brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ស្ត្រីខ្មែរអាយុ ២៨ឆ្នាំ នៅឫស្សីកែវ ស្លាប់ដោយសារជំងឺកូវីដ ១៩

ស្រ្តី​ខ្មែរ​អាយុ ២៨ឆ្នាំ រស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ នៅរសៀលថ្ងៃទី៣១ មីនា នេះ។ បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្ត្រីរូបនេះ​រក​ឃើញ​វិជ្ជមាន​នៅ​ថ្ងៃទី ៣០ មីនា ដោយ​អ្នក​ជំងឺមាន​សភាពធ្ងន់ធ្ងរ​តាំងពី​ពេល​ចូល​សម្រាក​ពេទ្យ ព្រោះ​មាន​ជំងឺ​ប្រចាំកាយ ជំងឺ​ផ្អែម​ប្រភេទ ១ និង​ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ ដំណាក់កាល​ចុង​ក្រោយ ទើប​ក្រុមគ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន។

ស្ត្រីខ្មែរអាយុ ២៨ឆ្នាំ នៅឫស្សីកែវ ស្លាប់ដោយសារជំងឺកូវីដ ១៩

គួរ​បញ្ជាក់ថា នេះ​ជា​ករណី​ទី១៣ នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា ចាប់​តាំង​ពី​មាន​ការ​រីករាលដាល​ជំងឺនេះ​មក។

កូវីដ ១៩

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 27/04/2021