backup og meta

ស្រាយ​ចម្ងល់​ម៉ាក់ៗ ហេតុ​អី​កូន​មិនបៅ​ច្រើន​ដូច​ធម្មតា?

ស្រាយ​ចម្ងល់​ម៉ាក់ៗ ហេតុ​អី​កូន​មិនបៅ​ច្រើន​ដូច​ធម្មតា?

ទារក​ដែល​មិន​គ្រប់​គីឡូ​ អាច​មាន​ការ​វិវត្តន៍​​មិន​ប្រក្រតី​ ដូច្នេះ​ហើយ​ការ​ផ្ដល់​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ពួក​គេ​។​ ជា​ធម្មតា​ ទារក​ត្រូវការ​អាហារ​ចាប់​ពី​ ៨​-១២​ដង​/​២៤​ម៉ោង​ នៅ​ខែ​ដំបូង​។​ ​នៅ​ពេល​​ពួក​គេ​​កាន់​តែ​ធំ​ ទារក​​ត្រូវការ​​អាហារ​មិន​សូវ​ញឹកញាប់​ឡើយ​ ដោយ​កាត់​បន្ថយ​មិន​ត្រឹម​ ៧-​៨​ដង/​ថ្ងៃ​ នៅ​ខែ​ទី​ពីរ​ និង​ទី​បី​។​ ​នៅ​ពេល​​ទារក​អាយុ​បាន​៦​ខែ​ ពួក​គេ​អាច​ត្រូវការ​អាហារ​ត្រឹម​តែ​ ៥-៦​ដង​/​ថ្ងៃ​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ឈាន​ដល់​អាយុ​បាន​ ៦-១២ខែ​ ទារក​​អាច​ត្រូវការ​បៅ​ទឹក​ដោះ​ម្ដាយ​ ឬ​ទឹក​ដោះ​គោ​ចាប់​ពី ​៤​-​៥​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចុក​អាហារ​បន្ថែម។

មូលហេតុទារក​មាន​ចំណង់​អាហារ​យឺត

ប្រសិនបើ​ទារក​​​ស្រាប់​តែ​បៅ​​តិច​ តែ​មាន​សុខភាព​ល្អ និង​ចាប់អារម្មណ៍​ក្នុង​ការ​បៅ​ដដែល​នោះ​​ ពួក​គេ​​អាច​នឹង​មាន​​ចំណង់​អាហារ​យឺត​។​ ចំពោះ​ទារក​ដែល​មាន​អាយុ​ចាប់​ពី​៤-៧​ខែ​ ការ​បៅ​តិច​ អាច​បង្ហាញ​ថា​ អា​អូន​ចាប់ផ្ដើម​ដុះ​ធ្មេញ​។​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ខ្លះ​ទៀត​ ការ​​ញ៉ាំ​តិច​របស់​ក្មេង​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ដូច្នេះ​ហើយ​ ប្រសិនបើ​ម៉ាក់​ៗ​សង្ស័យ​ថា​មាន​អ្វី​មិន​ប្រក្រតី​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​កុមារ​ភ្លាម​ៗ។

សញ្ញា​បង្ហាញ​ថា​ទារក​មាន​សុខភាព​ល្អ

​​​​​​​​​​​​​​​ការ​ដែល​អា​អូន​ប្រែប្រួល​ទៅ​ជា​មិន​សូវ​ឃ្លាន​ អាច​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។​ ម៉ាក់​ៗ​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​របស់​ពួក​គេ។​ ចំពោះ​ទារក​ដែល​ទទួល​បាន​អាហារ​បំប៉ន​គ្រប់គ្រាន់​ ​អាច​ត្រូវ​ការ​ប្ដូរ​ខោ​ទឹក​នោម​ពី ​៥​-​៦​ដង​ និង​បន្ទោបង់​យ៉ាង​ហោច​ណាស់​ ១​ដង​/​ថ្ងៃ។​ បន្ថែម​ពី​នេះ ពួក​គេ​ហាក់​មាន​អារម្មណ៍​​សុខ​ស្រួល​ និង​​សប្បាយ​ចិត្ត​បន្ទាប់​ពី​បៅ​រួច ហើយ​ស្បែក​របស់​ទារក​ម៉ដ្តខៃ​ និង​គ្មាន​ស្នាម​ជ្រួញ​។​ ជា​ពិសេស​ មុខ​របស់​ទារក​​ពេញ​ស្អាត ​នៅ​ពេល​ដែល​ពួក​គេ​អាយុ​បាន​៣សប្តាហ៍។​ ​ករណី​ដែល​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ សុដន់​របស់​យើង​គួរ​តែ​មាន​ភាព​ទន់​ល្មើយ​ ក្រោយ​បំបៅ​រួច​។

ទារកមិនបៅ២

​​​​​​​​​សញ្ញា​បង្ហាញ​ថា​ទារក​​​​មាន​បញ្ហា​សុខភាព​

ទារក​ដែល​មិន​បាន​ទទួល​អាហារ​បំប៉ន​គ្រប់គ្រាន់​​ប្រចាំ​ថ្ងៃ​ ពួក​គេ​មិន​សូវ​នោម​ញឹកញាប់​ឡើយ​ ហើយ​ទឹក​នោម​វិញ​ អាច​មាន​ពណ៌​លឿង​ចាស់​ ឬ​ទឹក​ក្រូច។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ពួក​គេ​អាច​បន្ទោបង់ ២-៣​ថ្ងៃ​ម្ដង​ប៉ុណ្ណោះ​​ និង​មាន​លាមក​រឹង​ ព្រម​ទាំង​ស្ងួត​ថែម​ទៀត​ផង​។​ ប្រសិនបើ​​អា​អូន​មាន​អារម្មណ៍​មួម៉ៅ បន្ទាប់​ពី​បៅ​រួច​ ឬ​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​បៅ​ ​​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព។​ ម្យ៉ាង​វិញ​ទៀត​ ម៉ាក់​ៗ​ក៏​អាច​តាមដាន​ទម្ងន់​របស់​ទារក​ ដើម្បី​ឲ្យ​ដឹង​ថា​ ពួក​គេ​បៅ​គ្រប់គ្រាន់​ដែរ​ឬ​ទេ។​ ជា​ទូទៅ​ ទារក​ដែល​មាន​សុខភាព​ល្អ​ គួរ​តែ​ឡើង​ទម្ងន់​ជា​បន្តបន្ទាប់​។​ ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​មិន​ឡើង​ទម្ងន់​ ឬ​ស្រក​ទម្ងន់​វិញ​នោះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​​គ្រូ​ពេទ្យ​កុមារ​ជា​បន្ទាន់​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/531135-why-is-my-baby-not-eating-as-much-as-normal/

កំណែ​ប្រែបច្ចុប្បន្ន

25/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី​ទារក​យំ​ ក្រោយ​បំបៅ​ដោះ​រួច​? ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​?

ហេតុអ្វី​ទារក​ជុះ​មានឈាម​? ​គួរ​ដោះស្រាយ​បែប​ណា​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម