច្បាស់ជាពិបាករកមូលហេតុពិតប្រាកដនាំឲ្យអាអូនឧស្សាហ៍ហើមពោះ។ តាមក្បូនពេទ្យ ក្រៅពីវិបាកជំងឺផ្សេងៗដូចជាការរលាកពោះវៀន អាចមកពីមូលហេតុមួយចំនួនខាងក្រោមនេះ។
បើសិនជាកូនបៅដោះម្តាយ តែបែរជាឧស្សាហ៍ហើមពោះ នោះមូលហេតុច្បាស់ជាមកពីរបបអាហាររបស់ម្តាយហើយ។ បញ្ហានេះលោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារ គុជ ឆោមដាលីន បកស្រាយថា អាចមកពីម្តាយផឹកស្រា ពិសេសគឺស្រាថ្នាំ ឬស្រាឫសឈើ ហើយទៅបំបៅដោះកូន ឬក៏អាចមកពីរបបអាហារម្តាយមិនល្អ ញ៉ាំបន្លែឆៅ ឬញ៉ាំអាហារផ្អាប់ ជូរ ផ្អូម ជាដើម។
តាមគោលការណ៍របស់អង្គការសុខភាពពិភពលោក (WHO) មិនអនុញ្ញាត ឲ្យបន្តក់ទឹកឲ្យទារកអាយុក្រោម ៦ខែញ៉ាំឡើយ ហើយបើទឹកនោះជាទឹកមិនស្អាត ឬមិនបានដាំពុះទៀត រឹតតែមានបញ្ហាចោទចំពោះសុខភាពកូន ទៅជាចុកពោះ ហើមពោះ រាករូសជាដើម។
ម៉ាក់ប៉ា ឬចាស់ៗមួយចំនួន ច្រើនតែស្តាយ ទឹកដោះគោកូនម៉ឹមមិនអស់ មិនហ៊ានចាក់ចោលទេ ទុកឲ្យញ៉ាំលើកក្រោយទៀត។ តាមការណែនាំរបស់ CDC អាមេរិក ទឹកដោះគោដែលកូនម៉ឹមរួចហើយ មានន័យថា ទឹកដោះគោដែលប្រឡាក់ជាមួយទឹកមាត់កូន មិនអាចទុកបាននោះទេ ព្រោះមានការបង្ករោគ ទុកបានយ៉ាងយូរត្រឹម ១ម៉ោងប៉ុណ្ណោះ ត្រូវចាក់ចោល ព្រោះនៅក្នុងទឹកមាត់កូនមានមេរោគ។ បញ្ហានេះដែរ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារលើកឡើងថា នៅពេលកូនម៉ឹមទឹកដោះគោហើយ មេរោគនឹងចូលទៅក្នុងទឹកដោះនៅសល់នោះ អ៊ីចឹងកាលណាយើងទុកយូរម៉ោងបន្តិច កូនយើងម៉ឹមទឹកដោះគោដែលនៅសល់នោះ អាចបង្កឱ្យកូនឈឺពោះ រាករូសដូចគ្នា។
អនាម័យកំប៉ុងទឹកដោះគោជារឿងសំខាន់ វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បានឲ្យដឹងថា មានទារកជាច្រើនកើតជំងឺផ្សេងៗដោយសារតែការលាងសម្អាតដបទឹកដោះគោមិនស្អាតនេះ។ លោកថា ប្រព័ន្ធការពាររាងកាយក្មេងមិនទាន់រឹងមាំល្អ កាលណាតែដបលាងមិនស្អាត ធ្វើឲ្យបាក់តេរី ផ្សិត ឬវីរុសទៅបម្លែង និងបង្កជាក្លិនជូរ ផ្អូម ហើយយកដបនោះទៅឆុងទឹកដោះគោឲ្យម៉ឹម ទារកអាចនឹងរាករូស ហើមពោះ។
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕