backup og meta

ចាក់វ៉ាក់សាំងកូវីដ ១៩ រួចទាំង ២ដូស អាចមានប្រសិទ្ធភាពបានប៉ុន្មានទៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 28, 2021

    ចាក់វ៉ាក់សាំងកូវីដ ១៩ រួចទាំង ២ដូស អាចមានប្រសិទ្ធភាពបានប៉ុន្មានទៅ?

    ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​មិន​ដូច​គ្នា វ៉ាក់សាំង​ខ្លះ​តម្រូវ​ឲ្យ​ចាក់​ជា​រៀង​រាល់​ឆ្នាំ ឯ​ខ្លះ​ទៀត​ឲ្យ​តែ​ចាក់​គ្រប់​ដូស អាច​ការពារ​ជំងឺ​បាន​រហូត។ ចុះ​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ ១៩ វិញ បើ​សិន​ជា​យើង​បាន​ចាក់​ទាំង ២ ដូស ​រួចរាល់​ហើយ តើ​អាច​មាន​ប្រសិទ្ធភាព​ជា​រៀង​រហូត ឬ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ?

    ក្នុង​បទ​សម្ភាស​ជាមួយ PNN លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ បក​ស្រាយថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវីដ ១៩ មក​ទល់​ពេល​នេះ​នៅ​លើ​ពិភព​លោក មិន​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ថា​មាន​ប្រសិទ្ធភាព​ប៉ុន្មាន ប៉ុន្តែ​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ឃើញ គឺ​ផល​ប្រយោជន៍​របស់​វ៉ាក់សាំង​មាន​ច្រើន​ណាស់ ឯ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ក៏ ៦ខែ​ឡើង​ដែរ។

    “គេ​មិន​ទាន់​មាន​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​មែន​ទែន ដែល​កំណត់​ថា តើប្រសិទ្ធភាព​របស់​វ៉ាក់សាំង បាន ១ឆ្នាំ ២ឆ្នាំ ឬ​ក៏​បាន​រហូត កន្លែង​ហ្នឹង​អត់​មាន​ទេ’។

    លោកជំទាវបានបន្តថា បច្ចុប្បន្ន​អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង តើមានប្រសិទ្ធភាព​រយៈ​ប៉ុន្មាន ដោយ​អ្នក​វិទ្យាសាស្ត្រ​ដាក់​ការ​សង្ស័យ​ថា ប្រសិទ្ធភាព និង​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ អាច​ប្រហាក់​ប្រហែល​នឹង​វ៉ាក់សាំង​ផ្តាសាយ ដែល​តម្រូវ​ឲ្យ​ចាក់​រៀង​រាល់​ឆ្នាំ។

    ទោះ​ជា​បែប​នេះ​ក្តី អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​សង្កត់​ធ្ងន់​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​សិក្សា​ណា​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ទេ អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​កូវីដ ១៩ ទេ អ្វីៗ​ទាំង​អស់​គ្រាន់​តែ​ជា​ការ​ដាក់​ការ​សង្ស័យ​ប៉ុណ្ណោះ។

    ចាក់វ៉ាក់សាំង​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម