ផឹកស្រាលាយកូកាអ៊ីន អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 08/11/2019
Share now

ការ​ផឹកគ្រឿងស្រវឹង​ច្រើន ដូចជា ស្រា និងស្រាបៀរ អាចបណ្ដាល​ឲ្យសម្ពាធ​ឡើង​ខ្ពស់ ខូចសាច់រុំ​បេះដូង រលាកថ្លើម ខ្លាញ់ដុំថ្លើម រលាកលំពែង និង​ដាច់សរសៃឈាម​ខួរក្បាល។ តែ​ក្នុងករណី​​ផឹកស្រា ហើយ​ប្រើថ្នាំកូកាអ៊ីនទៀត វានឹង​បង្កើន​ជាតិ​ពុល​កាន់តែ​ខ្លាំង។

១. ការកើនឡើងជាតិពុល

ការប្រើ​ថ្នាំ​កូកាអ៊ីន លាយ​ជាមួយ​អាល់កុល បង្កើន​បាន​ជាតិ​សារធាតុ​ថ្មីមួយ ហៅថា Cocaethylene។ សារធាតុ​ថ្មីនេះ ខ្លាំងជាង​សារធាតុ​អាល់កុល ឬកូកាអ៊ីន​តែឯង​ទៅទៀត ដោយ​វាបង្កើន​ជាតិ​ពុល​ក្នុង​បេះដូង ថ្លើម និង​សរីរាង្គ​ផ្សេងទៀត។

២. ប្រឈម​នឹង​ជំងឺ​ដាច់សរសៃឈាមខួរក្បាល​ភ្លាមៗ

ជំងឺដាច់សរសៃឈាមខួរក្បាល អាច​កើតឡើង​ភ្លាមៗ នៅពេល​​ផឹក​ស្រា លាយ​ជាមួយ​កូកាអ៊ីន។ ការប្រើប្រាស់​កូកាអ៊ីន បង្កើន​ហានិភ័យ​នៃ​ជំងឺដាច់សរសៃឈាម​ខួរក្បាល ដោយ​វាធ្វើឲ្យ​សរសៃឈាម​រួមតូច ចង្វាក់បេះដូង និង​សម្ពាធឈាម​កើនឡើង ហូរឈាម​ខួរក្បាល​ភ្លាមៗ និង​បង្កើន​កំណក​ឈាម។

ចំណែក​សារធាតុ Cocaethylene អាច​បង្កើន​ហានិភ័យ​កាន់តែ​ខ្លាំង នៃ​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ដោយសារ​វាអាច​ស្ថិតនៅ​ក្នុង​រាងកាយ​បាន​រយៈពេល​ជាច្រើន​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

ក្រៅពី​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​ស្លាប់ភ្លាមៗ ឬពិការរាងកាយ ការ​ផឹកស្រា លាយ​ជាមួយ​កូកាអ៊ីន​នេះ អាចបណ្ដាល​ឲ្យ​កើតមាន​បញ្ហា​សុខភាព​ជាច្រើន​ទៀត ដូចជា គាំងបេះដូង ប្រកាច់ ខួចថ្លើម ថប់បារម្ភ គិតមិន​បាន​ច្បាស់លាស់ និង​វង្វេង​ជាដើម។

ចំណែក​ស្ត្រីពពោះ​វិញ បើផឹក​ស្រា លាយ​កូកាអ៊ីន អាច​បណ្ដាល​ឲ្យ​រលូតកូន កូនស្លាប់​ក្នុងផ្ទៃ សម្រាល​មុន​គ្រប់ខែ កូនមាន​ទម្ងន់​មិន​គ្រប់ និង​​វិវត្ត​​ផ្នែក​រាងកាយ និង​បញ្ញា​យឺតយ៉ាវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

    ជីវិត និងសុខភាព - សម័យ​នេះ យុវវ័យ​ក្មេងៗសោះ ងាយប្រឈមនឹង​ជំងឺលើសឈាម ជាតិខ្លាញ់ដែលជាជំងឺមនុស្សចាស់សោះ ដោយសារតែមូលហេតុ២នេះ....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

    មករដូវ - មាន​ស្រីមួយ​ចំនួន​ញ៉ាំ​ថ្នាំ​ដើម្បី​បំប៉ន​សុខភាព ឬ​​ថែ​រក្សា​សម្ផស្ស តែ​ដល់​ពេល​មក​រដូវ​មិន​ហ៊ាន​លេប​ថ្នាំ ព្រោះខ្លាចប៉ះ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ជួប​បញ្ហា​ធុំក្លិនជើង! សាកវិធីងាយៗទាំងនេះ អាចដោះស្រាយបាន​

    ធុំក្លិនជើង - ធុំ​ក្លិន​ជើង​ជា​បញ្ហា​ទូទៅ​មួយ​យើង​តែង​ជួប​ប្រទះ។ មូលហេតុ​ចម្បង​គឺ​មក​ពី​មាន​ការ​បែក​ញើស​ច្រើន​ធ្វើ​ឲ្យ​មាន​បាក់តេរី​ដែល​បង្ក​ក្លិន​មិន​ល្អ..

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ

    សង្វារ - ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​ច្បាស់​ជា ព្រួយ​បារម្ភ​ហើយ​រឿង​សង្វារ​នៅលើ​ពោះ ហើយម៉ាក់ៗខ្លះ ក៏ប្រើផលិតផលផ្តេសផ្តាសតាមគេ ដោយមិនដឹងថាអាចប៉ះ.....

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា