home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិ នៃតេស្ដរហ័សរកជំងឺកូវីដ-១៩

មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិ នៃតេស្ដរហ័សរកជំងឺកូវីដ-១៩

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២១​នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ស្របច្បាប់ (មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព) ប្រើ​ប្រាស់ Rapid antigen test Covid-19 ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ-១៩​។

ចំពោះ​តេស្ដ​រហ័ស ឬ Rapid antigen test Covid-19​ អាច​រក​ឃើញ​អង់ទីសែន​​នៃ​វីរុស​បាន​លឿន​ជាង​ការ​ធ្វើ​តេស្ដ​ PCR ហើយ​ការ​ធ្វើ​តេស្ដ​រហ័ស​នេះ​មាន​គុណ​សម្បត្តិ​ដូច​ជា៖

  • ងាយ​ស្រួល​យក​តាម​ខ្លួន អាច​ប្រើ​នៅ​នឹង​កន្លែង​ដែល​មាន​ករណី​សង្ស័យ​កូវីដ-១៩
  • ងាយ​ស្រួល​ប្រើ មិន​ចាំ​បាច់​មាន​ឧបករណ៍​ជំនួយ​ច្រើន ឬ​ជំហាន​រៀប​ចំ​ស្មុគ​ស្មាញ
  • តម្លៃ​សមរម្យ​ជាង​តេស្ដ​ស្ដង់​ដា​នៅ​ក្នុង​មន្ទីរពិសោធន៍
  • ចេញ​លទ្ធផល​លឿន មិន​ចាំ​យូរ។

ទោះ​បី​ជា​ការ​ធ្វើ​តេស្ត​នេះ លឿន​រហ័ស​និង​ងាយស្រួល​ប្រើ​ក៏​ដោយ តែក៏មាន គុណវិបត្តិ ដែរ ពោល​គឺលទ្ធផល​អវិជ្ជមាន​មិន​ពិត​ដែល​អាច​នាំ​ឱ្យ​មាន​ការ​រីក​រាលដាល​នៃ​វីរុស​ដោយ​មិន​បាន​ដឹង​ខ្លួន។ ហេតុនេះ​ហើយ​ទើប​បច្ចុប្បន្ន លទ្ធផល​នៃ​ការ​ធ្វើ​តេស្តរហ័ស ត្រូវ​បាន​បង្រ្គប់​ដោយ​ការ​ធ្វើ​តេស្ត PCR បន្ថែម​ម្តង​ទៀត ជា​ពិសេសសម្រាប់​លទ្ធផល​អវិជ្ជមាន ដើម្បី​ចៀសវាង​លទ្ធផល​អវិជ្ជមាន​មិន​ពិត ​(False Negative)។ ប៉ុន្តែ ប្រសិន​បើ​លទ្ធផល​ចេញ​វិជ្ជមាន​មិន​ពិត (False Positive) មាន​ន័យ​ថា យើង​តេស្ដ​វិជ្ជមាន តែ​មិន​មាន​ឃើញ​ចេញ​រោគ​សញ្ញា ភាគ​រយ​ខ្ពស់​ណាស់​ថា យើង​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​នេះ ហើយ​ករណី​វិជ្ជមាន​មិន​ពិត​ក៏​កម្រ​កើត​មាន​ដែរ។

តេស្ត antigen មួយ​ចំនួន​មាន​ភាព​ត្រឹមត្រូវ​គ្រប់គ្រាន់​ដើម្បី​ជំនួស RT-PCR នៅ​ពេល​ប្រើ​ទៅ​លើ​មនុស្ស​ដែល​មាន​រោគ​សញ្ញា។ វា​មាន​ប្រយោជន៍​បំផុត​នៅ​ពេល​ដែល​ត្រូវ​ការ​ការ​សម្រេចចិត្ត​រហ័ស​អំពី​ការ​ថែ​ទាំ​អ្នក​ជំងឺ ឬ​ប្រសិន​បើ មិន​អាច​ធ្វើ​តេស្ ដRT-PCR បាន។ ការ​ធ្វើ​តេស្ដ antigen អាច​មាន​ប្រយោជន៍​បំផុត​ក្នុង​ការ​កំណត់​រោគ​រាត​ត្បាត ឬ​ជ្រើស​រើស​ក្រុម​មនុស្ស​ចេញ​រោគ​សញ្ញា​សម្រាប់​ធ្វើ​តេស្ដ ​PCR បន្ថែម ដែល​វា​អាច​ឲ្យ​អ្នក​សង្ស័យ​ធ្វើ​ចត្តាឡីស័ក​បាន​លឿន និង​កាត់​បន្ថយ​បន្ទុក​ដល់​សេវា​បន្ទប់​ពិសោធន៍។ ទោះ​យ៉ាង​ណា អ្នក​ដែល​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ពី​ការ​តេស្ដ​រហ័ស antigen​នេះ នៅ​តែ​មាន​ភាគ​រយ​ខ្ពស់​ថា​ផ្ទុក​ជំងឺ​កូវីដ-១៩ អាច​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​បាន។

covid test

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.cochrane.org/CD013705/INFECTN_how-accurate-are-rapid-tests-diagnosing-covid-19

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 3 weeks ago
x