តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទារក ឬកុមារ បើកើតជំងឺឈាមម្យ៉ាងនេះហើយ ត្រូវព្យាបាលអស់មួយជីវិត

    ទារក ឬកុមារ បើកើតជំងឺឈាមម្យ៉ាងនេះហើយ ត្រូវព្យាបាលអស់មួយជីវិត

    ហេម៉ូហ្វីលា (Hemophilia) ជា​ជំងឺ​វិបត្តិ​ហូរ​ឈាម​ពី​កំណើត​ដែល​កើត​ទៅ​មាន​ទៅ​លើ​ក្មេង​ប្រុស ឯ​ក្មេង​ស្រី​អាច​ជា​អ្នក​ផ្ទុក ដោយ​មិន​ចេញ​រោគ​សញ្ញា។ តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជាន សុផល បើ​កើត​ជំងឺ Hemophilia នេះ​ហើយ មិន​អាច​ព្យាបាល​ជា​ដាច់​ឡើយ ត្រូវ​ការ​ព្យាបាល​អស់​មួយ​ជីវិត ហើយ​ចំណាយ​ថវិកា​ច្រើន​ទៀត។

    លោក​វេជ្ជបណ្ឌិត​បន្ត​ថា ជា Hemophilia ជំងឺ​ត​ពូជ​ពី​ម្តាយ​ទៅ​កូន មិន​មែន​ពី​ឪពុក​ទៅ​កូន​ទេ ៧០% នៃ​ជំងឺ Hemophilia គឺ​មាន​ប្រវត្តិ​ក្រុម​គ្រួសារ​ដែល​កើត​ជំងឺ​ហ្នឹង​ជា​ប្រភេទ​ជំងឺ​ហូរ​ឈាម ឬ​ក៏​យើង​ហៅ​ថា ឈាម​ក្រ​កក តែ​មិន​មែន​ជា​ជំងឺ​ឈាម​រាវ​នោះ​ទេ។ ចំណែក ៣០%ទៀត ជំងឺ Hemophilia កើត​ឡើង​ដោយសារ​បម្រែបម្រួល​ទៅ​លើ​ក្រូម៉ូសូម​ដោយ​ខ្លួនឯង។

    លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា អត្រា​នៅ​លើ​ពិភព​លោក រួម​ទាំង​នៅ​ប្រទេស​កម្ពុជា​យើង​ផង ក្នុង​ចំណោម​ក្មេង​ប្រុស ៥ពាន់​នាក់ មាន​ម្នាក់ កើត​ជំងឺ Hemophilia ហើយ​ក្នុង​នោះ​គេ​ចែក​ក្មេង​ដែល​មាន​ជំងឺ Hemophilia ជា ៣ កម្រិត មាន​កម្រិត​ស្រាល ធម្យម និង​ធ្ងន់ធ្ងរ។

    រោគ​សញ្ញា​ជំងឺ Hemophilia

    – ឡើង​ជាំ​នៅ​ពេល​ទង្គិច​អ្វីមួយ
    – ឧស្សាហ៍​ហើម​ជង្គង់ កែងដៃ
    – ឈាម​ក្រ​កក
    – ឈាម​ហូរ​ខុស​ប្រក្រតី​នៅ​តាម​មាត់ សន្លាក់ សាច់ដុំ
    – ហើម ឬ​ហូរ​ឈាម​ខុស​ប្រក្រតី​ពេល​ចាក់​វ៉ាក់សាំង
    – មាន​ឈាម​នៅ​ក្នុង​ទឹក​នោម ឬ​លាមក។

    វេជ្ជបណ្ឌិត ជាន សុផល
    សាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល ប្រធានផ្នែកជំងឺឈាមកុមារ មន្ទីរពេទ្យកុមារជាតិ

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 03/02/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: