ប៉ាម៉ាក់មួយចំនួនប្រាកដជាមានកូនតូចដែលមិនចូលចិត្ដញ៉ាំបន្លែ អាចថាដោយសារអូនៗមានចំណង់អាហារប្លែកពីមនុស្សចាស់ ឬដោយសារពេលខ្លះអូនៗក៏មិនចូលចិត្ដអាហារដែលមិនសូវមានរស់ជាតិ។ ប៉ុន្តែបន្លែមានផ្ទុកដោយជាតិសរសៃ (Fiber)ជាច្រើន ហើយមានសារៈសំខាន់សម្រាប់ប្រព័ន្ធរំលាយអាហាររបស់មនុស្សយើង និងកូនក្មេង។ ដូចនេះតើអ្វីទៅជាជាតិសរសៃ (Fiber) ហើយមានអត្ថប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហាររបស់កូនក្មេងបានយ៉ាងដូចម្ដេច?
អត្ថបទពាក់ព័ន្ធ៖ អាហារ ៤ ប្រភេទនេះ ល្អខ្លាំងណាស់ចំពោះអូនៗតូច ម៉ាក់ប៉ាគួរពិចារណា!
១- អ្វីទៅជាជាតិសរសៃ (Fiber)?
អាហារជាតិសរសៃ (Fiber) ភាគច្រើនគ្នាយើងស្គាល់ថាជាអាហារធ្វើឲ្យតឹងពោះ ឬធ្វើឲ្យមានក្លិនធុំ។ អាហារសរសៃក៏រាប់បញ្ចូលទាំងផ្នែករបស់រុក្ខជាតិ ដែលខ្លួនយើងមិនអាចរំលាយ ឬមិនអាចស្រូបបានដែរ។ ជាតិសរសៃត្រូវបានគេចែកចេញជាពីរក្រុម៖
– ជាតិសរសៃ (Fiber) រលាយ
ជាតិសរសៃប្រភេទនេះគឺអាចរលាយក្នុងទឹកបាន ហើយនឹងប្រែទៅជាមានសភាពដូចជាចាហ៊ួយ។ ជាតិសរសៃរលាយភាគច្រើនឃើញមាននៅក្នុងគ្រាប់អូត (oats) សណ្ដែកផៀ (Pea) សណ្ដែក ផ្លែឈើដែលមានរសជាតិជូរ (Citrus fruit) និងផ្លែឈើមួយចំនួនផ្សេងទៀត។ ជាតិសរសៃអាចជួយបញ្ចុះកម្រិតកូលេស្តេរ៉ូល និងជាតិស្ករក្នុងឈាមរបស់យើងបាន។
– ជាតិសរសៃ (Fiber)មិនរលាយ
ជាតិសរសៃមិនរលាយគឺមានតួនាទីជួយសម្រួលចលនារបស់ប្រព័ន្ធរំលាយអាហារ និងសម្រួលដល់ការបន្ទោរបង់។ ជាតិសរសៃមិនរលាយច្រើនមានក្នុងម្សៅអង្ករសម្រូប គ្រាប់រុក្ខជាតិ សណ្ដែក និងបន្លែជាច្រើនទៀត។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍រាក មិនកាត់បន្ថយអាហារទាំងនេះ ប្រយ័ត្នខូចពោះវៀន
- អាហារទាំងនេះ ហាមឲ្យកូនតូចញ៉ាំ ប៉ាម៉ាក់ប្រយ័ត្នស្តាយក្រោយ!
២- តើយើងអាចរកជាតិសរសៃ (Fiber)នៅកន្លែងណាបាន?
ស្ទើតែគ្រប់អាហារប្រភេទរុក្ខជាតិទាំងអស់គឺសុទ្ធតែមានផ្ទុកជាតិសរសៃរលាយ និងជាតិសរសៃមិនរលាយ។ គ្រាន់តែបរិមាណរបស់ជាតិសរសៃក្នុងអាហារនិមួយៗគឺខុសៗគ្នា។ ជាធម្មតាអាហារដែលមានផ្ទុកជាតិសរសៃច្រើនជាងគេគឺអង្ករ បន្លែ ផ្លែឈើ សណ្ដែក គ្រាប់បន្លែ គ្រាប់ធញ្ញជាតិ និងគ្រាប់រុក្ខជាតិ។
ក្រៅពីអាហារទាំងអស់នេះ យើងក៏អាចប្រើថ្នាំបំប៉នជាតិសរសៃបន្ថែមខាងក្រៅថែមទៀតបាន។ តែទោះជាយ៉ាងណាក្ដី ក៏ជាតិសរសៃដែលផលិតឡើងនោះ មិនអាចផ្ដល់បានច្រើនគ្រប់គ្រាន់ដូចជាតិសរសៃ (Fiber)មានក្នុងអាហារឡើយ។ អាហារមួយចំនួនផ្សេងទៀតក៏មានផ្ទុកជាតិជាតិសរសៃ (Fiber)ដែរ មានដូចជាសេរៀល (Cereal) នំបន្ទះ granola ការ៉េម និងយ៉ាអួ។
ថ្នាំបំប៉នជាតិសរសៃ (Fiber) មានម៉ាកផ្សេងៗ ដូចជា “អាំងនុយលីន (inulin)” ឬ “មើមដើមឈីកូរី (Chicory root)’។ អាហារដែលកែឆ្នៃ ឬអាហារដែលផលិត និងរក្សាទុកដូចជាផ្លែឈើកំប៉ុង និងបន្លែកំប៉ុងគឺមានជាតិសរសៃ (Fiber)តិចតួចណាស់។ ក្នុងដំណាក់កាលកិនសម្អាតគ្រាប់អង្ករ (grain-refining process) នោះផ្នែកសំបកខាងក្រៅ ត្រូវបានរបកចេញ ដែលធ្វើឲ្យអាហារនោះមិនសូវមានជាតិសរសៃ (Fiber)ច្រើនទេ។
អត្ថបទពាក់ព័ន្ធ៖ បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត
៣- អត្ថប្រយោជន៍នៃការទទួលទានអាហារជាតិសរសៃ (Fiber)
-ជួយដល់សុខភាពពោះវៀន
អាហារជាតិសរសៃ (Fiber)ធ្វើឲ្យលាមករបស់យើងមានទំហំធំ និងមានទម្ងន់ធ្ងន់ ជាតិហេតុនាំឲ្យលាមកទន់។ ដូចនេះយើងនឹងមិនសូវមានបញ្ហាទល់លាមកឡើយ។ ក្នុងករណីដែលយើងរាករូស ជាតិសរសៃ (Fiber) នឹងជួយធ្វើឲ្យលាមកទៅជារឹង ដោយវានឹងទៅបឺតជាតិទឹក និងធ្វើឲ្យលាមកប្រែទៅជាដុំៗវិញ។ ក្រៅពីនេះថែមទៀតអាហារជាតិសរសៃ (Fiber)ជួយការពារយលងពីជំងឺឫសដូងបាត និងការពារមិនឲ្យមានគ្រលុកតាមពោះវៀនធំទៀតផង។
– គ្រប់គ្រងកូលេស្តេរ៉ូលនិងជាតិស្ករ
ជាតិសរសៃ (Fiber) រលាយអាចជួយបញ្ចុះកម្រិតកូលេស្តេរ៉ូលក្នុងឈាម ដោយជាតិសរសៃនឹងទៅបញ្ចុះខ្លាញ់ LDL ពីក្នុងឈាមរបស់យើង។ បើយោងតាមការសិក្សាបានលើកឡើងថា អាហារដែលមានជាតិជាតិសរសៃ (Fiber)ខ្ពស់ក៏មានអត្ថប្រយោជន៍ដល់បេះដូងដូចគ្នា ដោយវានឹងទៅបញ្ចុះសម្ពាធឈាម ក៏ដូចជាកាត់បន្ថយការរលាកផ្សេងៗ។ លើសពីនេះថែមទៀតជាតិសរសៃ (Fiber)រលាយអាចជួយកាត់បន្ថយការបឺតស្រូបរបស់ជាតិស្ករសម្រាប់អ្នកកើតទឹកជំងឺនោមផ្អែម ហើយជាតិសរសៃក៏ជួយធ្វើឲ្យជាតិស្ករក្នុងឈាមមានកម្រិតមួយល្អដែរ។ ម្យ៉ាងវិញទៀតជាតិសរសៃដែលមិនរលាយអាចជួយកាត់បន្ថយអត្រាកកើតជំងឺទឹកនោមផ្អែមប្រភេទ២បានថែមទៀតផង។
– ជួយរក្សាលំនឹងទម្ងន់
អាហារមានជាតិសរសៃ (Fiber)ច្រើនធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរជាងអាហារប្រភេទផ្សេង ដូចនេះជាតិសរសៃនឹងកាត់បន្ថយចំនួនកាឡូរីដែលយើងញ៉ាំប្រចាំថ្ងៃ។
អ្នកស្រាវជ្រាវខ្លះនិយាយថាជាតិសរសៃ (Fiber)គឺអាចការពារជំងឺមហារីកពោះវៀនធំបាន។ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែមិនទាន់មានអ្នកវិទ្យាសាស្ត្រណាមួយរកភស្ដុតាងបញ្ជាក់អំពីមូលហេតុមួយបាននៅឡើយទេ។
– ជួយបង្កើនបាក់តេរីល្អក្នុងខ្លួនរបស់អ្នក
អាហារជាតិសរសៃ (Fiber)មួយចំនួនគឺជា Prebiotics គឺជួយដល់ Probiotics (បាក់តេរីដែលជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ) កើនឡើងច្រើននៅតាមពោះវៀន។ Prebiotics អាចមានក្នុងយ៉ាអួ និងអាហារផ្អាប់មួយចំនួនផ្សេងទៀត។ អាហារផ្សេងទៀតដែលមានផ្ទុកជាតិជាតិសរសៃ (Fiber)ច្រើនមានដូចជាផ្លែចេក ស្រូវសាឡី និងពោត។
អត្ថបទពាក់ព័ន្ធ៖
- អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម
- អាហារ៧មុខ អ្នកមានបញ្ហាតម្រងនោមមិនគួរទទួលទានច្រើន
- ញ៉ាំអាហារកែច្នៃច្រើន អាចឆាប់ស្លាប់ដោយជំងឺសរសៃឈាមបេះដូង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]