backup og meta

រោគសញ្ញាថ្មីមួយនៃវីរុសកូវីដ-១៩ កាន់តែដូចផ្ដាសាយធំ ពិបាកបែងចែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2021

    រោគសញ្ញាថ្មីមួយនៃវីរុសកូវីដ-១៩ កាន់តែដូចផ្ដាសាយធំ ពិបាកបែងចែក

    ជំងឺ​កូវីដ-១៩ បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី ដែល​ប៉ះ​ពាល់​ទៅ​ដល់​ផ្លូវ​ដង្ហើម​របស់​យើង​ធ្ងន់ធ្ងរ។ មក​ដល់​ថ្ងៃ​នេះ​ហើយ គ្នា​យើង​ច្បាស់​ជា​ស្គាល់​ពី​រោគសញ្ញា​ទូទៅ​របស់​កូវីដ-១៩ ដែល​យើង​ពិបាក​វែកញែក​ព្រោះ​វា​ស្រដៀង​នឹង​រោគ​សញ្ញា​ផ្ដាសាយ​មែន​ទែន​។ ​ថ្មី​ៗ​នេះ មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ពី​រោគ​សញ្ញា​ថ្មី​មួយ​របស់​កូវីដ-១៩ យើង​គួរ​តាម​ដាន។

    CDC អាមេរិក​ឲ្យ​ដឹង​ថា បុគ្គល​កើត​កូវីដ-១៩ មាន​រោគ​សញ្ញា​ជា​ច្រើន រាប់​ចាប់​ពី​រោគ​សញ្ញា​ស្រាល រហូត​ដល់​ធ្ងន់ធ្ងរ។ រោគ​សញ្ញា​អាច​នឹង​លេច​ឡើង​ក្នុង​រយៈ​ពេល​ពី​២-១៤​ថ្ងៃ បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​វីរុស​កូរ៉ូណា​ថ្មី។ រោគ​សញ្ញា​សង្ស័យ​កូវីដ-១៩​មាន​ដូចជា៖

  • ក្ដៅ​ខ្លួន ឬ​ព្រឺ​រងា
  • ក្អក
  • ដង្ហក់ ឬ​ពិបាក​ដក​ដង្ហើម
  • អស់​កម្លាំង
  • ឈឺ​សាច់ដុំ ឬ​ឈឺ​ចុក​ចាប់​រាងកាយ
  • ឈឺ​ក្បាល
  • ហិត​មិន​ដឹង​ក្លិន ឬ​ញ៉ាំ​មិន​ដឹង​រសជាតិ
  • ឈឺ ឬ​រមាស់​ក
  • តឹង​ច្រមុះ ឬ​ហៀរ​សម្បោរ
  • ក្អួត ឬ​ចង្អោរ
  • រាករូស។
  • រោគ​សញ្ញា​ដែល CDC ទើប​បន្ថែម​ចូល​បញ្ជី​រោគ​សញ្ញា​ខាង​លើ​នេះ គឺ ​តឹង​ច្រមុះ ឬ​ហៀរ​សម្បោរ

    CDC អាមេរិក​បន្ថែម​ទៀត​ថា ជំងឺ​ផ្ដាសាយ​ធំ និង​ជំងឺ​កូវីដ-១៩ ទាំង​ពីរ​ជា​ជំងឺ​ឆ្លង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម តែ​បង្ក​ឡើង​ដោយ​វីរុស​ផ្សេង​គ្នា។ ជំងឺ​កូវីដ-១៩ បង្ក​ឡើង​វីរុស​កូរ៉ូណា ឬSARS-CoV-2 និង​ជំងឺ​ផ្ដាសាយ​ធំ កើត​ឡើង​បណ្ដាល​មក​ពី​វីរុស Influenza។ ​ដោយសារ​តែ​ជំងឺ​ទាំង​ពីរ​នេះ មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​ខ្លាំង វា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​បែងចែក ហេតុ​នេះ​ហើយ​ទើប​ការ​ធ្វើ​តេស្ដ ឬ​រោគ​វិនិច្ឆ័យ ចាំ​បាច់​ដើម្បី​បញ្ជាក់​ពី​ជំងឺ​ឲ្យ​បាន​ច្បាស់។

    រោគសញ្ញាកូវីដ-១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម