រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានធ្វើបច្ចុប្បន្នភាពទៅលើរបាយការណ៍វ៉ាក់សាំងប្រភេទ mRNA (Pfizer, Moderna) អំពីករណីកម្រនៃការរលាកបេះដូងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានធ្វើបច្ចុប្បន្នភាពទៅលើរបាយការណ៍វ៉ាក់សាំងប្រភេទ mRNA (Pfizer, Moderna) អំពីករណីកម្រនៃការរលាកបេះដូងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩។
ស្របគ្នានេះដែរ មជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺអាមេរិក (CDC) បានអះអាងឲ្យដឹងដែរថា ចាប់តាំងពីខែមេសា ឆ្នាំ២០២១នេះ ប្រព័ន្ធរាយការណ៍ព្រឹត្តិការណ៍វ៉ាក់សាំង (VAERS) បានរកឃើញ១០០០ជាងករណីនៃការរលាកសាច់ដុំបេះដូង និងការរលាកជាលិកាជុំវិញបេះដូងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិក។
ករណីនៃការរលាកបេះដូងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទ mRNA នេះជាករណីមិនសូវកើតមានច្រើនទេ ប៉ុន្តែបើតាមការសង្កេតមើលរបស់អ្នកស្រាវជ្រាវឃើញថា មនុស្សដែលត្រូវបានរាយការណ៍ពីការរលាកបេះដូងក្រោយចាក់វ៉ាក់សាំងនោះភាគច្រើនជាក្មេងវ័យជំទង់ និងមនុស្សធំពេញវ័យ។ CDC អាមេរិកបន្តឲ្យដឹងពីករណីដែលត្រូវបានរាយការណ៍ពិតដូចជា៖
– ភាគច្រើនកើតលើមនុស្សប្រុសវ័យជំទង់អាយុចាប់ពី១៦ឆ្នាំឡើងទៅ
– ច្រើនកើតឡើងក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ច្រើនជាងដូសទី១ ក្នុងចំណោមប្រភេទវ៉ាក់សាំង mRNA (Pfizer, Moderna)
– កើតឡើងក្រោយចាក់វ៉ាក់សាំងបានច្រើនថ្ងៃ។
ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី CDC អាមេរិក នៅតែបន្តឲ្យប្រជាជនអាមេរិកចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទ mRNA ដដែល ព្រោះមានតែវ៉ាក់សាំងទេដែលអាចការពារសុខភាពយើងពីជំងឺកូវីដ-១៩បានល្អបំផុត។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕