មកដល់ថ្ងៃនេះ គ្នាយើងមួយចំនួនច្បាស់ជាទទួលបានវ៉ាក់សាំងកូវីដ-១៩ គ្រប់២ដូស ការពារខ្លួនពីការឆ្លងជំងឺនេះជាការស្រេច។ ទោះយ៉ាងនេះក្ដី ក្រោយចាក់វ៉ាក់សាំងរួច បើមិនប្រយ័ត្ន យើងនៅតែអាចឆ្លងកូវីដ-១៩ ដដែល តែមិនសូវធ្ងន់ធ្ងរ។
មកដល់ថ្ងៃនេះ គ្នាយើងមួយចំនួនច្បាស់ជាទទួលបានវ៉ាក់សាំងកូវីដ-១៩ គ្រប់២ដូស ការពារខ្លួនពីការឆ្លងជំងឺនេះជាការស្រេច។ ទោះយ៉ាងនេះក្ដី ក្រោយចាក់វ៉ាក់សាំងរួច បើមិនប្រយ័ត្ន យើងនៅតែអាចឆ្លងកូវីដ-១៩ ដដែល តែមិនសូវធ្ងន់ធ្ងរ។

ខណៈពេលដែលវ៉ាក់សាំងជាវិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារយើងឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ប៉ុន្តែនៅតែមានរបាយការណ៍ថា មនុស្សនៅតែធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដដែល បន្ទាប់ពីចាក់វ៉ាក់សាំងគ្រប់ដូសរួច ដោយសារវ៉ាក់សាំងត្រូវចំណាយពេលច្រើនសប្ដាហ៍សម្រាប់រាងកាយ ដើម្បីបង្កើតអង់ទីករការពារជំងឺ។
អ្នកវិទ្យាសាស្ត្រនៅ King’s College ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានសិក្សាលើករណីឆ្លងជំងឺកូវីដ ១៩ ក្រោយចាក់វ៉ាក់សាំង លើមនុស្សប្រមាណ ១,១លាននាក់ បង្ហាញថា អ្នកជំងឺកូវីដ-១៩ ក្រោយបានចាក់វ៉ាក់សាំងរួចតែងលេចរោគសញ្ញា ៤ នេះជាងគេ។
ទោះបីជា ការកណ្ដាស់មិនត្រូវបានរាប់បញ្ចូលជារោគសញ្ញាមួយ ក្នុងចំណោមរោគសញ្ញាសំខាន់ៗនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា ការកណ្ដាស់គួរតែត្រូវតាមដាន។ ការកណ្ដាស់ជារោគសញ្ញាតែមួយគត់ដែលត្រូវបានរាយការណ៍ញឹកញាប់ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងរួច។
ត្បិតតែការដកដង្ហើមខ្លីៗ អាចបង្កឡើងដោយសារស្ថានភាពសុខភាពផ្សេងទៀតក៏ដោយ ប៉ុន្តែជំងឺកូវីដ-១៩ អាចជាបញ្ហាមួយក្នុងចំណោមនោះ។ អ្នកជំងឺកូវីដ-១៩ក្រោយចាក់វ៉ាក់សាំងក៏លេចរោគសញ្ញានេះឡើងមកដែរ។
អាការៈឈឺត្រចៀក ក៏ជារោគសញ្ញាសំខាន់មួយទៀត ដែលគ្នាយើងចាក់វ៉ាក់សាំងកូវីដ-១៩ ហើយគួរតែដឹង។ ប្រសិនបើយើង ឈឺត្រចៀកក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំង វាអាចជាសញ្ញាមួយបញ្ជាក់ថា យើងឆ្លងកូវីដ-១៩ ហើយ។
ផលរំខានដែលមិនសូវកើតមានបន្ទាប់ពីចាក់វ៉ាក់សាំង គឺហើមកូនកណ្ដុរនៅត្រង់ក្លៀក ឬ ក។ រោគសញ្ញានេះ អាចកើតឡើងក្រោយចាក់វ៉ាក់សាំងហើយរយៈពេល២៤ម៉ោង និងអាចដុំពករយៈពេល ១-២ថ្ងៃ។ ហេតុនេះ បើគ្នាយើងមានរោគសញ្ញាណាមួយគួរឲ្យសង្ស័យ គួរទៅធ្វើតេស្ដ ឬប្រាប់មន្ទីរពេទ្យជាបន្ទាន់។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.mirror.co.uk/news/uk-news/four-covid-symptoms-watch-out-24205039#ICID=Android_TMNewsApp_AppShare
https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub/q-a-detail/coronavirus-disease-covid-19#:~:text=symptoms
https://www.nhs.uk/conditions/coronavirus-covid-19/symptoms/
កំណែប្រែបច្ចុប្បន្ន
09/06/2021
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ