លោកស្រីវេជ្ជបណ្ឌិត Katharine O’brien បម្រើការនៅអង្គការសុខភាពពិភព (WHO) បានឲ្យដឹងថា តាមសង្កេតមើលពីវ៉ាក់សាំងកូវីដ-១៩ ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅទូទាំងពិភពលោកនេះឃើញថា វ៉ាក់សាំងកូវីដ-១៩ នៅតែអាចការពារខ្លួនយើងបានវីរុសកូវីដ-១៩ បំប្លែងថ្មីមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតដដែលបន្តថា អ្វីដែលសំខាន់នោះ គឺយើងត្រូវតែបន្តការពាក់ម៉ាស់ និងធ្វើការណែនាំពីវិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ទោះបីជាយើងចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់ដូសក៏ដោយ។
៥. ចាក់វ៉ាក់សាំងកូវីដ ១៩ ហើយ មិនចេញសញ្ញាអីសោះ មានន័យថាអត់ប្រសិទ្ធភាពមែនទេ?
ទោះបីជាយើងមិនមានអារម្មណ៍ពិបាកក្នុងខ្លួន គ្មានអាការៈក្ដៅខ្លួន ក្រោយចាក់វ៉ាក់សាំងក៏ដោយ ក៏រាងកាយយើងកំពុងផលិតអង់ទីករដើម្បីប្រឆាំងនឹងវីរុស មិនមានអ្វីគួរឲ្យបារម្ភនោះទេ។ នេះបើតាមការលើកឡើងលោកវេជ្ជបណ្ឌិត Chris Thompson សាស្ត្រាចារ្យ នៃសកលវិទ្យាល័យ Loyola នៃរដ្ឋ Maryland សហរដ្ឋអាមេរិក។ មនុស្សម្នាក់ៗមានប្រតិកម្មខុសគ្នាចំពោះវ៉ាក់សាំងដោយសារកត្តាមួយចំនួនតូចដូចជា សុខភាព អាយុ ភេទ ហ្សែន អាហារូបត្ថម្ភ បរិស្ថាន និងការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក។ បន្ថែមពីលើនេះ ចំពោះអ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩ ម្ដងហើយទទួលបានវ៉ាក់សាំង រាងកាយអាចនឹងបញ្ចេញប្រតិកម្មឆ្លើយតបនឹងវ៉ាក់សាំងខ្លាំងជាងមនុស្សធម្មតា។
វេជ្ជបណ្ឌិតដដែលបន្ថែមឲ្យដឹងថា ចំពោះមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយក៏ដូចគ្នាដែរ នៅតែទទួលបានការការពារក្រោយចាក់វ៉ាក់សាំង ទោះជាមិនចេញអាការៈក្រោយចាក់វ៉ាក់សាំងក៏ដោយ គ្រាន់តែថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ រាងកាយបង្កើតអង់ទីករយឺត និងអាចតិចជាងមនុស្សមានសុខភាពធម្មតា។ ទោះជាយ៉ាងណា ក្រោយចាក់វ៉ាក់សាំងនឹងទទួលបានការការពារសុខភាពដូចគ្នា។
