ការព្យួរសេរ៉ូមពេញនិយមខ្លាំងណាស់ មិនថាជំងឺស្រាល ធ្ងន់ ក្មេងឈឺ ឬមនុស្សចាស់ឈឺនោះទេ។ ពេលឈឺ តើការព្យួរសេរ៉ូមជួយបានអ្វីខ្លះ? ការព្យួរសេរ៉ូមពិតជាចាំបាច់គ្រប់ស្ថានភាពជំងឺមែនទេ?
ការព្យួរសេរ៉ូមពេញនិយមខ្លាំងណាស់ មិនថាជំងឺស្រាល ធ្ងន់ ក្មេងឈឺ ឬមនុស្សចាស់ឈឺនោះទេ។ ពេលឈឺ តើការព្យួរសេរ៉ូមជួយបានអ្វីខ្លះ? ការព្យួរសេរ៉ូមពិតជាចាំបាច់គ្រប់ស្ថានភាពជំងឺមែនទេ?

បើតាមការអះអាងរបស់ឱសថការី គីម កាណែល សេរ៉ូមជាល្បាយសូលុយស្យុងផលិតឡើងសម្រាប់បំពេញជាតិទឹក ជាតិស្ករ និងបន្ថែមជីវជាតិ ឬសារធាតុថ្នាំដែលចាំបាច់ទៅឲ្យអ្នកជំងឺ ដែលមិនអាចទទួលយកសារធាតុទាំងនោះតាមរយៈការញ៉ាំតាមមាត់ ដោយចាក់បញ្ចូលតាមសរសៃ។ ដូច្នេះហើយយើងមិនអាចយកសេរ៉ូមឲ្យដាក់អ្នកជំងឺគ្រប់ប្រភេទនោះទេ។
ជាទូទៅការចាក់សេរ៉ូម គឺតម្រូវចំពោះអ្នកជំងឺមិនអាចញ៉ាំ ឬពិបាកញ៉ាំ និងអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរប៉ុណ្ណោះ។ ការដែលសេរ៉ូមពេញនិយម អាចមកពីកង្វះការយល់ដឹងរបស់អាណាព្យាបាល ឬគ្រូពេទ្យមួយចំនួន ហើយការបន្តោងសេរ៉ូមខ្លះត្រូវបានចាក់បញ្ចូលថ្នាំវីតាមីនក្នុងនោះ។
ចំណែកលោកសាស្ត្រាចារ្យ តាន់ តឹកស្រេង វិញ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ទឹកសេរ៉ូមមិនអាចជំនួសបាយ និងសាច់បានទេ សេរ៉ូមគ្រាន់តែជាទឹកធម្មតា ដែលគេសម្អាតឲ្យអស់មេរោគ ហើយលាយជាមួយស្ករ ឬអំបិល ដែលអាចនៅជាមួយឈាមបានតែប៉ុណ្ណោះ។
“ខ្ញុំជាគ្រូពេទ្យ ខ្ញុំសូមប្រាប់ថា ទឹកសេរ៉ូម ដែលបងប្អូនកូនក្មួយខំព្យួររណេងរណោង រួចជិះម៉ូតូពេញថ្នល់នោះ មិនអាចជំនួសបាយ និងសាច់បានទេ។ បើអាចផឹកបាន ផឹកទៅ! មិនបាច់ព្យួរសេរ៉ូមនាំគ្រោះថ្នាក់អីទេ!”។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
28/07/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ