home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាន​សៀវភៅ​ឲ្យ​កូន​ស្ដាប់​បាន​​ច្រើន​ ​រឿងល្អ​ ៤យ៉ាង នឹង​កើតលើកូន

អាន​សៀវភៅ​ឲ្យ​កូន​ស្ដាប់​បាន​​ច្រើន​ ​រឿងល្អ​ ៤យ៉ាង នឹង​កើតលើកូន

ការ​អាន​ឲ្យ​ឮៗ​​ អាច​ជា​វិធីសាស្ត្រ​មួយ​ដែល​មាន​សារសំខាន់​ និង​មាន​ឥទ្ធិពល​ក្នុង​ការ​និយាយ​ទៅ​កាន់​កូន​ ក៏​ដូចជា​ជួយ​ឲ្យ​ពួក​គេ​មាន​ការអភិវឌ្ឍន៍​​យ៉ាង​ឆាប់​រហ័ស​។​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​អាន​សៀវភៅ​ឲ្យ​កូន​ៗ​ស្ដាប់​ វា​នឹង​បណ្ដុះ​គំនិត​ច្នៃ​ប្រឌិត​ ព្រម​ទាំង​បង្កើត​ចំណេះដឹង​ដល់​ពួក​គេ​។​ បន្ថែម​ពី​នេះ​ ការ​អាន​សៀវភៅ​ក៏​អាច​ជួយ​បង្កើន​ជំនាញ​ភាសា​របស់​កូន​ៗ​ផង​ដែរ។​ ចំណុច​ទាំង​នេះ​ហើយ​ ដែល​ប៉ា​ម៉ាក់​អាច​ជួយ​កូន​​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​តាម​រយៈ​ការ​អាន​។

​​​​​​​​​. កំណត់​មូលដ្ឋាន​ភាសា

យើង​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​ ទារក​អាច​ឮ​សំឡេង​របស់​ម៉ាក់​ៗ​ និង​រៀន​ភាសា​។ ការ​​អាន​ឲ្យ​កូន​ស្ដាប់​ គឺ​ជា​ការ​បង្កើត​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ពួក​គេ​ ដែល​អាច​ឲ្យ​ក្មេង​កសាង​ជីវិត​ទាំង​មូល​របស់​ពួក​គេ​បាន​​។​ ជា​មួយ​គ្នា​នេះ​ដែរ​ ការ​អាន​ផ្ដល់​ឲ្យ​​កូន​ៗ​នូវ​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​ភាសា​ និង​ផ្ដល់​មេរៀន​ដែល​ចាំបាច់​​​មុន​គេ​សម្រាប់​ការ​និយាយ​។​

. បង្កើត​ជំនាញ​សង្គម

​​​​​​​នៅ​ពេល​ដែល​ប៉ា​ម៉ាក់​អាន​សៀវភៅ​​ ​ប៉ា​ម៉ាក់​ប្រៀប​ដូចជា​បណ្ដាក់ទុន​ផ្នែក​អារម្មណ៍​ទៅ​លើ​តួ​អង្គ​ ហើយ​ការ​អាន​របស់​យើង​ក៏​បង្កើត​ចំណាប់​អារម្មណ៍​ដូច​គ្នា​សម្រាប់​ក្មេង​​។​ ជាក់​ស្ដែង​ សំឡេង​ និង​លក្ខណៈ​នៃ​ទឹក​មុខ​ដែល​យើង​ប្រើប្រាស់​ នឹង​ធ្វើ​ឲ្យ​កូន​ឆាប់​​ទទួល​អារម្មណ៍​ ហើយ​សាច់​រឿង​ទាំង​នោះ​ ក៏​អាច​ជួយ​អភិវឌ្ឍ​ជំនាញ​សង្គម​ដល់​កូន​របស់​យើង​បាន​ដែរ​។

. ជំរុញ​ឲ្យ​កូន​ចេះ​អាន​ដោយ​ខ្លួន​ឯង

ប្រសិនបើ​ប៉ា​ម៉ាក់​វិនិយោគ​នៅ​ក្នុង​ការ​អាន​​ឲ្យ​បាន​ច្រើន​ វា​ក៏​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ក្មេង​ឲ្យ​ចេះ ស្វែង​រក​សៀវភៅ​ដោយ​ខ្លួន​ឯង​បាន​ដែរ។​ ពួក​គេ​នឹង​ចេះ​ហ្វឹកហាត់​ការ​អាន​ ព្រម​ទាំង​សមត្ថភាព​​ផ្នែក​អក្សរសាស្ត្រ។​ ​បន្ថែម​ពី​នេះ​ ​នៅ​ពេល​ដែល​កូន​មាន​ឆន្ទៈ​ក្នុង​ការ​អាន​សៀវភៅ​ខ្លាំង​ប៉ុនណា​ ពួក​គេ​នឹង​បង្កើត​ទម្លាប់​មួយ​នេះ​លឿន​ប៉ុណ្ណោះ​ដែរ​។​ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ចំណាយ​ពេល​អាន​សៀវភៅ​ឲ្យ​កូន​ស្ដាប់​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ ការ​អាន​គឺ​ជា​កិច្ចការ​ដ៏​សំខាន់​ និង​មាន​តម្លៃ​មួយ​សម្រាប់​ជីវិត​របស់​ពួក​គេ​​។

អាន២

. បង្កើត​ជំនាញ​ទំនាក់​ទំនង

​​​នៅ​ពេល​ដែល​យើង​​អាន​ឲ្យ​កូន​ស្ដាប់​ វា​​​អាច​ជួយ​បង្កើន​ពាក្យ​សម្រាប់​ជា​ចំណេះ​ដឹង​បន្ថែម​ដល់​ក្មេង។​ ​ម្យ៉ាង​វិញ​ទៀត​ វា​ជួយ​ដល់​ពួក​គេ​ឲ្យ​រៀន​​ពី​វិធីសាស្ត្រ​សម្រាប់​បង្ហាញ​ ក៏​ដូចជា​​បញ្ចេញ​សំឡេង​​នៅ​វ័យ​ក្មេង​ ដែល​កត្តា​នេះ​គឺ​ជា​ការ​បង្រៀន​ឲ្យ​ក្មេង​ចេះ​ជំនាញ​ទំនាក់ទំនង​ចាំបាច់​នៅ​ពេល​អនាគត​ប្រកប​ដោយ​និរន្តរភាព​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នូ សោភ័ណ្ឌ
កែ 05/02/2021
x