វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

វីតាមីន C ជា​ប្រភេទ​វីតាមីនល្អ​ខ្លាំងចំពោះ​សុខភាព ស្ទើរ​តែ​គ្រប់​មុខ​ងារ​ក្នុង​រាងកាយ។ វីតាមីន​ C ត្រូវ​គេ​ជឿ​​ថា អាច​ជួយ​ស្បែក​ ភ្លឺ​ស រលោង ការ​ពារ​ភាពចាស់យ៉ាង​មាន​ប្រសិទ្ធភាព។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ទំនាក់​ទំនង​រវាងវីតាមីន C និង​សុខភាព​ស្បែក។

១- ការ​ពិត​ពី​វីតាមីន C

វីតាមីន C អាច​ជួយ​ថែរក្សា​សម្រស់ និង​បង្កើន​ចរន្ត​ឈាម​បាន ជួយបំផ្លាញ​អុក​ស៊ី​ហ្សែន​សកម្ម និង​ការពារ​ស្បែក​ពី​ភាព​ចាស់ ជួយ​បំបាត់ស្នាមអុត​ខ្មៅ និង​ពណ៌​ត្នោត​នៅ​លើ​ស្បែក និង​​ជួយ​អង់​ស៊ីម Tyrosinase ដើម្បី​កាត់​បន្ថយការ​ផលិត​ជាតិមេឡានីន។

វីតាមីន​ C មាន​នាទី​ជួយ​ស្បែក​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់ និង​កាន់​តែ​ខ្មៅ។ ក្រៅ​ពី​នេះ ​ក៏អាច​​ជួយ​បង្កើន​បរិមាណ​ជាតិ​ស្ករ Glutathione និង​វីតាមីន​ E នៅ​ក្នុង​ខ្លួន​ផង​ដែរ ដែល​សារ​ធាតុ​ទាំង​ពីរ​នេះ​ ត្រូវ​​គេ​ស្គាល់​ថា​ ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម។ Glutathione អាច​ជួយ​ឲ្យ​ស្បែក​ផលិតសារធាតុ Pheomelanin ជំនួសសារធាតុ Eumelanin ហើយ​ជា​លទ្ធផល​ ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​ភ្លឺ​ថ្លា​ជាង​មុន។

វីតាមីន C ក៏​​ជួយ​ព្យាបាល​ស្នាម​ពី​របួស​បាន ឬ​ជួយ​ស្បែក​ឲ្យ​លូត​លាស់​មក​វិញ​បន្ទាប់​ពី​កើត​មុន មើល​ទៅ​ក្មេង​ជាង​វ័យ ទន់ និង​តឹង​ណែន​។ វា​ក៏​មាន​នាទី​បង្កើន​ការ​បញ្ចេញ​ខ្លាញ់​​ ធ្វើ​ឲ្យ​មុន​លើ​មុខ​ មាន​ទំហំ​តូច​ជាង​មុន។

កង្វះ​វីតាមីន​ C ​អាច​ធ្វើ​ឲ្យ​យើងងាយ​មាន​បញ្ហា​ស្បែក ដូច​ជា ​​មាន​ស្នាម​ជ្រួញ​លើ​មុខ ឡើង​មុន ស្បែក​ងាយ​ជាំ មាន​ការ​ហូរ​ឈាម និងធ្វើ​ឲ្យ​ស្លាក​ស្នាម​របួស​មិន​ងាយ​ជា។

២- វីតាមីន C អាច​ធ្វើ​ឲ្យ​ស្បែក​ស

យើង​​ត្រូវ​យល់​ដឹង​ជាមុន ពី​ស្ថាន​ភាព​​ស្បែក​ និង​សកម្មភាព​របស់​វីតាមីន C។ រចនាសម្ព័ន្ធ​ស្បែក​ មាន​បី​ស្រទាប់ ​គឺ​ស្រទាប់​លើ  ស្រទាប់​កណ្តាល  និង​ស្រទាប់​ខាង​ក្នុង។ Dermis ​​ជា​ស្រទាប់​ក្រៅ​បង្អស់​នៃ​ស្បែក ​មាន​បួន​ស្រទាប់​សំខាន់​ៗ បើ​គិត​ពី​ស្រទាប់​លើ​គេ​បង្អស់​ មាន​ស្រទាប់ Horn cell layer, Granule layer, Spine layer និង Bottom layer ហើយស្រទាប់​ក្រោម​គេ  (Bottom layer) ជា​ស្រទាប់​​ផលិត​ជាតិ​មេឡានីន​ (ជាតិពណ៌ស្បែក) ​បណ្តាល​ឲ្យ​មានកើត​​រង្វង់​ខ្មៅ​លើ​ស្បែក។ វីតាមីន​ C ​មាន​នាទី​ការពារ​ការ​កកើត និង​លេច​ឡើង​របស់​ជាតិ​មេឡានីន។ វីតាមីន C ​ចាំបាច់​ត្រូវជ្រាប​​ទៅ​ដល់​ភ្នាស​ក្រោម​បង្អស់​នៃស្បែក (Epithelium)​ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព។

សម្រស់ Hello គ្រូពេទ្យ

អត្ថបទ​​ពាក់ព័ន្ធ៖

៣- វិធី​សាស្ត្របញ្ចូលវីតាមីន C តាមស្បែក

– ​លាប​វីតាមីន C ​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក៖ ​គួរ​​ជ្រើស​រើស​យក​ផលិតផល​ណា​ ​មាន​ផ្ទុក​នូវ​ពពួក​វីតាមីន​ C មាន​កំហាប់​ខ្ពស់​ជាមួយ​នឹង​កម្រិត pH មធ្យម ​ពី​ព្រោះកម្រិត pH ខ្ពស់​ពេក​ អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក​ស្បែក​បាន។ ឯ​គុណ​វិបត្តិ វីតាមីន​ C មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​បានល្អ​ទេ។

– វីតាមីន C ទទួល​បាន​​ពី​អាហារ៖ ជា​ទូទៅ​ វីតាមីន​ C ​មាន​នៅ​ក្នុង​ផ្លែ​ឈើ បន្លែ ហើយ​ក៏​​ជា​វិធី​ដែល​ត្រូវគេ​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ និង​មាន​សុវត្ថិភាព ដើម្បី​ស្បែក​ទទួល​បាន​សារធាតុ​សំខាន់​មួយនេះ។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ផលត្រូវញ៉ាំ​អាហារមាន​ផ្ទុក​វីតាមីន C ជា​ប្រចាំ និង​រយៈ​ពេល​យូរ។

– ​ចាក់​វីតាមីន​ C ដោយ​ផ្ទាល់ចូល​ទៅ​ក្នុង​ស្បែក៖ វិធី​នេះ​ មាន​គ្រោះ​ថ្នាក់​ខ្លាំង​ ដោយ​សារ​​ងាយ​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម។ បើ​​យើងមាន​ប្រតិកម្ម ឬពុល​ ដោយ​ពពួក​វីតាមីន អាចមានគ្រោះ​ថ្នាក់​ជាង​ការ​ពុល​សារជាតិ​ផ្សេងៗទៅ​ទៀត។

– ផឹក​វីតាមីន​ C៖ ដោយ​សារ​ការ​ប្រើប្រាស់​វីតាមីន​ C ​ធ្វើ​ឲ្យ​ងាយ​​មាន​អន្តរ​កម្ម​​នឹង​ថ្នាំ​ផ្សេង​ៗ​ទៀត ដែល​មិន​មែនសម្រាប់​ព្យាបាលជំងឺស្បែក​ ហេតុនេះ ការ​ផឹកវីតាមីន C ​ជា​វិធី​ដែល​ងាយ​ស្រួល និង​មាន​ប្រសិទ្ធភាពមួយ។

ទោះ​​យ៉ាងណា មិន​គួរ​ប្រើ​វីតាមីន​ C ​ច្រើន​ពេក​ទេ​ ដោយ​សារអាច​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់សុខភាព ដូច្នេះ​ត្រូវ​ប្រើ​ប្រាស់​វីតាមីន​ C ក្នុង​កម្រិត​រាង​កាយ​យើងអាច​ទទួល​បាន និង​មាន​​ប្រសិទ្ធភាព​ខ្ពស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កញ្ញា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កញ្ញា 13, 2019

ប្រភព
អ្នកអាចចូលចិត្ត