ភេសជ្ជៈ ៣ ប្រភេទគួរកាត់បន្ថយ បើមានអាការៈរាករូសជាប្រចាំ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 29/05/2020 . 2 បានអាន​ចំនួន
Share now

រាក​រូស​ជា​អាការៈ​មួយ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ហើយ​អាច​កើត​ឡើង​ដោយ​មូលហេតុ​ជាច្រើន​ដូចជា​ផឹក​ថ្នាំ​មួយ​ចំនួន បណ្តុំ​រោគសញ្ញា​នៃ​ជំងឺរលាកពោះវៀន (irritable bowel syndrome)  ឬ​មក​ពី​ការ​ផឹក​ជាតិ​កាហ្វេអ៊ីន ឬ​គ្រឿង​ស្រវឹង​ច្រើន​ពេក។ ការ​រាករូស​រាល់​ថ្ងៃ​មិន​មែន​ជា​រឿង​ធម្មតា​ទេ និង​ត្រូវ​តាមដាន​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់​លាស់។ 

. កាត់បន្ថយ​ទឹកដោះគោ​

មូលហេតុ​ទូទៅ​នៃ​ការ​រាករូស​គឺ​ការ​ធន់​មិន​បាន​ជាមួយ​នឹងជាតិស្ករ​ lactose នៅ​ក្នុង​ងទឹកគោ។ ជាទូទៅ​អ្នក​មាន​បញ្ហា​នឹង​ lactose មាន​រោគសញ្ញា​ដូច ជា​ហើម​ពោះ ឈឺពោះ និង​រាករូស​ចន្លោះ​ពី​៣០នាទី​ទៅ​២ម៉ោង​ក្រោយ​ពី​ផឹក​ ឬ​ញ៉ាំ​ផលិតផល​មាន​ជាតិ Lactose។ យើង​សាក​កាត់បន្ថយ​ទឹកដោះគោ​ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​រយៈពេល​មួយ​សប្ដាហ៍​ដើម្បី​ដឹង​ថា​តើ​នៅ​មាន​អាការៈ​រាករូស​ឬ​ទេ។ គ្នាយើង​មួយ​ចំនួន​អាច​ធន់​នឹង​ Lactose បាន​ល្អ​ជាង​អ្នក​មួយ​ចំនួនទៀត​​ ដែល​នេះ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ Lactose ​មិន​សូវ​ជា​បញ្ហា​ប៉ុន្មាន​ទេ។ ដូច​នេះ​យើង​គួរ​ពិនិត្យ​គ្រឿង​ផ្សំ​ជាមុន​ព្រោះ​គេ​ច្រើន​ប្រើ Lactose ក្នុង​អាហារ​កញ្ចប់​មាន​ដូចជា​នំប៉័ង នំដំឡូងកញ្ចប់ អាហារ​សម្រន់​កញ្ចប់ ទឹក​ស្រោ​បសាលាដ ស្ករគ្រាប់ cereal និង​សាច់​កែច្នៃ។

. កាត់បន្ថយ​ជាតិកាហ្វេអ៊ីន

ជាតិ​កាហ្វេអ៊ីន​អាច​ដើរ​តួ​ជា​ថ្នាំ​បញ្ចុះ​ មាន​ន័យ​ថា​បើ​យើង​មាន​អាការៈ​រាករូស​រ៉ាំរ៉ៃ​ ជាតិ​កាហ្វេអ៊ីន​គួរ​ជា​ជម្រើស​ទី​១​ដែល​យើង​ត្រូវ​កាត់បន្ថយ​ក្នុង​របប​អាហារ​យើង​។ ដូចនេះយើង​​គួរ​ផ្លាស់ប្តូរ​សារធាតុ​កាហ្វេអ៊ីន​មក​ផឹក​ទឹក ឬ​ភេសជ្ជៈ​គ្មាន​ជាតិ​កាហ្វេអ៊ីន​ជំនួស​វិញ។

. គ្រឿងស្រវឹង

ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​ដែល​នេះ​បង្ក​ឲ្យ​មាន​អាការៈ រាករូស។ បន្ថែម​ពី​នេះ​ទៀត​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​មាន​ផលប៉ះពាល់​ដល់​លំពែង។ នៅ​ពេល​លំពែង​រលាក ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ចុះ​ខ្សោយ និង​ឈឺក្រពះ។ គួរ​ចងចាំ​ដែរ​ថា​ជំងឺរលាក​លំពែង​គឺ​មាន​គ្រោះ​ថ្នាក់​ណាស់ ដូចនេះ​យក​ល្អ​គួរ​កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ឲ្យ​នៅ​​កម្រិត​តិចតួចបំផុត​។ គួរ​បញ្ជាក់​ថា​ប្រសិនជា​គ្នាយើង​បន្តមានអាការៈ​រាករូស​ ឬ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់ធ្ងរ​​ទៅ ​គួរ​ទៅ​ពិនិត្យ និង​ពិគ្រោះ​គ្រូពេទ្យ។ 

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា ​​មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
ប្រភព

អ្នកអាចចូលចិត្ត

វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច​ (វីដេអូ)

ក្មេងៗ​រាក​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ការ​ញ៉ាំ​​ទឹក ភេសជ្ជៈ ...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy

ញ៉ាំគ្រាប់អាល់ម៉ុនរាល់ថ្ងៃ នឹង​ទទួលបាន​អត្ថប្រយោជន៍ ៨ យ៉ាងនេះ

គ្រាប់អាល់ម៉ុន - ​គ្រាប់អាល់មុនមិនត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ​ និងថែមទាំង​​ល្អ​សម្រាប់​សុខភាព​ទៀត​ព្រោះ​គ្រាប់អាល់ម៉ុង​សម្បូរ​ដោយ​វីតាមីន...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

បើចេញ​រោគសញ្ញាទាំងនេះ អាចថាយើងកំពុង​ខ្វះប្រូតេអ៊ីនហើយ

ខ្វះប្រូតេអ៊ីន - ប្រូតេអ៊ីន​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​របស់​រាងកាយ ហើយ​បើ​យើង​មាន​កង្វះ​ប្រូតេអ៊ីន រាងកាយ​របស់​យើង​នឹង​មាន​បញ្ហា...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា

ញ៉ាំប្រៃពេកអាចប៉ះពាល់សុខភាព នេះជាវិធីកាត់បន្ថយ​អំបិល​ពីរបបអាហារ

អាហារប្រៃ - ញ៉ាំ​សាច់​ប្រៃ តែ​​ថែម​ទឹក​ស៊ីអីវ ឬ​​​រោយ​​អំបិល​​​​បន្ថែម អ្នក​អាច​ប្តូរ​ទម្លាប់​ទាំង​នោះ​បាន ដោយ​ផ្តើម​ពី...

ត្រួតពិនិត្យដោយ ទូច សុខា
ដោយ មាន រតនា

អត្ថបទគួរអាន

បឺរសណ្ដែកដី

ហេតុផល​៨​យ៉ាង បង្ហាញថា​បឺរសណ្ដែកដី​មានអត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 02/07/2020 . 3 mins read
ផ្សិត

តិចអត់ដឹង! ញ៉ាំផ្សិតអាចជួយប្រព័ន្ធភាពស៊ាំ​ និងការពារពីជំងឺផ្សេងៗ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 01/07/2020 . 3 mins read
ផ្លែម្រះ

ម្រះមាន​រសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ច្រើន​ដល់​សុខភាព

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 30/06/2020 . 3 mins read
អាហារមានជាតិ​ខ្លាញ់

អាហារប៉ុន្មានប្រភេទនេះមានជាតិខ្លាញ់ច្រើន​ តែល្អចំពោះសុខភាព

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ថាត់ រ័ត្នមូនីតា
ចេញផ្សាយថ្ងៃទី 29/06/2020 . 4 mins read