backup og meta

ជក់បារី ហើយឆ្លងកូវីដ-១៩ ប្រឈមនឹងការស្លាប់ខ្ពស់ជាងអ្នកធម្មតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 01, 2021

ជក់បារី ហើយឆ្លងកូវីដ-១៩ ប្រឈមនឹងការស្លាប់ខ្ពស់ជាងអ្នកធម្មតា

ការ​ជក់​បារី​នេះ មិន​មាន​ផ្ដល់​ប្រយោជន៍​អ្វី​ឡើយ​ដល់​សុខភាព​យើង​សូម្បី​តែ​បន្តិច ហើយ​បែរ​ជា​ផ្ដល់​ផល​ប៉ះពាល់​ដល់​ដល់​រាងកាយ សុខភាព​ទូទៅ ជា​ពិសេស​នោះ​សួត​យើង​។

CDC អាមេរិច​បាន​ឲ្យ​ដឹង​ថា អ្នក​ជក់​បារី​ងាយ​វិវត្ត​ទៅ​រក​ជំងឺ​មហារីក​សួត ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ហើយ​នៅ​ក្នុង​ស្ថាន​ភាព​ដែល​មាន​ជំងឺ​ឆ្លង​ជា​សកល​ប៉ះពាល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូច​វីរុស​កូវីដ-១៩​ទៀត​នោះ ធ្វើ​ឲ្យ​ជក់​បារី​កាន់​តែ​ប្រឈម​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​នេះ ប៉ះពាល់​ទៅ​ដល់​សួត​ខ្លាំង​ជាង​អ្នក​ធម្មតា។

ទន្ទឹម​គ្នា​នេះ អង្គការ​សុខាភាព​ពិភព​លោក (WHO) បាន​ពន្យល់​ឲ្យ​ដឹង​ថា អ្នក​ជក់​បារី​ក៏​ដោយ ឬ​អ្នក​ជក់​បារី​អេឡិច​ត្រូនិច​ក៏​ដោយ​ សុទ្ធ​តែ​ប្រឈម​នឹង​ការកើត​ជំងឺ​កូវីដ-១៩​ខ្ពស់​ដោយ​សារ ពួក​គេ​ត្រូវ​កាន់​បារី​នៅ​នឹង​ដៃ​ដែល​អាច​មាន​ផ្ទុក​វីរុស ឬ​អាច​ឆ្លង​តៗគ្នា​តាម​រយៈ​ការ​ហុច​ឲ្យ​គ្នា​ជក់​លាយ​គ្នា ​(ដូច​ជា​បារី​អេឡិច​ត្រូនិក Vape ឬshisha ជាដើម)។

WHO បន្ត​ទៀត​ថា តាម​ភស្តុតាង​វិទ្យសាស្ត្រ​ដែល​យើង​មាន​ឥឡូវ​នេះ​បញ្ជាក់​ថា ភាព​ធ្ងន់​ធ្ងរ​ដល់​សុខភាព​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​នៅ​លើ​អ្នក​ជក់​បារី​មាន​ភាគ​រយ​ខ្ពស់​ជាង​មនុស្ស​ដែល​មិន​ជក់​បារី។ ការ​ជក់​បារី​បណ្ដាល​ឲ្យ​ខូច​មុខ​ងារ​ដំណើរ​ការ​របស់​សួត​យើង ធ្វើ​ឲ្យ​វា​ពិបាក​ទប់​ទល់​ជាមួយ​នឹង​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្សេងៗ​ដូច​ជា​ជំងឺ​កូវីដ-១៩ ដ៏​កាច​សាហាវ​នេះ​ជាដើម។ ប្រសិន​បើ​អ្នក​ជក់​បារី​ឆ្លង​ជំងឺ​កូវីដ-១៩ នោះ​សុខភាព​របស់​ពួក​គេ​នឹង​ប្រឈម​គ្រោះ​ថ្នាក់​ធ្ងន់ ដោយសារ​សួត​របស់​ពួក​គេ​រង​ការ​ខូច​ខាត​ពី​ការ​ជក់​បារី​ម្ដង​រួច​មក​ហើយ។

ថ្នាំ​ជក់ ឬ​Tobacco ជា​កត្តា​ហានិភ័យ​ចម្បង​បង្ក​ជា​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ជំងឺ​មហារីក​ផ្លូវ​ដង្ហើម និង​ជំងឺ​ទឹក​នោម​ផ្អែម ជា​ហេតុ​បណ្ដាល​ឲ្យ​ក្រុម​មនុស្ស​ដែល​មាន​ជំងឺ​ទាំង​ប៉ុន្មាន​នេះ មាន​ភាគ​រយ​ខ្ពស់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ពេល​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-២៩​រួច​ហើយ។​

ជក់បារី

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 01, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម