តិចអត់ដឹង! ហាត់យ៉ូហ្ការាល់ថ្ងៃ ជួយខួរក្បាលចងចាំ គិតរហ័ស ហើយបាត់ស្រ្តេស

ដោយ ត្រួតពិនិត្យដោយ ដេត ធន្នី

យ៉ូហ្កាដែល​ជា​តិចនិក​​​​ពេញ​និយម​ សម្រាប់​​​ហ្វឹក​ហាត់​​រាង​​​កាយ សមាធិ ក៏​ដូច​ជា​​​ចលនា​​​ដង្ហើម​ ជួយ​ឱ្យ​យើងមាន​អារម្មណ៍​ធូរ​ស្បើយ ថ្មី​ៗ​នេះលទ្ធផល​វិទ្យាសាស្រ្ត​​​បាន​បង្ហាញ​ថា យ៉ូហ្កាជួយ​ដល់​មុខ​ងារ​ខួរ​​ក្បាល​បាន​ច្រើន​ទៀត​ផ

ការ​ស្រាវជ្រាវ​១១​ករណី​ បាន​សិក្សា​ទៅ​លើ​អត្ថប្រយោជន៍​របស់​យ៉ូហ្កា និង​ខួរ​ក្បាល ដោយ​បាន​​​ពិនិត្យ​តាម​ដាន និង​ប្រៀប​ធៀប​លើ​អ្នក​ដែល​ហាត់​យ៉ូហ្កា និង​​​អ្នក​ដែល​ពុំ​បាន​ហាត់​ ដោយ​បាន​ដាក់​ឧបករណ៍​​ស្កេន​ពី​​​បម្រែ​បម្រួល​​សញ្ញា​ខួរ​ក្បាល​ ក្នុង​រយៈ​ពេល​១០​-២៤​សប្តាហ៍​។ ជា​លទ្ធ​ផល​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ផ្នែក​កណ្តាល​នៃ​ខួរ​ក្បាល មាន​មុខ​ងារ​ទាំង​ការ​ចង​ចាំ និង​អារម្មណ៍ មាន​ភាព​សកម្ម​កើត​ឡើង។

អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​បន្ថែម​នោះ​ គឺប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល ដែលភាសា​បច្ចេក​ទេស​ហៅ​ Limbic System ​មាន​មុខ​ងារ​សម្រាប់​ការ​វិនិច្ឆ័យ​ រៀន​សូត្រ និង​ចង​ចាំ បាន​សកម្ម​ឡើង​ តាម​រយៈ​ការ​បង្ហាញ​លើ​​ឧបករណ៍​ស្កេន។

អត្ថបទពាក់ព័ន្ធ៖

លោក​ស្រី​សាស្រ្តាចារ្យ Neha Gothe អ្នក​ជំនាញ​សិក្សា​ពី​ចលនា​មនុស្ស​ និង​បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា៖ “ពួក​យើង​រក​ឃើញ​ថា អ្នក​ដែល​បាន​ហាត់​យ៉ូហ្កា រយៈ​ពេល​៨​សប្តាហ៍ មាន​ភាព​សកម្ម​​ខួរ​ក្បាល​ច្រើន ពិសេស​ទៅ​លើ​ការ​សម្រេច​ចិត្ត ការ​ប្រមូល​អារម្មណ៍​នឹង​នរ​ល្អ ក៏​ដូច​ជា​ការ​គិត​​បាន​រហ័ស​ជាង​មុន។ បន្ថែម​ពី​នោះ យើង​ក៏​ឃើញ​ថា​ អ័រម៉ូន​​ស្រ្តេស​ Cortisol របស់​ពួក​គេ​ថយ​ចុះ​ផង​ដែរ នៅ​ពេល​ដែល​ហាត់យ៉ូហ្កា”

សម្រាប់​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ធ្វើ​ឡើង​រួម​​គ្នា ​ដោយ​​សកលវិទ្យាល័យ​ Illinois និង​សកលវិទ្យាល័យ​ Wayne State សហរដ្ឋអាមេរិក៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 17, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 17, 2019

អ្នកអាចចូលចិត្ត