home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រោយជាសះស្បើយពីជំងឺកូវីដ១៩ គួរទៅ​ចាក់វ៉ាក់សាំងពេលណា?​

ក្រោយជាសះស្បើយពីជំងឺកូវីដ១៩ គួរទៅ​ចាក់វ៉ាក់សាំងពេលណា?​

ពេល​អ្នក​ណា​ម្នាក់​ឆ្លង​កូវីដ១៩ តើ​ពេល​ណា​ទើប​អ្នក​នោះ​គួរ​ស្វែង​​រក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​? ក្រោយ​ឆ្លង​ និង​បាន​ជា​សះស្បើយ​ពី​ជំងឺ​មួយ​នេះ​ អ្នក​ខ្លះ​អាច​គិត​ថា​ខ្លួន​មាន​អង់ទីករ​ប្រឆាំង​កូវីដ១៩ ប៉ុន្តែ​ទាំង​CDCអាមេរិក និង​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​លើក​ឡើង​ អ្នក​ជា​ពី​កូវីដ១៩ គួរ​ស្វែង​រក​ការ​ចាក់​វ៉ាក់សាំង​។

១. អង់ទីករ​មិន​ការ​ពារ​យើង​ទេ​ឬ?

ក្រោយ​កើត និង​ជាសះស្បើយ​​ពី​ជំងឺ​កូវីដ​១៩ អង់ទីករ​ដែល​​បាន​កើត​ឡើង​ក្នុង​ខ្លួន​យើង​មិន​អាច​ការ​ពារ​យើង​បាន​យូរ​នោះ​ទេ​។ អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​​បញ្ជាក់​ថា​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​លាស់​ថា​អ្នក​ជា​សះស្បើយ​ពី​កូវីដ១៩ អាច​មាន​អង់ទីករ​ការពារ​ខ្លួន​បាន​យូរ​កម្រិត​ណា​នោះ​ទេ។ ការ​សិក្សា​ខ្លះ​បាន​លើក​ឡើង​ថា​ក្រោយ​​ជា​សះស្បើយ​ពី​ជំងឺកូវីដ១៩ មនុស្ស​យើង​អាច​មាន​អង់ទីករ​ការពារ​ខ្លួន​រហូត​ប្រាំបី​ខែ តែ​ថា​ការ​សិក្សា​នេះ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​ទ្រង់​ទ្រាយ​តូច​នៅ​ឡើយ​។

ដោយ​ហេតុនេះ​ហើយ បាន​ជា​ទាំង​CDC​អាមេរិក និង​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​អះអាង​ដូច​គ្នា​ថា​ អ្នក​ជា​ពី​ជំងឺ​កូវីដ​១៩ គួរ​ស្វែង​រក​ការ​ចាក់​វ៉ាក់សាំង​បន្ទាប់​ពី​បាន​ជាសះស្បើយ​។​

យ៉ាងណា ក្រុម​អ្នក​ជំនាញ​ខាង​លើ​ថា​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ ​ហើយ​ការ​ព្យា​បាល​នោះ​មាន​ប្រើ​វិធីព្យាបាល​​បណ្ដុះ​អង់ទីករ ត្រូវ​រង់ចាំ​រហូតដល់​៩០​ថ្ងៃ​ក្រោយ​ជា​សះស្បើយ​។​ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ក្រោយ​ជា​សះ​ស្បើយ​គួរ​សួរ​នាំ​ជាមួយ​គ្រូពេទ្យ​ដែល​ទទួល​ការ​ព្យាបាល​ដើម្បី​បាន​ដឹង​ច្បាស់​ថា​ខ្លួន​​បាន​ទទួល​វិធី​ព្យាបាល​មួយ​ណា និង​អាច​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ១៩ បាន​នៅ​ពេល​ណា​។

ការ​ព្យាបាល​ដោយ​ការ​បណ្ដុះ​អង់ទីករ​នេះ អាច​នឹង​មាន​ឥទ្ធិ​ពល​មិន​ល្អ និង​មិន​មាន​ការ​ជំរុញ​ដល់​ការ​ឆ្លើយ​តប​របស់​វ៉ាក់សាំង បើ​យើង​ទៅ​ចាក់​វ៉ាក់សាំង​ក្រោយ​ជា​ពី​ជំងឺ​ភ្លាម​​។ ដូច​នេះ​ហើយ បាន​ជា​អ្នក​ជំនាញ​ណែនាំ​ឲ្យ​អ្នក​ជំងឺ ដែល​បាន​ទទួល​ការ​ព្យាបាល​របៀប​នេះ​ត្រូវ​រង់ចាំ​៩០​ថ្ងៃ រហូត​អង់ទីករ​កើត​ចេញ​ពី​ការ​បណ្ដុះ ឬ​ក្លូន​នេះ​អស់ពី​រាង​កាយ​សិន​។

ចាក់វ៉ាក់សាំងកូវីដ១៩

២. ក្រោយ​ឆ្លង​លើក​ទី​១ តើ​អាច​ឆ្លង​កូវីដ១៩ លើក​ទី​២​អត់?

ថ្វី​បើ​មាន​សេចក្ដី​រាយការណ៍​ពី​ការ​ឆ្លង​លើក​ទី​២ មាន​ចំនួន​មិ​ន​ច្រើន តែ​ថា​តួលេខ​នេះ​អាច​មក​ពី​ការ​រាល​ដាល​វីរុស​កូវីដ​១៩ ទើប​តែ​កើត​មាន​ក្នុង​រយៈពេល​ខ្លី បើ​ធៀប​ទៅ​នឹង​ជំងឺ​ឆ្លង​ផ្សេង​ទៀត​។ ដូច​នេះ​ហើយ​បាន​ជា​ការ​សិក្សា​ពី​ករណី​ឆ្លង​លើក​ទី​២​​នៅ​មាន​កម្រិត និង​ទទួល​បាន​តួលេខ​តិច។

ទោះ​ជា​មិន​សូវ​ឃើញ​មាន​ការ​ឆ្លង​កូវីដ​១៩ លើក​ទី​២ ក្រោយ​ពី​ជា​សះស្បើយ​លើ​ក​ទី​១ ក៏​ក្រុម​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​ថា​ លទ្ធ​ភាព​ឆ្លង​នៅ​តែ​មាន ហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ឆ្លង​លើក​ទី​១ ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

When Should You Get Vaccinated if You’ve Had COVID-19?

https://www.bbc.com/news/health-52446965

https://www.cdc.gov/coronavirus/2019-ncov/vaccines/faq.html

https://www.forbes.com/sites/brucelee/2021/04/24/how-long-after-having-covid-19-can-you-get-the-coronavirus-vaccine/?sh=533460a54b8b

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ទូច សុខា នៅ 2 weeks ago
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x