ជួបបញ្ហា​ធ្មេញលឿង! តោះដឹងវិធី​ដោះស្រាយបញ្ហានេះដោយចំណាយលុយតិច

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ធ្មេញ​ស​ស្អាត​រំលេច​ចេញ​នូវ​ស្នាម​ញញឹម​ដ៏​ស្រស់ស្អាត ។ដូចនេះ​សូម​ថែរក្សា​ធ្មេញ​អ្នក​កុំ​ឲ្យ​មាន​ស្នាម​ពណ៌លឿង​ដែល​នាំ​ឲ្យបាត់បង់​ទំនុក​ចិត្ត​ពេល​ញញឹម​ទៅ​កាន់​នរណា​ម្នាក់។ ​Hello គ្រូពេទ្យ​ សូម​ណែនាំ​អត្ថបទ​នេះ​អោយ​អ្នក​ស្វែងយល់​ពី​បុព្វហេតុ​បណ្ដាល​ឲ្យធ្មេញ​ប្រែ​ជា​ពណ៌​លឿង។​

១- ធ្មេញ​ពណ៌លឿង​បណ្ដាល​មកពី​អ្វី?

-អាយុ​កាន់​តែ​ច្រើន៖ អាយុ​កាន់តែ​ច្រើន​ធ្មេញ​ក៏​ប្រែ​ប្រួល​ដូច​សរីរាង្គ​ដ៏​ទៃ​ទៀត​ដែរ។

-អាហារ៖ ស្ករគ្រាប់ ទឹកកក ឬ​សូម្បី​ផ្លែឈើក៏​​អាច​ធ្វើ​ឱ្យ​ប្រឡាក់​ពណ៌​​លើ​ធ្មេញ​របស់​អ្នក​បាន​។ ផ្លែ​Berries ប៉ោម​ឬ​ដំឡូង​សុទ្ធ​តែ​អាច​ប្រែ​ពណ៌ធ្មេញ​​​បើ​យើង​បរិភោគ​ជា​ប្រចាំ​។ ក្រៅពីនោះ​ទឹក​​ប៉េងប៉ោះ​ ការី​ និង​ប្រភេទ​ទឹក​ជ្រលក់​មួយ​ចំនួន​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ការ​ប្រែ​ពណ៌​លើ​ធ្មេញដែរ។
ភេសជ្ជ៖  តែ​ កាហ្វេ​ ទឹកក្រូច​ ឬ​ស្រា​ដែល​មាន​ជាតិ​តានីន(tannins)​ និង​អាស៊ីដ​ខ្ពស់​ដែល​ធ្វើ​ឲ្យសឹក​រិច​កាចា​ធ្មេញ។ យក​ល្អ​គួរ​តែ​ចៀសវាង​ភេសជ្ជៈ​ទាំងនេះ​ដើម្បី​ការពារ​ធ្មេញ​អ្នក។

បារី៖  ដឹង​ហើយ​ថា​បារី​ធ្វើ​ឲ្យ​ខូច​ទាំង​សួត​និង​ធ្មេញ​ យើងអាចសម្គាល់​បាន​ដោយ​មាន​ស្នាម​លឿងៗ​ប្រឡាក់​ជាប់​ធ្មេញ​។ ដូច្នោះ​ការ​ផ្អាក​ជក់បារី​ផ្ដល់​ផលប្រយោជន៍​ធំធេង​ណាស់​ចំពោះ​សុខភាព។​

ជម្ងឺ៖​ អ្នក​ជំងឺ​ខ្លះ​ត្រូវការ​ព្យាបាល​ដោយ​ប្រើ​វិទ្យុសកម្ម​និង​បាញ់​គីមី​សុទ្ធ​តែ​បុព្វហេតុ​នាំឲ្យ​ធ្មេញ​ប្រែ​ពណ៌។ លើស​ពី​នេះ​ទៅទៀត​ស្ត្រី​កំពុង​ពរ​​ពោះ​ដែល​មាន​ជំងឺឆ្លង​អាច​បណ្ដាល​ឲ្យ​ប្រែ​ពណ៌​ធ្មេញ​របស់​ទារក​នៅ​ពេល​ធំឡើង​។ កាចា​ធ្មេញ​ទារក​នឹង​ប៉ះពាល់​ពេល​ដែល​ម្ដាយ​លេប​ថ្នាំ​ព្យាបាល​ ដូចជា ​Tetracycline និង​ Minocvcline ជាដើម។

ការប្រើប្រាស់ថ្នាំ៖ អ្នក​ប្រើ​ថ្នាំ​ប្រឆាំងហីសតាមីន​(antihistamine) ដូចជាថ្នាំ Benadryl  នាំព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត antipsychotic ឬ​ថ្នាំ​លើស​ឈាម​ក៏​បង្កើត​ឲ្យ​មាន​ពណ៌លឿង​លើ​ធ្មេញ​ដែរ។ ចំពោះ​កុមារ​អាយុ​ក្រោម​ ៨ឆ្នាំ​ប្រើ​ថ្នាំ​អង់ទីប៊ីយ៉ូទីក​ Tetracycline និង doxycyclineធ្វើ​ឱ្យ​ធ្មេញ​ប្រែ​ពណ៌។

អនាម័យធ្មេញមិនបានល្អ៖ សម្អាត​ធ្មេញ​មិន​ទៀងទាត់​ ឬ​មិន​ត្រឹមត្រូវ​តាម​ការណែនាំ​អាច​ធ្វើ​ឱ្យ​មាន​ស្នាម​ប្រឡាក់​នៃ​ជាតិ​កាហ្វេ​និង​ថ្នាំជក់​នៅ​តែ​មាន​លើ​ធ្មេញ​។

២ តើគួរធ្វើដូចម្ដេចដើម្បីការពារកុំឲ្យធ្មេញលឿង?

-សម្អាតធ្មេញបានត្រឹមត្រូវ៖ ចេះ​ប្រើ​ច្រាស់​ដុះ​ធ្មេញ​ឲ្យបាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​ពី​គ្រូពេទ្យ និង​គួរ​ប្រើ​អំបោះ​សំអាត​ចន្លោះ​ធ្មេញ​ឲ្យ​បាន​ទៀងទាត់។ ​ក្រៅពីនោះ​អ្នក​គួរ​ជួប​ពេទ្យ​ធ្មេញ​រៀងរាល់​ប្រាំមួយខែ​ម្ដង​ដើម្បី​ទទួល​ការ​ណែនាំ​ថែទាំ​ធ្មេញ។​

សុខភាពមាត់ធ្មេញHello_គ្រូពេទ្យ

-ធ្វើឲ្យធ្មេញស៖ ប្រសិន​បើ​អ្នក​មាន​ធ្មេញ​ពណ៌លឿង​ពី​កំណើត​ចូរ​ជជែក​ជាមួយ​អ្នក​ផ្ដល់​សេវាកម្ម​ធ្មេញ​ណា​មួយ​ដែល​អ្នក​ទុកចិត្ត​ថា​អាច​ព្យាបាល​ឬ​ផ្លាស់ប្ដូរ​ពណ៌​ធ្មេញ​អ្នក​បាន។សូម​កុំ​ធ្វើ​ការ​ព្យាបាល​ដោយ​ខ្លួនឯង។

ជៀសវាងអាហារនិងភេសជ្ជៈមួយចំនួន៖ អាហារ​និង​ភេសជ្ជៈ​រសជាតិ​ស្រាល​មួយ​ចំនួន​បណ្ដាល​ឲ្យ​មាន​ស្នាម​ប្រឡាក់​លើ​ធ្មេញ​មិន​ងាយ​ស្រួល​សម្អាត​ឡើយ និង​បើអាចគួរ​បន្ថយ​ការ​ពិសា​កាហ្វេ ​និង​តែ​នៅ​ពេល​ព្រឹក​ជា​ការ​ល្អ។

ពិសាទឹក៖ ពិសា​ទឹក​បាន​ច្រើន​ និង​ខ្ពុរ​មាត់​ជាមួយ​ទឹក​ជួយ​លាង​សំអាត​អាហារ​ឬ​ស្នាម​ប្រឡាក់​ដែល​ជាប់​លើ​ធ្មេញ។ ធ្វើ​តាម​វិធី​ដែល​មិន​អស់​លុយ​បែប​នេះ​ច្រើន​ដង​អាច​ជួយ​កាត់បន្ថយ​មិន​ឲ្យ​ធ្មេញ​ប្រែជា​ពណ៌លឿង​បាន។ ដូច្នេះ​ប្រើ​ទម្លាប់​ញាំ​អាហារ​ឬ​ភេសជ្ជៈ​ណា​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​ធ្មេញ​៕

អត្ថបពាក់ព័ន្ធ៖ ​ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន

ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។HelloHealth Group មិន​ចេញ​វេជ្ជបញ្ជា ​មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ឡើយ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 26, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 26, 2019

អ្នកអាចចូលចិត្ត