តើក្លាសេស៊ុតក្នុងទូរទឹកកក ចាំបាច់ទេ?

ដោយ ត្រួតពិនិត្យដោយ ជីព ចិត្ត

គ្នាយើងខ្លះ ប្រហែល​ជាទម្លាប់​ហើយ ទិញស៊ុត​ជាច្រើន ទុកក្នុង​ទូរទឹកកក ដោយ​ខ្ជិលទៅ​ទិញ​ច្រើនដង តែគ្នាយើង​ប្រហែល​មិនទាន់​ដឹងនៅឡើយ​ទេ ថាតើវាចាំបាច់​ទេ ក្លាសេ​ស៊ុត​ក្នុង​ទូរទឹកកក?

បើ​តាម​គេហទំព័រ​វេជ្ជសាស្ត្រ Healthline បញ្ជាក់​ថា ការក្លាសេ​ស៊ុត​ក្នុង​ទូរទឹកកក ពិតជា​សំខាន់ ដើម្បី​បង្ការ​ការ​រាលដាល​នៃ​បាក់តេរី Salmonella ពី​ស៊ុត​ដែល​មាន​ផ្ទុក​បាក់តេរី​នេះ។ ការរក្សា​ស៊ុត​ក្នុង​សីតុណ្ហភាព​ក្រោម ៤​អង្សារសេ រារាំង​ដល់​ការលូតលាស់​នៃ​បាក់តេរី ហើយ​ការ​ចម្អិត​ស៊ុត ដល់​សីតុណ្ហភាព ៧១​អង្សារសេ អាច​សម្លាប់​បាក់តេរី​បាន។

ការ​ឆ្លង​បាក់តេរី Salmonella អាច​បណ្ដាល​ឲ្យ​ក្អួត និង​រាក ហើយ​បើធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ជាពិសេស​ចំពោះ​ស្ត្រីពពោះ កុមារ និង​មនុស្ស​ចាស់ ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ។

ទោះយ៉ាងណា ក៏មាន​ការលើកឡើង​ផ្សេងៗទៀត​ផងដែរ ពី​ការ​ក្លាសេស៊ុត​នៅក្នុង​ទូរទឹកកក។ ការក្លាសេ​ស៊ុត​ក្នុង​ទូរទឹកកក អាច​រក្សា​គុណភាព​ស៊ុត​ឲ្យ​នៅស្រស់ និង​ទុក​បាន​យូរ។ តែ​វាអាច​ស្រូប​ក្លិន និង​រសជាតិ​នៃ​អាហារផ្សេងទៀត នៅក្នុង​ទូរទឹកកក ដូចជា ខ្ទឹមបារាំង​ស្រស់ ជាដើម។ បន្ថែម​លើ​នេះ ស៊ុត​មិនគួរ​ក្លាសេ​នៅទ្វារ​ទូរទឹកកក​នោះទេ ដោយ​នៅពេល​យើង​បើកទូរទឹកកក សីតុណ្ហភាព​ប្រែប្រួល ដែល​ធ្វើឲ្យ​បាក់តេរី​លូតលាស់ និង​ធ្វើឲ្យ​ខូច​ស៊ុត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 22, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 22, 2019

អ្នកអាចចូលចិត្ត