៣. តើវ៉ាក់សាំងធម្មតាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Delta ឬអត់?
វ៉ាក់សាំងដែលកំពុងចរាចរណ៍ឲ្យប្រើប្រាស់បង្ហាញឲ្យឃើញ អាចប្រឆាំងនឹងវីរុសបំប្លែងថ្មី Delta ការពារយើងពីវីរុសនេះ ហើយអ្នកវិទ្យាសាស្ត្រក៏បានយល់ស្របថា បុគ្គលដែលចាក់វ៉ាក់សាំងបានគ្រប់ដូសហើយ មិនចាំបាច់បារម្ភខ្លាំងពីការឆ្លងវីរុសបំប្លែងថ្មី Delta ពេកទេ។
ក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានអះអាងថា វ៉ាក់សាំង Moderna អាចប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះបាន បន្ទាប់ពីតេស្ដឈាមអ្នកចាក់វ៉ាក់សាំង Moderna គ្រប់ដូស ហើយឃើញថា មានអង់ទីករការពាររាងកាយពីវីរុសកូវីដ-១៩។ ចំពោះវ៉ាក់សាំង Pfizer និង AstraZeneca ក៏បង្ហាញលទ្ធផលស្រដៀងនឹងវ៉ាក់សាំង Moderna ដែរ ។
ទោះជាយ៉ាងនេះក្ដី យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា វ៉ាក់សាំងកូវីដ-១៩ ដទៃទៀត ពិតជាអាចការពារយើងបានពីវីរុសបំប្លែងថ្មី Delta នេះឬក៏យ៉ាងនោះទេ និងទាមទារឲ្យមានការស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ។
