ចេញសញ្ញាទាំងនេះអាលែកហ្ស៊ីច្រមុះហើយ មិនមែនផ្តាសាយទេ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/09/2020 . អាន 3 នាទី
Share now

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​អាច​ច្រឡំ​អាការៈ​អាលែកហ្ស៊ី ជាមួយ​នឹង​អាការៈ​ផ្ដាសាយ​ធម្មតា។ ការ​យល់​ច្រឡំ​​នេះ​ក៏​មិន​ប្លែក​អ្វីដែរ ព្រោះថា​អាការៈ​នៃ​បញ្ហា​ទាំងពីរ​នេះ​គឺ​​ស្រដៀង​គ្នា​​ច្រើន​ចំណុច​គួរ​សម​ដែរ។ ដើម្បី​បាន​ដឹង​ច្បាស់​ថា​យើង​មាន​កើត​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​ផ្ដាសាយ​ធម្មតា​នោះ យើង​គួរ​ស្វែង​យល់​ពី​អ្វី​ទៅ​ជា​អាការៈ​ផ្ដាសាយ និង​អ្វី​ជា​អាការៈ​ប្រតិកម្ម​អាលែកហ្ស៊ី​ជា​មុន​សិន។​​​​

អ្វី​ទៅ​ជា​ជំងឺ​ផ្ដាសាយ?

ផ្ដាសាយ​គឺ​ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស។ ជំងឺ​នេះ​ច្រើន​កើត​មាន​ទូទៅ​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ចំពោះ​រោគ​សញ្ញា​ទូទៅ​ជំងឺ​ផ្ដាសាយ​​មាន​ដូច​ជា គ្រុន​ក្ដៅ ក្អក ក្រហម​ភ្នែក ឈឺ​បំពង់​ក តឹង​ច្រមុះ ហៀរ​សំបោរ និង​មិន​ឃ្លាន​អាហារ​ជា​ដើម។ ជំងឺ​​នេះ​​ក៏​​អាច​​កើត​មាន​​គ្រប់​​រដូវ ប៉ុន្តែ​ករណី​កើត​មាន​ភាគ​ច្រើន​គឺ​នៅ​រដូវ​ភ្លៀង។ វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​គឺ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ករណី​​ជំងឺ​​ផ្ដាសាយ​ភាគ​​ច្រើន​​បង្ក​​ដោយ វីរុស Rhinoviruses។ ជំងឺ​នេះ​ហាក់​ដូច​ជា​មិន​ធ្ងន់​ធ្ងរ​សម្រាប់​អ្នក​ដែល​មាន​សុខភាព​ល្អ​ធម្មតា​នោះ​ទេ ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​ជំងឺ​នេះ​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់​សុខភាព ជា​ពិសេស​​មនុស្ស​​វ័យ​​ចំណាស់ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​​ខ្សោយ ក្មេង​តូច និង​ទារក។

ភាព​ខុស​គ្នា​រវាង​អាលែកហ្ស៊ី​តាម​រដូវ​កាល និង​ជំងឺ​ផ្ដាសាយ

ជា​ការ​ពិត​ទៅ​ហាក់​ដូច​ជា​មាន​ការ​លំបាក​បន្តិច​​ក្នុង​ការ​បែង​ចែក​ថា​យើង ឬ​នរណា​ម្នាក់​កំពុង​មាន​​ជំងឺ​ផ្ដាសាយ ឬ​ក៏​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ច្រមុះ ព្រោះ​ថា​បញ្ហា​​សុខ​ភាព​​ទាំង​ពីរ​នេះ ​គឺ​ស្រដៀង​គ្នា​ខ្លាំង​សឹង​តែ​មិន​អាច​បែងចែក​បាន។ ថ្វីដ្បិត​តែ​អារៈ​របស់​​អាលែកហ្ស៊ី និង​​ផ្តាសាយ​​មាន​លក្ខណៈ​ស្រដៀងគ្នា​មែន តែ​បើ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​យើង​នៅ​តែ​អាច​រក​ឃើញ​ពី​​ចំណុច​ខុស​គ្នា​មួយ​ចំនួន​។ យើង​អាច​​ចាប់​​ផ្ដើម​​ពិនិត្យ​បែប​​នេះ​​ថា បើ​យើង​​មាន​ជំងឺ​ផ្ដាសាយ ហើយ​កើត​មាន​នៅ​ពេល​ដដែលៗ​រៀង​រាល់​ឆ្នាំ នោះ​ប្រហែល​ជា​យើង​​​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅវិញ​ទេ។

ដូច​ដែល​រៀប​រាប់​ខាង​លើ ជំងឺ​ផ្ដាសាយ​គឺ​បង្ក​ឡើង​ដោយ​វីរុស ប៉ុន្តែ​បញ្ហា​អាលែកហ្ស៊ី​វិញ គឺ​បង្ក​ឡើង​ដោយ​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​​ប្រឆាំង​​នឹង​​អាលែកហ្ស៊ែន (សារធាតុ​ដែល​បង្ក​ឲ្យ​​ជា​អាលែកហ្ស៊ី​ដូច​ជា​លម្អង​ផ្កា ឬ​សារធាតុ​គីមី​ជា​ដើម)។​

ចំពោះ​ការ​ព្យាបាល​វិញ ជំងឺ​ផ្ដាសាយ​គឺ​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​សម្រាក​ឲ្យបាន​គ្រប់​គ្រាន់ ប្រើ​ថ្នាំ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​ពេទ្យ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​ដូច​ជា​ថ្នាំ​បំបាត់​ស្លេស្ម​ជា​ដើម។ ជា​ទូទៅ​ជំងឺ​ផ្ដាសាយ​នឹង​ជា​ទៅ​វិញ​ពី​៣​ទៅ​១០ថ្ងៃ ទោះ​បី​ជា​មាន​ករណី​ខ្លះ​អាច​យូរ​រហូត​ដល់​២ ទៅ​៣សប្ដាហ៍​ទៀត​ផង។

រី​ឯ​ការ​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​តាម​រដូវ​កាល​វិញ អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា ឬ​ក៏​អាច​ត្រូវ​ប្រើ​ពពួក​ថ្នាំ​ប្រឆាំង​អ៊ីស្តាមីន (Antihistamines) ដែល​ត្រូវ​ការ​វេជ្ជបញ្ជា ថ្នាំ​បាញ់​ច្រមុះ​ពពួក​ស្តេរ៉ូអ៊ីត និង​ពពួក​ថ្នាំ​បំបាត់​ស្លេស្ម។ ក្រៅពី​ការ​ប្រើ​ថ្នាំ​ព្យាបាល​យើង​ក៏​​នឹង​ត្រូវ​ចៀស​ឆ្ងាយ​ពី​ពពួក​សារធាតុ​អាលែកហ្ស៊ែន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​។ បញ្ហា​អាលែកហ្ស៊ី ​អាច​នឹង​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ច្រើន​សប្ដាហ៍​ទើប​អាច​ធូរ​ស្រាល​​ទៅ​វិញ​បាន​។

រោគសញ្ញា​អាលែកហ្ស៊ី​ទូទៅ​ទាំង​នោះ​រួម​មាន៖
– រមាស់​ស្បែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ចេញ​កន្ទាល​ត្រអាក
– ហៀរ​សម្បោរ រមាស់​​ភ្នែក កណ្ដាស់ ឬ​ក្អក
– ឡើង​ក្រហម​ស្បែក
– សម្ពាធ​ឈាម​ចុះ​ទាប
– ពិបាក​ដក​ដង្ហើម
– ហើម​បបូរ​មាត់ អណ្ដាត បំពង់ក និង​ភ្នែក។

តារាង​ខាង​ក្រោម​នេះ គឺ​បង្ហាញ​ពី​ការ​ប្រៀប​ធៀប​រវាង​រោគ​សញ្ញា​​នៃ​ជំងឺ​ផ្ដាសាយ​ធម្មតា និង​ជំងឺ​អាលែកហ្ស៊ី​តាម​រដូវ​កាល៖

រោគសញ្ញា ជំងឺ​ផ្ដាសាយ បញ្ហា​អាលែកហ្ស៊ី
ក្អក ញឹក​ញាប់ ម្ដងម្កាល
ឈឺ​ចាប់​ខ្លួន​ប្រាណ ម្ដង​ម្កាល មិន​មាន
នឿយ​ហត់ និង​អស់កម្លាំង ម្ដង​ម្កាល ម្ដង​ម្កាល
រមាស់​ភ្នែក កម្រ​កើត ញឹក​ញាប់
កណ្ដាស់ ញឹក​ញាប់ ញឹក​ញាប់
ឈឺក ញឹក​ញាប់ កម្រ​កើត
ហៀរសម្បោរ ញឹក​ញាប់ ញឹក​ញាប់
តឹង​ច្រមុះ ញឹក​ញាប់ ញឹក​ញាប់
គ្រុន​ក្ដៅ ម្ដង​ម្កាល មិន​មាន

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

អាលែកហ្ស៊ីអំឡុងពេលពពោះប៉ះពាល់ដល់កូនក្នុងផ្ទៃអត់?

អាលែកហ្សី - ស្ត្រី​មួយ​ចំនួន​អាច​នឹង​មាន​បញ្ហា​អាលែកហ្សី​មុន​ពេល​មាន​ផ្ទៃពោះ និង​ស្ត្រី​មួយ​ចំនួន​ទៀត​អាច​នឹង​ចាប់​ផ្ដើម​មាន​អាការៈ​អាលែកហ្សី...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
មានផ្ទៃពោះ, ពពោះ 16/07/2020 . អាន 3 នាទី

Sun allergy (ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ)

ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ - ​គឺ​ជា​ការ​ចេញ​កន្ទួល​ក្រហម​រមាស់​នៅ​លើ​ស្បែក​ដែល​​បាន​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ ទម្រង់​ប្រតិកម្

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ យ៉ានណែត​ នីគែល
ជំងឺ A-Z 15/06/2020 . អាន 7 នាទី

ចំណុច​គ្រប់គ្នា​គួរដឹង​ ទាក់ទងនឹង​ការធ្វើតេស្តអាល្លែកហ្ស៊ី

អាលែកហ្ស៊ី - គឺ​ជា​ការ​ឆាប់​មាន​ប្រតិកម្ម​ខ្ពស់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​ដែល​ចូល​ក្នុង​ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​រាងកាយរបស់​យើង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ យ៉ានណែត​ នីគែល

Allergic Rhinitis (ជំងឺ រលាក​ច្រមុះ​ដោយសារ​អាល្លែកហ្ស៊ី)

រលាកច្រមុះអាលែកហ្ស៊ី-គឺ​ជា​ប្រភេទជំងឺ​មួយ​នៃ​ប្រភេទ​ជំងឺជា​ច្រើន​របស់​ជំងឺ​រលាក​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​យើង​ដក​ដង្ហើម​ចូល​ដោយ ​សារធាតុ​​នាំ​ឲ្យអាលែកហ្ស៊ី

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ជំងឺ A-Z, ជំងឺ 15/01/2020 . អាន 6 នាទី

អត្ថបទគួរអាន

អាលែកហ្ស៊ីអាហារ

ប៉ាម៉ាក់​ត្រូវដឹង បើ​ចេញ​រោគ​សញ្ញា​ទាំងនេះ អូនៗ​អាលែកហ្ស៊ីនឹងអាហារ​ហើយ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 09/10/2020 . អាន 2 នាទី
អាលែកហ្ស៊ីពីអ្វីមួយ

តើ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ដឹង​ថា​យើង​អាលែកហ្ស៊ី​​នឹង​អ្វី​មួយ​បាន?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ គឹម កាណែល
ចេញផ្សាយថ្ងៃទី 11/09/2020 . អាន 3 នាទី
ស៊ុត

អ្នកខ្លះមានប្រតិកម្មញ៉ាំស៊ុតមិនបាន តើគួរធ្វើម៉េច?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Chamnan Amrith
ចេញផ្សាយថ្ងៃទី 12/08/2020 . អាន 5 នាទី
ហឺត

ធ្លាប់ឆ្ងល់អត់ អ្នកកើតហឺតអាចព្យាបាលជាដាច់អត់?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 07/08/2020 . អាន 2 នាទី