backup og meta

ក្មេងហើមពោះចាស់ៗយកស្លឹកគូឆាយ ស្លឹកម្លូ ឬខ្ទឹមសបុកលាបរឹត ធ្វើបែបនេះត្រឹមត្រូវអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 09, 2020

    ក្មេងហើមពោះចាស់ៗយកស្លឹកគូឆាយ ស្លឹកម្លូ ឬខ្ទឹមសបុកលាបរឹត ធ្វើបែបនេះត្រឹមត្រូវអត់?

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ជំងឺ​ហើម​ពោះ​របស់​ទារក ឬ​កុមារ​កើត​ឡើង​មាន​មូលហេតុ​ ហើយ​ក៏​មាន​វិធី​ព្យាបាល​ត្រឹមត្រូវ​ដែរ។ ប៉ុន្តែ​តាម​ចាស់​ៗ​ពី​មុន ច្រើនតែ​បង្គាប់​ឲ្យ​យក​ស្លឹក​គូឆាយ ស្លឹកម្លូ ឬ​មើម​ខ្ទឹម​ស​យក​មក​បុក រួច​យក​ទៅ​លាប​រឹត​លើ​ពោះ​កូន។

    ទង្វើ​បែបនេះ​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ធ្លាប់​ឮ​គេ​និយាយជាច្រើន​ពី​វិធី​បុរាណ​ថាធ្វើ​បែប​នេះ បែប​នោះ​មែន ដើម្បី​ព្យាបាល​ក្មេង​ៗ​ហើម​ពោះ ហើយ​ក្រៅ​ពី​នោះ​ថែម​ទាំង​លាប​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់​ទៀត​ផង។

    វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នោះ​បន្ថែម​ទៀត​ថា វិធី​ទាំងនោះ​ផ្នែក​វិទ្យាសាស្ត្រ​មិន​គាំទ្រ​ឡើយ ដោយ​តម្រូវ​ឲ្យ​គ្រូពេទ្យស្វែង​រក​មូលហេតុ​នាំដែលឲ្យ​ហើម​ពោះ​នោះសិន ទើប​ព្យាបាល​ដោយ​ថ្នាំ​ផ្សេង​ៗ​ទៅ​តាម​មុខ​សញ្ញា និង​ពពួក​បាក់តេរី​បណ្ដាល​ឲ្យ​ហើមពោះ​វិញ។

    ចំពោះ​វិធី​ព្យាបាល​ដោយ​ប្រើ​ប្រេង​កូឡា ប្រេង​ខ្យល់ ឬ​បុក​ស្លឹក​នេះ​ស្លឹក​នោះ គ្រូ​ពេទ្យ​មិន​អនុញ្ញាត​ឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​រលាក​ស្បែក​ទារក​ទៅ​វិញ។ ដោយសារ​តែ​ស្បែក​ទារក​មាន​សភាព​ខ្ចី​ងាយ​នឹង​ប្រតិកម្ម​ជាមួយ​បរិយាកាស​ជុំវិញ​ខ្លួន ហើយ​ទម្រាំ​តែ​របស់​អស់​ទាំង​នោះ​មាន​ជាតិ​កាត់ ហើយ​ក្ដៅ​ក្រហល់ក្រហាយ ស្បែក​នឹង​ក្រហម ហើម របក រហូត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ពិបាក​ព្យាបាល​ទៅ​វិញ។

    ដូចនេះ​បើ​កូន​ហើម​ពោះ​ត្រូវ​នាំ​កូន​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ ដើម្បី​ឲ្យ​ច្បាស់​ថា​កូន​ពិតជា​ហើម​ពោះ​មែន ឬមិន​មែនកុំ​ចេះ​តែ​គោះ​ពោះ​កូន ហើយ​សន្និដ្ឋាន​កូន​ថា​មាន​ជំងឺ​ដោយ​ខ្លួន​ឯង និងទៅ​ផ្សំ​ថ្នាំ​តាម​នឹក​ឃើញ ព្រោះ​គ្រោះថ្នាក់ដល់​កូន​ទៅ​វិញ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម