ព្រឹកនេះក្រសួងប្រកាសថា មានអ្នកស្លាប់ដោយសារកូវីដ ១៩ ដល់ទៅ ៣នាក់
នៅថ្ងៃទី១០ មេសា ២០២១ មានករណីឆ្លងកូវីដ ១៩ ថ្មី ចំនួន ១៥៧នាក់ និងជាសះស្បើយ ៧២នាក់ ខណៈអ្នកស្លាប់ដោយសារកូវីដ ១៩ ថ្មី មានដល់ទៅ ៣នាក់។ គិតមកត្រឹមព្រឹកថ្ងៃទី១១ ខែមេសា ២០២១នេះ តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ កើនឡើងដល់ ២៩នាក់ហើយ។

ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងកូវីដ១៩ សរុប ៤២៣៨នាក់
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ៣៧០៥នាក់
– ព្យាបាលជាសះស្បើយ ២១៥២នាក់
– កំពុងសម្រាកព្យាបាល ២០៥២នាក់
– ស្លាប់ ២៩នាក់។