ចំនួនអ្នកកើតកូវីដ-១៩ កំពុងតែមានការកើនឡើងសារជាថ្មីម្តងទៀតនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសចិន។ វ៉ារ្យង់ថ្មីនេះ មានឈ្មោះថា B2.2.86 ដែលមានសមត្ថភាពអាចឆ្លងទៅលើអ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូសទៅហើយក្តី។ ស្របពេលដែលអ្នកជំនាញ នៅមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីវីរុសបំប្លែងថ្មីនេះ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បានចាត់វិធានការយ៉ាងសកម្ម ដើម្បីការពារជនងាយរងគ្រោះ។
វ៉ារ្យង់ភីរ៉ូឡា Aka BA.2.86 គឺជាវ៉ារ្យង់រងថ្មីនៃអូមីក្រុង ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអ៊ីស្រាអែល កាលពីខែមីនា ឆ្នាំ២០២៣។ ថ្មីៗនេះ វ៉ារ្យង់មួយនេះបានរីករាលដាលនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសចិន ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងពីអ្នកជំនាញនៅជុំវិញពិភពលោក ដោយសារតែវាមានការបំប្លែងឆាប់រហ័សជាងវ៉ារ្យង់អូមីក្រុងដើម ហើយព្រមទាំងអាចគេចចេញពីប្រព័ន្ធភាពស៊ាំរបស់យើងថែមទៀតផង។ នេះមានន័យថា សូម្បីតែអ្នកដែលចាក់វ៉ាក់សាំងគ្រប់ដូសយ៉ាងណាក្តី ក៏នៅតែមានហានិភ័យក្នុងការឆ្លងវីរុសនេះដែរ។
អ្នកវិទ្យាសាស្ត្រកំពុងតែសិក្សាអំពីវ៉ារ្យង់ភីរ៉ូឡា ប៉ុន្តែមិនទាន់ដឹងច្បាស់ពីភាពធ្ងន់ធ្ងរនៃវ៉ារ្យង់ថ្មីមួយនេះឡើយ។ ទោះជាយ៉ាងនេះក្តី គ្នាយើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វើការចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស ចាក់រំលឹក ពាក់ម៉ាស ក៏ដូចជារក្សាគម្លាត។
អានបន្ថែម៖