ផ្ដាសាយធំ

ជំងឺ​ផ្ដាសាយធំ​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺផ្ដាសាយ​ធំ​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ផ្ដាសាយធំ

កំពូល​អាហារ​ទាំង​៦​ ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​យ៉ាង​ស័ក្ដិសិទ្ធិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​ផ្ដាសាយ​ ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ភាគ​ច្រើន​តែងតែ​​​មាន​អារម្មណ៍​ល្ហិតល្ហៃ​ ក៏​ដូចជា​ពិបាក​ក្នុង​ខ្លួន។ ប៉ុន្តែ តើ​យើង​គប្បី​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​បែប​ណា​ ដើម្បី​ឲ្យ​ជំងឺ​ផ្ដាសាយ​​ឆាប់​ជា​សះស្បើយ​ ក៏​ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ឲ្យ​កាន់​តែ​រឹងមាំ? ១. ម្ទេស​សម្រាប់​បង្កើន​ចំណង់​អាហារ​ឡើង​វិញ​ ជា​ទូ​ទៅ យើង​តែងតែ​បាត់បង់​ចំណង់​អាហារ​នៅ​ពេល​ដែល​យើង​មិន​ស្រួល​ខ្លួន ពីព្រោះ​តែ​អាហារ​មិន​មាន​រសជាតិ​ឆ្ងាញ់​ដូច​ពី​មុន​។ យ៉ាង​ណា​មិញ អាហារ​ហឹរ​មាន​គុណប្រយោជន៍​​ជួយ​បំបាត់​អាការៈ​តឹង​ច្រមុះ និង​សម្រួល​ដល់​ការ​ដកដង្ហើម​។ ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​​​រសជាតិ​អាហារ​ត្រលប់​មក​រក​សភាព​ដូច​មុន​វិញ​។ ២. បំពេញ​ជាតិ​ទឹក​ជាមួយ​នឹង​ទឹក​ដូង​ ការ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ដូង ឬ​ភេសជ្ជៈ​ដែល​សម្បូរ​ដោយ​អេឡិចត្រូលីត​ ដើម្បី​បំពេញ​ជាតិ​រ៉ែ ដូចជា​ប៉ូតាស្យូម​ និង​សូដ្យូម។ ៣. ទឹក​ដោះ​គោ​ជូរ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ប្រមាណ​៧០%​​គឺ​ប្រមូលផ្ដុំ​នៅ​ក្នុង​ក្រពះ​ ដូច្នេះ​ហើយ​​ការ​បញ្ចូល​បាក់តេរី​ល្អ​ៗ​ក្នុង​ក្រពះ អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ ក៏​ដូចជា​មាន​សុខភាព​រឹងមាំ​។ ទឹក​ដោះ​គោ​ជូរ ជួយ​រក្សា​តុល្យភាព​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ហើយ​ក៏​ជា​អាហារ​ដែល​ស័ក្ដិសម​សម្រាប់​ជំងឺ​ផ្ដាសាយ​ផង​ដែរ​។ ៤. តែ​បៃតង​សម្រាប់​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាមួយ​គ្នា​នេះ​ដែរ តែ​បៃតង​មិន​ត្រឹម​តែ​បំពេញ​​ជាតិ​ទឹក​ដល់​រាងកាយ​របស់​យើង​ប៉ុណ្ណោះ​ទេ វា​​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ សម្រាប់​ប្រយុទ្ធ​នឹង​ពពួក​រ៉ាឌីកាល់​សេរី​។ ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​​រង​ផល​ប៉ះពាល់​ នៅ​ពេល​ដែល​យើង​​កើត​ជំងឺ​ផ្ដាសាយ ហើយ​ការ​ញ៉ាំ​តែ​បៃតង​ក្ដៅ​ជាមួយ​នឹង​ទឹក​ឃ្មុំ​អាច​បើក​ផ្លូវ​​ដង្ហើម​របស់​យើង​ឲ្យ​ដំណើរការ​ប្រក្រតី​ឡើង​វិញ​។ ៥. ខ្ទឹម​ស​អាច​សម្លាប់​មេរោគ​ ខ្ទឹម​ស​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូចជា​បាក់តេរី និង​វីរុស​។ ជាក់​ស្ដែង ខ្ទឹម​ស​ឆៅ​អាច​ជួយ​កាត់បន្ថយ​អាការៈ​គ្រុន​​ផ្ដាសាយ​បាន​យ៉ាង​អស្ចារ្យ ហើយ​យើង​ក៏​អាច​បញ្ចូល​វា​ទៅ​ក្នុង​គ្រឿង​ផ្សំ​នៃ​អាហារ​ដើម្បី​កម្ចាត់​អាការៈ​គ្រុន​ផ្ដាសាយ​នេះ​​ដូច​គ្នា​។ ៦. ក្រូច​ឆ្មារ និង​ផ្លែ​ក្រូច​សម្រាប់​​​បង្កើន​វីតាមីន​C ​វីតាមីន​C​ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C​មាន​ដូចជា​ផ្លែ​ក្រូច ក្រូច​ឆ្មារ ស្រ្តប៊ឺរី និង​ប៉េងប៉ោះ​​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​អាហារ​ទាំង​នេះ​​ជា​ប្រចាំ ជា​ពិសេស​នៅ​ពេល​ដែល​យើង​មាន​អាការៈ​គ្រុន​ផ្ដាសាយ​។

ស្វែងរក ផ្ដាសាយធំ

រោគសញ្ញាទូទៅ

វិធីងាយៗ ពេលកូនតូចតឹងច្រមុះ ហៀរសម្បោរ

ផ្តាសាយ គឺងាយកើតចំពោះក្មេងៗ ដោយសារតែមាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួបផ្សំ​នឹង​​អាកាស​ធាតុ​ប្រែប្រួល ឬ​បរិស្ថាន​​មិន​ស្អាត​នោះ ជា​កត្តា​ជំរុញ​ឲ្យ​កូន​ក្មេង​ងាយ​​នឹង​អាលែកហ្ស៊ី​ច្រមុះ ទៅ​ជា​តឹង​ច្រមុះ ក្អក ​ផ្តាសាយ មាន​ហៀរ​សម្បោរ។ ពេល​តឹង​ច្រមុះ ក្អក ហៀរសម្បោរ ធ្វើ​ឲ្យ​កូន​តូច​ពិបាក​​ដង្ហើម ពេល​ខ្លះ​យំ​រក​រឿង​មិន​ឈប់ ដើម្បី​ដោះ​ស្រាយ​អាការៈ​តឹង​ច្រមុះ​របស់​កូន ម៉ាក់ប៉ា​អាច​សាក​ល្បង​តាម​តិចនិក​ងាយៗ​ខាង​ក្រោម​​នេះ។ ១- ឆ្ពង់​ច្រមុះ ជា​ការ​ឆ្ពង់​ច្រមុះ​ដោយ​ប្រើ​ម៉ាស៊ីន​សម្រាប់​ឆ្ពង់ មាន​ដាក់​សេរ៉ូម​ប្រៃ វិធី​នេះ​អាច​ធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បី​ផ្សើម​ច្រមុះ​កូន​ឲ្យ​ធូរ ងាយ​ដក​ដង្ហើម និង​ពង្រាវ​សម្បោរ។ ២- លាង ឬ​បន្តក់​សេរ៉ូម​ប្រៃ យក​សេរ៉ូម​ប្រៃ​មក​បន្តក់​លើ​ច្រមុះ​កូនទាំងសងខាង ៤-៥ តំណក់ ដើម្បី​ឲ្យសម្បោរ​រាវ រួច​​យក​ប្រដាប់​​បូម​​​ច្រមុះ​មកបូមយក​សម្បោរចេញ។ ធ្វើ​បែប​នេះ ២-៣/ដង ក្នុង​១​ថ្ងៃ នោះ​ច្រមុះ​កូន​នឹង​ធូរស្រាល មិន​ពិបាក​ដក​ដង្ហើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ក្មេង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​ខ្លះ ក៏​មាន​អាការៈ​ក្តៅ​ខ្លួន​មក​ជាមួយ​ដែរ បើ​អ៊ីចឹង​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​បញ្ហា​តឹង​ចម្រុះ ហៀរ​សម្បោរ​ក៏​ធូរ​ស្រាល​មួយ​កម្រិត។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ? អាហារកូនៗចូលចិត្ត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស