ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត-រាជធានី ពិចារណាបិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់ជាបណ្តោះអាសន្ន តាមរយៈសារជាសំឡេងនៅរសៀលនេះ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត-រាជធានី ពិចារណាបិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់ជាបណ្តោះអាសន្ន តាមរយៈសារជាសំឡេងនៅរសៀលនេះ។
កាលពីពេលកន្លងទៅនាយករដ្ឋមន្ត្រីបានផ្តល់អំណាចដល់អភិបាលខេត្តក្នុងការបិទ ឬបើកពិធី ឬក៏ជួបជុំអ្វីមួយក្នុងដែនដីរបស់ខ្លួន ក្នុងនោះក៏រាជធានី ខេត្តមួយចំនួនក៏បានចាត់វិធានការផ្អាកការជួបជុំ ការរៀបចំមង្គល ខណៈខេត្តខ្លះក៏មិនទាន់បានចាត់ចែង។
ប៉ុន្តែករណីថ្មីៗមានអ្នកកូវីដ ១៩ ទៅចូលរួមពិធីការនៅខេត្តតាកែវ ដែលកណីនេះតម្រូវបិទសាលាអស់ជាច្រើនក្នុងខេត្តនេះ ដែលនាំទៅដល់ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ ១៩។
សម្តេចនាយករដ្ឋមន្ត្រី ស្នើឲ្យពលរដ្ឋយោគយល់ ពីព្រោះគ្រាន់តែក្នុងករណីនៅខេត្តតាកែវមួយធ្វេីអោយមានហានិភយច្រើនណាស់ទៅហេីយ ដូច្នេះសូមអោយអភិបាលខេត្តទាំងអស់ ពិចារណាចេញបទបញ្ជាផ្អាកអាពាហ៍ពិពាហ៍ និងពិធីជួបជុំនានានៅក្នុងខេត្តរបស់ខ្លួនជាបណ្តោះអាសន្ន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕