brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

នាយករដ្ឋមន្ត្រីចេញបញ្ជាឲ្យផ្អាកពិធីរៀបការ និងជួបជុំទូទាំងប្រទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត-រាជធានី ពិចារណាបិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់ជាបណ្តោះអាសន្ន តាមរយៈសារជាសំឡេងនៅរសៀលនេះ។

នាយករដ្ឋមន្ត្រីចេញបញ្ជាឲ្យផ្អាកពិធីរៀបការ និងជួបជុំទូទាំងប្រទេស

កាលពីពេលកន្លងទៅនាយករដ្ឋមន្ត្រីបានផ្តល់អំណាចដល់អភិបាលខេត្តក្នុងការបិទ ឬបើកពិធី ឬក៏ជួបជុំអ្វីមួយក្នុងដែនដីរបស់ខ្លួន ក្នុងនោះក៏រាជធានី ខេត្តមួយចំនួនក៏បានចាត់វិធានការផ្អាកការជួបជុំ ការរៀបចំមង្គល ខណៈខេត្តខ្លះក៏មិនទាន់បានចាត់ចែង។

ប៉ុន្តែករណីថ្មីៗមានអ្នកកូវីដ ១៩ ទៅចូលរួមពិធីការនៅខេត្តតាកែវ ដែលកណីនេះតម្រូវបិទសាលាអស់ជាច្រើនក្នុងខេត្តនេះ ដែលនាំទៅដល់ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។

សម្តេចនាយករដ្ឋមន្ត្រី ស្នើឲ្យពលរដ្ឋ​យោគយល់​ ពីព្រោះគ្រាន់តែក្នុងករណី​នៅខេត្ត​តាកែវ​មួយ​ធ្វេីអោយមានហានិភយ​ច្រើន​ណាស់​ទៅហេីយ​ ដូច្នេះ​សូមអោយ​អភិបាល​ខេត្ត​ទាំង​អស់​ ពិចារណាចេញ​បទបញ្ជា​ផ្អាកអាពាហ៍ពិពាហ៍​ និង​ពិធី​ជួបជុំ​នានា​នៅក្នុងខេត្តរបស់ខ្លួន​ជាបណ្តោះអាសន្ន។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 15/03/2021