យករបស់ទាំងនេះត្បារអាចម៍ត្រចៀក ប្រៀបបានយកមេរោគទៅដាក់ត្រចៀក

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 07/11/2019
Share now

ការ​យក​សម្លី​ត្បារ​ត្រចៀក ស្លាប​មាន់ កូន​សោ ​កង្វារ​រឹងៗ​ទៅ​ត្បារ ឬ​ខ្វេះ​យក​អាចម៍​ត្រចៀក​ចេញ ប្រៀប​បាន​​នឹង​យក​មេរោគ​ទៅ​ដាក់​ក្នុង​ត្រចៀក​អ៊ីចឹង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហម សីលា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក បម្រើ​ការងារ​​នៅ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។

លោក​វេជ្ជបណ្ឌិត​ថា មិនថា កូនក្មេង ឬ​មនុស្ស​ចាស់​នោះ​ទេ ដាច់​ខាត​មិន​ត្រូវ​ត្បារ ឬ​ខ្វារ​យក​អាចម៍​ត្រចៀក​ចេញ​ពី​រន្ធ​ត្រចៀក​ផ្នែក​កណ្តាល​ឡើយ ព្រោះ​អាចម៍​ត្រចៀក​ផលិត​រាល់​ថ្ងៃ វា​ជា​សន្ទះ​ការពារ មាន​តួនាទី​ការពារ​ត្រចៀក ​និង​ចាប់​យក​មេរោគ​​ផ្សេងៗ។

កាលណា​យើង​យក​របស់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ទៅ​ត្បារ​អាចម៍​ត្រចៀក មិន​ត្រឹម​តែ​អត់​ប្រយោជន៍​នោះ​ទេ ថែម​ទាំង​ងាយ​ឆ្លង​រោគ ព្រោះ​របស់​ទាំង​នោះ​កង្វក់​ហើយ​រឹង ងាយ​បង្ក​គ្រោះថ្នាក់។ គ្រោះថ្នាក់​ទាំង​នោះ​មាន ស្ទះ​រន្ធ​ត្រចៀក ហើយ​បើ​ជ្រុល​ដៃ​តែ​បន្តិច​ទៅ​ជា​ដាច់​រហែក​ក្រដាស​ត្រចៀក បង្ក​ឲ្យ​ឈឺ​ចាប់ ចំណែក​ឯ​ករណី​ធ្ងន់ធ្ងរ​ទៅ​ជា​ថ្លង់ ស្តាប់​លែង​ឮ អាច​ឲ្យ​មេរោគ​ឆ្លង​ចូល​ទៅ​ដល់​ខួរក្បាល ​ធ្វើ​ឲ្យ​រលាក​ស្រោម​ខួរក្បាល​ថែម​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត​ការ​ត្បារ​ត្រចៀក​រៀង​រាល់​ថ្ងៃ ក៏​ធ្វើ​ឲ្យ​រមាស់​ត្រចៀក ងាយ​នឹង​កើត​រោគ​ផ្សិត។

ការ​សម្អាត និង​ធ្វើ​អនាម័យ​ត្រចៀក អាច​ធ្វើ​ទៅ​បាន​តែ​នៅ​ផ្នែក​ខាង​ក្រៅ​ត្រចៀក​ប៉ុណ្ណោះ (ផ្នែក​ដែល​មើល​ឃើញ) ដែល​យើង​ត្រូវ​យក​សម្លី ឬ​កន្សែង​ទន់ៗ​មក​ជូត​ផ្ដិត។ ក្នុង​ករណី​អ្នក​ដែល​មាន​អាចម៍​ត្រចៀក​រឹង បារម្ភ​ខ្លាច​ណែន​ខ្លាំង​ស្តាប់​មិន​ឮ ត្រូវ​មក​ជួប​គ្រូពេទ្យ​ឯកទេស​ដើម្បី​បូម​លាង​សម្អាត​អាចម៍​ត្រចៀក​ចេញ ដោយ​គ្រូពេទ្យ​នឹង​ដាក់​ថ្នាំ​បន្តក់​សម្រាប់​រំលាយ​អាចម៍​ត្រចៀក ដើម្បី​ឲ្យ​អាចម៍​ត្រចៀក​ទន់ ធ្លាក់​ចេញ​មក​ក្រៅ​ដោយ​ខ្លួន​ឯង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?

    មហារីកមាត់ស្បូន - ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង​ទៅ មុន​ពេល​ប្រឡូក​នឹង​ការ​រួមភេទ មាន​ប្រសិទ្ធភាព​អាច​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ស្ទើរ​តែ ១០០% ចុះ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ដេត ធន្នី

    តិចនិកខ្លះៗជួយយកឈ្នះភាពភ័យខ្លាចមួយចំនួន ធ្លាប់​ជួប​កន្លង​មក

    ភាពភ័យខ្លាច - ភាព​ភ័យ​ខ្លាច​ក៏​​នៅ​តែ​អាច​កើត​ឡើង នៅ​ពេល​អ្នក​ជួប​ព្រឹត្តិការណ៍​​ធម្មតា​ៗ មួយ​ចំនួន​ដូច​ជា ការ​ចូល​ប្រលង ការ​និយាយ​ជា​សាធារណៈ ...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ មាន រតនា

    ទារកពាក់ស្រោមដៃ-ជើង ពេលដោះចេញបែកញើស អាចមានបញ្ហាអីអត់?

    ថែទាំកូន - មាន​ម៉ាក់​ៗ​ជាច្រើន​បាន​សាកសួរ​មក​កាន់ Helloគ្រូពេទ្យ ថា​កូន​របស់​ពួកគាត់​មាន​អាការៈ​បែក​ញើស ត្រជាក់​ចុង​ដៃ​ត្រជាក់​ចុង​ជើង​រហូត...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    វិធីងាយៗជួយ​បន្ធូរអាការៈពុលឡាន ឬរលកពេលធ្វើដំណើរទៅណា​មកណា​

    ពុលឡាន - អាការៈ ពុល​ពេល​ធ្វើ​ដំណើរ​ដូចជា​ពុល​ឡាន ពុល​យន្តហោះ ពុល​រលក​ពិត​ជា​បង្ក​ការ​រំខាន​ណាស់។ នេះ​មក​ពី​ការ​រំខាន​ដល់​ត្រចៀក​ផ្នែក​ខាង​ក្នុង​...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា